ត្រចៀកជ្រូកវេចអណ្ដាត

ត្រចៀកជ្រូកវេចអណ្ដាត

Kme TH

 

ពេលបាយដែលមាន​មុខម្ហូបធ្លាប់​ស្គាល់​ដែល​ច្នៃពី​សាច់ជ្រូក និងឆ្អឹងជំនីរជ្រូក មុខម្ហូប "ត្រចៀកជ្រូកវេចអណ្តាត" ក្រៅពីត្រចៀកជ្រូក​ស្រួយ និងមានរសជាតិឈ្ងុយឆ្ងាញ់ អណ្តាតជ្រូកក៏ទន់ផ្អែមនឹងនាំមកនូវអារម្មណ៍ប្លែកសម្រាប់អ្នកទទួលទាន។

សម្រាប់ប្រជាជនវៀតណាម មុខម្ហូបដែលច្នៃពីសាច់ជ្រូកតែងតែមានភាពចម្រុះ និងបង្កើតជាមុខម្ហូបពេញនិយម។ ក្នុងចំណោមមុខម្ហូបទាំងនោះ ត្រចៀកជ្រូកវេចអណ្តាត គឺជាមុខម្ហូបដែលអ្នកចុងភៅបង្កើតឡើង ដើម្បីបង្កើនភាពចម្រុះនៃមុខម្ហូបដែលឆ្នៃពីសាច់ជ្រូក។


មុខម្ហូបនេះមានរបៀបច្នៃយ៉ាងសាមញ្ញ ហើយងាយស្រួលនិងនាំមកនូវភាពប្លែកសម្រាប់អ្នកទទួលទាន។ ជាដំបូងគឺការជ្រើសរើសវត្ថុធាតុដើម។ នៅពេលច្នៃ អ្នកគួរតែជ្រើសរើសត្រចៀកជ្រូកស្រស់ មានភាពយឺត និងពណ៌សភ្លឺ។ អណ្តាតជ្រូកត្រូវជ្រើសរើសយកអណ្តាតណាដែលមានពណ៌ភ្លឺ ក្រាស់ និងមូល។ ត្រចៀកនិងអណ្តាតជ្រូកត្រូវលាងទឹកឱ្យស្អាត និងកោសឲ្យស្អាត រួចយកទៅស្ងោរក្នុងទឹកដាំពុះដែលមានទឹកខ្មេះ និងអំបិល។ បន្ទាប់​ពី​ស្ងោរមួយចំពុះ​រួច ​ ​ស្រង់ចេញយកទៅត្រាំ​ក្នុង​ទឹក​ត្រជាក់​ ដើម្បី​បង្កើនភាពស្រួយ។ ផ្សិតត្រចៀកកណ្តុរត្រូវត្រាំ និងលាងសម្អាត។ បន្ទាប់​មក ​យក​អណ្តាត​ជ្រូកប្រឡក់គ្រឿង​ទេស ដូចជា៖ ខ្ទឹមក្រហម ខ្ទឹមស ទឹកត្រី ម្រេច... រួចហើយប្រើ​អំបោះ​ដើម្បីរុំ​អណ្តាត​ជ្រូក និង​ផ្សិតត្រចៀក​​កណ្តុរចូលក្នុង​ត្រចៀក​ជ្រូក​ដែលបានលាងសម្អាត។ 

ដាក់​ឆ្នាំង​ទឹក​​លើ​ចង្ក្រាន រួច​ស្ងោរ​ត្រចៀក​ជ្រូកវេចអណ្តាត បន្ទាប់មក​ទុក​ឲ្យ​ត្រជាក់ រួច​ដាក់​ក្នុង​ទូទឹកកក។ ពេល​ណាហូប ​​យក​ត្រចៀកជ្រូក​ចេញពី​ទូទឹកកក​ ​កាត់​ជា​ចំណិតដែលល្មមហូបបាន។ ត្រចៀកជ្រូកហាន់ជាចំណិតស្តើងៗ តម្រៀបជារង្វង់នៅលើចានមួយ មើលទៅយ៉ាងស្អាតភ្នែក ខាងក្រៅគឺពណ៌សនៃឆ្អឹងខ្ចីត្រចៀកជ្រូក ខាងក្នុងគឺជាអណ្តាតជ្រូកបានចង់ជាដុំមូល។

អណ្តាតជ្រូក បន្ទាប់ពីបាន​ប្រឡាក់​រួច ត្រូវបានវេច ជាមួយ​ផ្សិត​ត្រចៀកកណ្ដុរ និង​ដាក់​នៅ​ខាងក្នុង​ត្រចៀក​ជ្រូក។
ត្រចៀកជ្រូក​វេចអណ្តាត​ត្រូវ​បានហាន់​ជា​ចំណិត​ស្តើង​ៗ។
ពេល​ទទួល​ទានមុខម្ហូបនេះ រសជាតិផ្អែមនៃ​សាច់​ត្រចៀក​ និង​អណ្តាត ភាពស្រួយ​នៃ​ផ្សិត​ត្រចៀកកណ្តុរនិង​គ្រឿង​ទេស​ផ្សេងៗ។ ត្រចៀកជ្រូកមានរសជាតិឈ្ងុយឆ្ងាញ់ ជ្រលក់ទឹកត្រីដែលមានរសជាតិជូរនិងហឹរ ដែលគ្មានអ្វីទាក់ទាញជាងឡើយ។ អាស្រ័យលើតំបន់នីមួយៗនៃប្រទេសវៀតណាម ត្រចៀកជ្រូកវេចអណ្តាតទទួលទានជាមួយជីបន្លែ និងភេសជ្ជៈផ្សេងៗគ្នា ដែលជាមុខម្ហូបដ៏ស័ក្តិសមក្នុងរដូវក្តៅស្អុះស្អាប់។ មនុស្សជាច្រើនជ្រើសរើសទទួលទានមុខម្ហូននេះជាមួយបាយ ឬនំបញ្ចុក ឬជួនកាល "ហូបលេង" ជាមួយភេសជ្ជៈ ក៏បង្កើតអារម្មណ៍គួរឲ្យរីករាយដែរ ។/.
ត្រ​ចៀក​ជ្រូកវេចអណ្ដាត​ ដែល​ហាន់តម្រៀប​ជា​រង្វង់​នៅ​លើ​ចាន​ដែលមើល​ទៅ​យ៉ាងស្អាតភ្នែក។

អនុវត្ត៖ ត្រឹនថាញយ៉ាង / កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


Top