ញាំផ្កាជើងគោ - រសជាតិនៃតំបន់ព្រៃភ្នំខេត្តឌៀនបៀន (Dien Bien)

ញាំផ្កាជើងគោ - រសជាតិនៃតំបន់ព្រៃភ្នំខេត្តឌៀនបៀន (Dien Bien)

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ  "ញាំផ្កាជើងគោ" នៅតែ​បាន​បងប្អូនជនជាតិថៃ (Thai) ក្នុងខេត្តឌៀនបៀន (Dien Bien) រក្សាយ៉ាងខ្ជាប់ខ្ជួន​​ក្នុងជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ។ បច្ចុប្បន្ន​នេះ មុខម្ហូបដ៏សាមញ្ញនេះ មិនត្រឹមតែមាន​វត្តមាន​ ក្នុងពេល​អាហារគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​ក្នុង​​បញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានជាច្រើន ហើយក្លាយ​ជា​មុខម្ហូប​ពិសេសតំណាងឱ្យម្ហូបអាហារ​នៅតំបន់​ភាគ​ពាយព្យ ដែល​ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។

ផ្កាជើង​គោមិនត្រឹមតែសម្រាប់ការគយគន់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ថែរក្សា និង​ការ​ចងចាំ តាមរយៈរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ ក្នុងញាំផ្កាជើងគោ ចម្រុះពណ៌ផងដែរ។

ជាយូរមកហើយ ផ្កាជើងគោគឺជា​និមិត្តរូប​នៃតំបន់​ព្រៃភ្នំ​ឌៀនបៀន ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ​​ជាមួយជីវភាព​វប្បធម៌ ស្មារតីរបស់ប្រជាជននៅទីនេះ។ រៀង​រាល់​រដូវផ្កាជើងគោ​រីក​ស្គុះ​ស្កាយ តាមភូមិស្រុកនានា តែងឃើញរូបភាពប្រជាជន​នាំគ្នាស្ពាយ​កញ្ច្រែង​ទៅ​បេះ​ផ្កា​ ដើម្បីយកធ្វើម្ហូបអាហារផង និងយកទៅ​លក់​នៅ​ទីផ្សារ​ ដើម្បីបន្ថែមប្រាក់ចំណូលផង។

នៅពេលដែលផ្កាជើង​គោរីកស្គុះស្គាយនៅខេត្ត ឌៀនបៀន (Dien Bien) ក៏ជាពេលវេលា ដែលញាំ​ផ្កាជើង​គោជាមួយទំពាំងឬស្សីព្រៃ បានលើកកម្កើង។

យោងតាមសម្តីរបស់លោកស្រី ក្វាង ធិហ៊ីញ (Quang Thi Hinh) ជនជាតិថៃម្នាក់ រស់នៅភូមិ តែនB (Ten B) សង្កាត់ មឿងថាញ់ (Muong Thanh)(ខេត្ត ឌៀនបៀន) បានឱ្យដឹងថា បន្ទាប់ពីបេះផ្កាជើងគោមក យើង​បែងចែក​ជា​ថង់តូចៗ ដើម្បីយកទៅលក់។ ពីប្រភេទផ្កាដ៏សាមញ្ញ​នេះ​ ប្រជាជនអាចច្នៃជាមុខម្ហូបឆ្ងាញ់ៗជាច្រើន  ​ក្នុង​នោះ "ញាំផ្កាជើង​គោ" ទទួលបានការពេញនិយម​បំផុត ដោយសារ​រសជាតិ​ស្រស់ស្រាយ ឈ្ងុយឆ្ងាញ់ និងមានរបៀបឆ្នៃ​ដោយ​ឆាប់រហ័ស។


