គុយទាវណាមវ៉ាង (Nam Vang)

គុយទាវណាមវ៉ាង (Nam Vang)

ក្នុងដំណើរការកសាង និងអភិវឌ្ឍទីក្រុងហូជីមិញ ម្ហូបអាហារតែងតែជាចំណុចលេចធ្លោមួយ ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីបើកចំហ និងការធ្វើសមាហរណកម្ម នៃទីក្រុងធំបំផុតរបស់វៀតណាម។ ក្នុងនោះ «គុយទាវណាមវ៉ាង (ប្រជាជនវៀតណាមធ្លាប់ហៅ ភ្នំពេញ ថាណាម​វ៉ាង (Nam Vang)) » គឺជាមុខម្ហូបដ៏លេចធ្លោបំផុតមួយ ដែលតំណាងឱ្យការគួបផ្សំរវាងបណ្តាខឿនវប្បធម៌។

គុយទាវណាមវ៉ាង នាំមកនូវបទពិសោធន៍ម្ហូបដ៏សម្បូរបែប ជាការតភ្ជាប់រវាងការផ្លាស់ប្តូរវប្បធម៌ និងរសជាតិពិសេសៗនៃភាគខាងត្បូង។ រូបថត៖ ង្វៀនឡឹន / VNP

មានប្រភពដើមពីសហគមន៍ប្រជាជនចិន និងទទួលឥទ្ធិពលពីរបៀបកែឆ្នៃពីម្ហូបអាហារនៃប្រទេសកម្ពុជា គុយទាវណាវ៉ាង (Nam Vang) ត្រូវបានប្រជាជនវៀតណាមទទួលយក និងកែច្នៃបន្ថែមក្លាយជាផ្នែកមួយ មិនអាចខ្វះបានក្នុងវប្បធម៌ម្ហូបអាហាររបស់តំបន់ភាគខាងត្បូង ជាពិសេសគឺទីក្រុងហូជីមិញ។

លក្ខណៈពិសេសនៃមុខម្ហូបនេះ គឺស្ថិតនៅលើទឹកស៊ុប ដែលមានសភាពថ្លា រសជាតិឈ្ងុយឆ្ងាញ់ ដោយការរំងាស់ពីឆ្អឹងជ្រូក រួមផ្សំជាមួយបង្គាក្រៀម និងមឹកក្រៀម។ សរសៃគុយទាវមានលក្ខណៈទន់ស្វិត ល្មមញ៉ាំ ​រួមផ្សំចម្រុះគ្នានៃគ្រឿងផ្សំដ៏សម្បូរបែប រួមមាន សាច់ជ្រូកចិញ្ច្រាំ សាច់ជ្រូកគ្មានខ្លាញ់ ថ្លើមជ្រូក ពងក្រួច និងបង្គាស្ងោរ ដែលបង្កើតរសជាតិមានតុល្យភាព និងសម្បូរបែប និងមិនទ្រលាន់។

 

ទន្ទឹមនឹងនោះបណ្ដាប្រភេទបន្លែ ដូចជា សណ្តែកបណ្តុះ សាឡាដ បន្លែតាំងអោ រួមជាមួយក្រូចឆ្មារ និងម្ទេសស្រស់ៗ រួមចំណែកដល់តុល្យភាពរសជាតិ ដោយបង្ហាញពីលក្ខណៈពិសេស នៃម្ហូបវៀតណាម តែងតែលើកកម្ពស់ភាពស្រស់ថ្លា និងភាពចុះសម្រុងគ្នាបណ្ដាគ្រឿងផ្សំ។

ទឹកស៊ុបថ្លានេះត្រូវបានហូបជាមួយឆ្អឹងដ៏ឈ្ងុយឆ្ងាញ់ និងខ្ទឹមសចៀនពណ៌ត្នោតមាស ដែលបញ្ចេញក្លិនក្រអូប។ រូបថត៖ ង្វៀនឡឹន / VNP

យើង​អាចហូបគុយទាវណាមវ៉ាង តាមពីររបៀប៖ របៀបទីមួយ ហូបជាមួយ​ទឹកស៊ុបឈ្ងុយឆ្ងាញ់ របៀបទីពីរគឺហូបជាមួយទឹក​ស្រូបជូរផ្អែម (គុយទាវគោក) បន្ថែមទឹកស៊ុបក្តៅមួយ​ចាន។ ទោះបីគុយទាវបាន​លក់ក្នុងហាងអាហារសាមញ្ញតាមចិញ្ចើមថ្នល់ ឬនៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ក៏ដោយ មុខម្ហូបនេះនៅតែរក្សាបាននូវភាពទាក់ទាញដដែល ដោយសាររសជាតិវិសេសវិសាល និងរឿងរ៉ាវនៃការគួបផ្សំរវាងបណ្តាខឿនវប្បធម៌ ដែល​បង្កប់ក្នុងនោះ ។

យើង​អាចហូបគុយទាវណាមវ៉ាង តាមពីររបៀប៖ របៀបទីមួយ ហូបជាមួយ​ទឹកស៊ុបឈ្ងុយឆ្ងាញ់ របៀបទីពីរគឺហូបជាមួយទឹក​ស្រូបជូរផ្អែម (គុយទាវគោក) បន្ថែមទឹកស៊ុបក្តៅមួយ​ចាន។ 

គុយទាវមួយចានមានរសជាតិឆ្ងាញ់ជាមួយបង្គា ពងក្រួច ថ្លើម សាច់គ្មានខ្លាញ់ …ដែលបង្ហាញពីការការគួបផ្សំរវាង ការកែច្នៃម្ហូន និងគ្រឿងផ្សំ។ រូបថត៖ ង្វៀនឡឹន / VNP

បច្ចុប្បន្ននេះ គុយទាវណាមវ៉ាង មិនត្រឹមតែជាមុខម្ហូបពេញនិយមសម្រាប់ប្រជាជនទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាបទពិសោធន៍ម្ហូបអាហារ ដែលភ្ញៀវទេសចរអន្តរជាតិជាច្រើននិយមចូលចិត្ត ខណៈពេលមកស្វែងយល់ និងកម្សាន្តនៅប្រទេសវៀតណាមទៀតផង៕

អត្ថបទ និងរូបភាព៖ ង្វៀនឡឹន / VNP



Top