បាញ់គួង ថាញទ្រី (Thanh Tri) - ពិសេសភាពនៃ ម្ហូបអាហារហាណូយ

បាញ់គួង ថាញទ្រី (Thanh Tri) - ពិសេសភាពនៃ ម្ហូបអាហារហាណូយ

ស្តើង ឆ្ងាញ់ និងមានលក្ខណៈពិសេស នៃរដ្ឋធានី ហាណូយ (Ha Noi)  ជាយូរមកហើយ បាញ់គួងថាញទ្រី (Thanh Tri) (ជនជាតិ​ខ្មែរធ្លាប់ហៅថាគុយទាវកាត់) បានក្លាយជារសជាតិដ៏ឈ្ងុយឆ្ងាញ់បំផុតមួយ នៃម្ហូបអារហារហាណូយ។ របរធ្វើបាញ់គួងថាញទ្រី (Thanh Tri) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់​ជាតិ នាខែមីនា ឆ្នាំ២០២៦ មិនត្រឹមតែជាការ​លើកកម្កើងមុខម្ហូបប្រពៃណីនេះប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីពិសេសភាពរបស់ម្ហូបអាហារដ្ឋធានីនេះ ក្នុងជីវិតសម័យទំនើបផងដែរ។

បាញ់គួង ថាញទ្រី (Thanh Tri)  បាន​ក្លាយ​ជា​ម្ហូប​អាហារ​ពេល​ព្រឹក​ដ៏​ល្បី​របស់​ទីក្រុង​ហាណូយ។

ក្នុង​ផែនទីម្ហូបអាហាររដ្ឋធានីហាណូយ បាញ់គួង ថាញទ្រី (Thanh Tri)  បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងពិសេស ដោយសារភាពសាមញ្ញតែមានលក្ខណៈផ្ចិតផ្ចង់។ មានប្រភពដើមចេញពីភូមិ ថាញ​​​ទ្រី (Thanh Tri) ដែលបច្ចុប្បន្នស្ថិតក្នុងសង្កាត់ វិញហ៊ឹង (Vinh Hung) មុខម្ហូបមួយនេះ បានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន​ គិញគី (Kinh Kỳ - ឈ្មោះចាស់របស់ហាណូយ) អស់រយៈពេលរាប់រយឆ្នាំមកហើយ​។

មិនដូចបាញ់គួងមាន​ស្នូលឡើយ បាញ់គួងថាញទ្រី  (Thanh Tri) រក្សាភាពសាមញ្ញ ជាមួយនឹងស្រទាប់ដ៏ស្ដើង ន់រលោង ត្រូវបានធ្វើពីម្សៅអង្ករកិន​ឲ្យ​ម៉ដ្ត ចាក់លើផ្ទាំង​សំពត់ រួចចំហុយយ៉ាងប៉ិនប្រសប់នឹងឆ្នាំងទឹកពុះ។ ដើម្បីបង្កើតស្រទាប់បាញ់គួងល្អស្អាត អ្នកជាងត្រូវតែផ្ទៀងមើលភ្លើងឲ្យល្ម កាយវិកាឆាប់ និង​ត្រឹមត្រូវ។ បាញ់គួង ត្រូវបានបរិភោគ​ត្រជាក់ ហូបជាមួយសាច់ប៉ាតេចៀន ខ្ទឹមបំពង និងទឹកត្រីជូរអែម បង្កើតរសជាតិស្រាលប៉ុន្តែសម្បូរបែប។

អ្នកជាងក្នុងភូមិចាក់ទឹក​ម្សៅអង្ករ ប្រកបដោយប៉ិនប្រសប់ ដើម្បីមាន​​ស្រទាប់បាញ់គួង​នីមួយៗ ​ដ៏ស្ដើង ទន់រលោង។