ដើម្បីធ្វើឱ្យមុខម្ហូបញាំផ្កាជើងគោបានមានរសជាតិឈ្ងុយឆ្ងាញ់ គ្រឿងផ្សំត្រូវរួមបញ្ចូលគ្នាដោយចុះសម្រុង​គ្នា​រវាង៖ ផ្កាជើង​គោ ទំពាំងល្វីង, ស្លឹកចត់, សណ្តែកដី, ខ្ទឹមស ម្ទេស និងរំដេង។ ផ្កាជើងគោក​ត្រូវ​រើស​យក​តែ​ត្របក និងលម្អងផ្កា រួចលាងនឹងទឹក​ឱ្យស្អាត ស្រុះទឹកក្តៅ រួចទុកឱ្យស្ងួតទឹក។ ចំណែកទំពាំង (ជាទូទៅគឺទំពាំងព្រៃ ឬទំពាំងល្វីង) ត្រូវស្ងោរឱ្យឆ្អិន រួចហាន់តូចៗ ដើម្បី​បង្កើត​រសជាតិឈ្ងុយ និងល្វីងតិចៗ នេះ​ជា​លក្ខណៈ​ពិសេសនៃ"ញាំផ្កាជើង​គោ"។
គ្រឿង​ផ្សំ​សម្រាប់ញាំផ្កាជើងគោ គឺ​ផ្កា​ជើងគោ ​​បន្លែ​ស្រស់ ទំពាំង​ឬ​ស្សី... ទាំងនេះ​ជា​មុខ​ម្ហូប​ពិសេស​របស់​ខេត្ត ឌៀនបៀន (Dien Bien) ។
 

ដំណាក់កាលសំខាន់បំផុត គឺការច្របល់ញាំ។ គ្រឿងផ្សំ ទាំង អស់ត្រូវបានច្របល់ចូលគ្នាជាមួយគ្រឿងទេស រួមមាន​៖ ខ្ទឹមស, ក្រូចឆ្មា ម្ទេស ជីរណា គ្រាប់ម៉ាក់ឃែន (Ma khen- គ្រឿងទេសពិសេសតំបន់ព្រៃភ្នំ) និងរំដេង​បុក​ឲ្យម៉ត់។ បន្ទាប់រយៈ​ពេល​ប្រហែល ២០នាទី ទុកឱ្យគ្រឿងទេស​ជ្រាប​ចូល មុខម្ហូបនឹង​មានក្លិនឈ្ងុយឆ្ងាញ់ពិសេសនៃតំបន់ព្រៃភ្នំ។

លោកស្រី ក្វាង ធីហុង (Quang Thi Hong) បាន​ចែក​រំលែក​ថា ទោះបីជារបៀបឆ្នៃមិនស្មុគស្មាញ ប៉ុន្តែ​អ្នក​ធ្វើ​ត្រូវមានភាព​ប៉ិន​ប្រសប់ និងហ្មត់ចត់​ក្នុងការ​ប្រើប្រាស់​គ្រឿង​ទេស​។ ប្រសិនបើ​គ្រាន់តែ​ស្ងោរផ្កាជើងគោ  រួចច្របល់ជាមួយអំបិល ប៊ីចេង និងម្ទេស មុខម្ហូនេះ​នឹង​ខ្វះ​នូវ​ភាពស៊ីជម្រៅ និងមិនអាចបង្ហាញពីព្រលឹង​នៃម្ហូបអាហារ​នៃ​ភាគពាយព្យ​បានឡើយ។

 
ផ្កាជើង​គោបង្ហាញភាពហ្មត់ចត់ និងប៉ិនប្រសប់របស់ស្ត្រីជនជាតិ​ថៃ នៅខេត្ត ឌៀនបៀន (Dien Bien) ។

ការរួមបញ្ចូលគ្នានៃរសជាតិឈ្ងុយ ល្វីងតិចៗ ហឹរ និងក្លិនឈ្ងុយ​ឆ្ងាញ់​ពិសេស បានបង្កើតនូវភាពទាក់ទាញ​ដោយ​ឡែក​សម្រាប់ "ញាំផ្កាជើងគោ" ដែលជាមុខម្ហូប​បង្កប់​នូវ​អត្តសញ្ញាណនៃតំបន់​ព្រៃភ្នំ របស់ខេត្តឌៀនបៀន និង​បន្សល់ទុក​នូវចំណាប់អារម្មណ៍​មិនអាចបំភ្លេចបាន​សម្រាប់​ភ្ញៀវ​​ពិសារគ្រប់រូប៕

-អាសយដ្ឋាន​ទទួលទាន៖ ភូម​ តែន B (Ten B)សង្កាត់មឿងថាញ់ (Muong Thanh)ខេត្ត ឌៀនបៀន (Dien Bien)

Hotline: +84 392.300.354

អត្ថបទ៖ ង៉ឹនហា - រូបថត៖ តឹតសើន ថាញ់យ៉ាង / VNP 


Top