ភាពពិសេសនៃបុណ្យម្ហូបបួស ឆ្នាំ២០២៤

ភាពពិសេសនៃបុណ្យម្ហូបបួស ឆ្នាំ២០២៤

ពិធីកាត់ខ្សែបូ និងបើកពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤។

នាពេលថ្មីៗ​នេះ នៅឧទ្យាន ថុង​ញ៉ឹត (Thong Nhat) (រដ្ឋធានី ហាណូយ) ពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤ បាន​ប្រព្រឹត្តទៅក្រោម​ប្រធានបទ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមប្រធានបទ និទាឃរដូវគ្មានទីបញ្ចប់។ នេះជាព្រឹត្តិការណ៍វប្បធម៌ម្ហូបពិសេសក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ សហគមន៍អំពីអត្ថប្រយោជន៍នៃការហូបម្ហូបបួស ហើយក៏ជាឱកាសដើម្បីចែករំលែក និងសិក្សាពីអ្នកដែលកំពុង​ហូបបួស។

ពិធីបុណ្យម្ហូបបួស ឆ្នាំ ២០២៤ ក្រោមប្រធានបទ៖ និទាឃរដូវគ្មានទីបញ្ចប់ បានប្រារព្ធឡើងនៅឧទ្យាន ថុង​​ញ៉ឹត (Thong Nhat) (រដ្ឋធានីហាណូយ) ។

ក្នុង​ពិធីបុណ្យនេះមានការចូលរួមពីដៃគូជិត ១៣០ អង្គភាព រួមមានអង្គការសង្គម អង្គការ​អាជីវកម្ម និងភោជនីយដ្ឋាន។ សកម្មភាពសំខាន់មួយនៃពិធីបុណ្យគឺការហូបម្ហូបប៊ូហ្វេបួសដែលកែច្នៃពីគ្រឿងផ្សំធម្មជាតិ ស្អាត និងសុវត្ថិភាព។ ក្រៅ​ពី​នេះ​ក៏​មាន​តូបដាក់លក់មុខ​ម្ហូប​ពិសេស​ជា​ច្រើន​នៃ​តំបន់​ផ្សេង​ៗ​ដូច​ជា ហ្វើ នំអន្សំ​បួសនៃភាគ​ខាងជើង នំបញ្ចុក​ហ្វេ (Hue) ភាគ​កណ្តាល បាញ់ឆែវភាគ​ខាង​ត្បូង។ អ្នកក៏ហូបម្ហូបបួសផ្សេងទៀតដែលបាននាំមកពី​លក្ខណៈវប្បធម៌នៃតំបន់ផ្សេងៗដូចជា pizza អ៊ីតាលី burger សហអាមេរិក ហ្វើកូរ៉េខាងត្បូង...


ចំណុចពិសេសមួយទៀតនៃពិធីបុណ្យម្ហូបបួស ឆ្នាំ២០២៤ នេះ គឺការដែលភ្ញៀវអាចចូលរួមក្នុងថ្នាក់បង្រៀនអំពីរបៀបច្នៃម្ហូបបួស និងការប្រឡងច្នៃម្ហូបបួស ដើម្បីរៀនពីរបៀបកែច្នៃម្ហូបបួសដ៏ឆ្ងាញ់ និងមានជីវជាតិសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ នេះពិតជាចំណេះដឹង និងបំណិនចាំបាច់ មិនត្រឹមតែសម្រាប់អ្នកដែលទើបតែចាប់ផ្តើមសិក្សាអំពីម្ហូបបួសប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលហូបបួសច្រើនឆ្នាំមកហើយ ក៏ជាឱកាសដែលមិនគួររំលងឡើយ។
នំអន្សំបួស និងប៉ាតេបួសក្នុងពិធីបុណ្យ

នេះជាឱកាសដែលអ្នកហូបបួសទាំងឡាយន្ទឹងរង់ចាំ មិនត្រឹមតែបាន​ហូបម្ហូបបួសឆ្ងាញ់ៗ ដែលបានឆ្នៃមកពីតំបន់ផ្សេងៗប៉ុណ្ណោះទេ ថែមទាំងនេះជាឱកាសដើម្បីជួបជាមួយអ្នកដែលមានគោលបំណងរស់នៅបៃតង ដើម្បីការពារបរិស្ថាន - លោកស្រី ង្វៀន​ធី​វ៉ឹន​អាញ (Nguyen Thi Van Anh) ដែល​ជា​អ្នកហូប​បួស​រាប់​ទសវត្សរ៍​បាន​ចែករំលែក។

ណែមបួសអាំង
ក្នុងពិធីបុណ្យនេះ ភ្ញៀវទស្សនាក៏អាចចូលរួមក្នុងការជួបជុំសំណេះសំណាល ចែករំលែកអំពីដំណើរការរបស់ពួកគេអំពីរបៀបរស់នៅដោយហូមម្ហូបបួស ដែលបង្ហាញ និងរបាយការណ៍ដោយអ្នកជំនាញអាហារូបត្ថម្ភ វេជ្ជបណ្ឌិត អ្នកចម្រៀង ចូលរួមពិភាក្សា... ។ ទន្ទឹមនឹងនេះ នេះជាឱកាសមួយដើម្បីស្តាប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និងរំជួល​ចិត្តអំពីដំណើរការ និងមូលហេតុរបស់មនុស្សដែលសម្រេចចិត្តក្លាយជាអ្នកហូបម្ហូបបួស ការលំបាក និងបញ្ហាប្រឈមដែលពួកគេបានយកឈ្នះ និងការផ្លាស់ប្តូរជាវិជ្ជមានដែលពួកគេបានទទួល។ លើសពីនេះទៅទៀត អ្នកចូលរួមក៏អាចសួរសំណួរ បញ្ចេញមតិ និងផ្តល់យោបល់ដល់វាគ្មិន និងអ្នកចូលរួមផ្សេងទៀតដែរ។
គ្រាប់ធញ្ញជាតិក៏ជាផលិតផលដែលល្អសម្រាប់សុខភាព

ពិធីបុណ្យម្ហូបបួសមិនត្រឹមតែជាឱកាសមួយសម្រាប់អ្នកដើម្បីទទួលបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីរបៀបរស់នៅតាម​បែប​ហូបម្ហូបបួសដែលជាជម្រើសពណ៌បៃតងសម្រាប់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសដើម្បីចែករំលែក និងសិក្សាពីអ្នកដែលបានកំពុងរស់នៅតាម​បែបនេះ។ ពិធីបុណ្យនេះ ក៏រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារបរិស្ថាន និងសន្តិភាពពិភពលោក កាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ កាកសំណល់ពុល និងខ្ជះខ្ជាយធនធានធម្មជាតិ ផ្សព្វផ្សាយអំពីរបៀបរស់នៅបៃតង ហូបម្ហូបបួស ដើម្បីបន្ស៊ាំខ្លួន​ជាមួយធម្មជាតិ./.

អត្ថបទនិង​រូបថត៖ ត្រឹន​ថាញយ៉ាង/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង


Top