មិនដូចបាញ់គួងមាន​ស្នូលឡើយ បាញ់គួងថាញទ្រី  (Thanh Tri) រក្សាភាពសាមញ្ញ ជាមួយនឹងស្រទាប់ដ៏ស្ដើង ន់រលោង ត្រូវបានធ្វើពីម្សៅអង្ករកិន​ឲ្យ​ម៉ដ្ត ចាក់លើផ្ទាំង​សំពត់ រួចចំហុយយ៉ាងប៉ិនប្រសប់នឹងឆ្នាំងទឹកពុះ។ ដើម្បីបង្កើតស្រទាប់បាញ់គួងល្អស្អាត អ្នកជាងត្រូវតែផ្ទៀងមើលភ្លើងឲ្យល្ម កាយវិកាឆាប់ និង​ត្រឹមត្រូវ។ បាញ់គួង ត្រូវបានបរិភោគ​ត្រជាក់ ហូបជាមួយសាច់ប៉ាតេចៀន ខ្ទឹមបំពង និងទឹកត្រីជូរអែម បង្កើតរសជាតិស្រាលប៉ុន្តែសម្បូរបែប។

 

លោកស្រី ង្វៀន លី (Nguyen Ly)  និង​កន្លែង​ធ្វើបាញ់គួងដ៏សាមញ្ញ​ ប៉ុន្តែគាត់​នៅតែរក្សាមុខរបរនេះ ក្នុងអំឡុងពេល ​ជិត ៤០ ឆ្នាំ​មកហើយ។

ធ្លាប់ផ្សារភ្ជាប់ជាមួយនឹងអ្នកលក់ដូរតាមចិញ្ចើមថ្នាល់ តាមច្រកល្ហក ក្នុងរដ្ឋធានីហាណូយ បាញ់គួង​ ថាញទ្រី (Thanh Tri) សព្វថ្ងៃនេះ នៅតែជាជម្រើស ដែលធ្លាប់ស្គាល់សម្រាប់ប្រជាជនហាណូយ និងជាម្ហូបអាហារដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

សិប្បករចួលរួមក្នុងការប្រកួតប្រជែងធ្វើបាញ់គួង ក្នុងពិធីប្រកាសនូវ​ការទទួលស្គាល់នំនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ​។
ទីកន្លែងដែលបង្ហាញសិប្បកម្មធ្វើ​បាញ់គួង នៅឯពិធីបុណ្យប្រកាសបេតិកភណ្ឌ ដែលបញ្ជាក់ពីតម្លៃវប្បធម៌នៃបាញ់គួង ថាញទ្រី (Thanh Tri) ក្នុងជីវិតសម័យទំនើប។
សិប្បករបានបង្ហាញបច្ចេកទេសធ្វើបាញ់គួង នៅក្នុងព្រឹត្តិការណ៍នេះ ដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន និងអ្នកទេសចរ។

កាលពីខែមីនា ឆ្នាំ២០២៦ មុខរបរធ្វើបាញ់គួង ថាញ់ទ្រី (Thanh Tri) នឹងត្រូវបានដាក់បញ្ចូលជាផ្លូវការ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ព្រឹត្តិការណ៍នេះបើកឱកាសថ្មីៗ សម្រាប់ការអភិរក្ស និងលើកកម្ពស់តម្លៃនៃម្ហូបប្រពៃណី តំណភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ និងការផ្សព្វផ្សាយនូវវប្បធម៌រដ្ឋធានីហាណូយ​។

បាញ់គួង ថាញទ្រី (Thanh Tri) ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដែលបង្ហាញពីការរួមផ្សំយ៉ាងចុះសម្រុង​គ្នាឮរវា ម្ហូប និងវប្បធម៌ប្រពៃណី។

មិនត្រឹមតែជាមុខម្ហូបមួយ បាញ់គួង ថាញទ្រី (Thanh Tri) គឺជាលទ្ធផលនៃការួមបញ្ចូលគ្នា រវាងសិប្បកម្មប្រជាប្រិយ ការចងចាំនូវទីក្រុង និងសុភាពរាបសារពិសេសរបស់រដ្ឋធានី ហាណូយ ជារសជាតិមួយកំពុងបន្តបានអភិរក្ស ដើម្បីរីករាលដាលជាមួយ​ចង្វាក់ជីវិតសម័យទំនើប៕

អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP


Top