ពេលបាយដែលមានមុខម្ហូបធ្លាប់ស្គាល់ដែលច្នៃពីសាច់ជ្រូក និងឆ្អឹងជំនីរជ្រូក មុខម្ហូប "ត្រចៀកជ្រូកវេចអណ្តាត" ...
ពេលបាយដែលមានមុខម្ហូបធ្លាប់ស្គាល់ដែលច្នៃពីសាច់ជ្រូក និងឆ្អឹងជំនីរជ្រូក មុខម្ហូប "ត្រចៀកជ្រូកវេចអណ្តាត" ក្រៅពីត្រចៀកជ្រូកស្រួយ និងមានរសជាតិឈ្ងុយឆ្ងាញ់ អណ្តាតជ្រូកក៏ទន់ផ្អែមនឹងនាំមកនូវអារម្មណ៍ប្លែកសម្រាប់អ្នកទទួលទាន។
សម្រាប់ប្រជាជនវៀតណាម មុខម្ហូបដែលច្នៃពីសាច់ជ្រូកតែងតែមានភាពចម្រុះ និងបង្កើតជាមុខម្ហូបពេញនិយម។ ក្នុងចំណោមមុខម្ហូបទាំងនោះ ត្រចៀកជ្រូកវេចអណ្តាត គឺជាមុខម្ហូបដែលអ្នកចុងភៅបង្កើតឡើង ដើម្បីបង្កើនភាពចម្រុះនៃមុខម្ហូបដែលឆ្នៃពីសាច់ជ្រូក។
មុខម្ហូបនេះមានរបៀបច្នៃយ៉ាងសាមញ្ញ ហើយងាយស្រួលនិងនាំមកនូវភាពប្លែកសម្រាប់អ្នកទទួលទាន។ ជាដំបូងគឺការជ្រើសរើសវត្ថុធាតុដើម។ នៅពេលច្នៃ អ្នកគួរតែជ្រើសរើសត្រចៀកជ្រូកស្រស់ មានភាពយឺត និងពណ៌សភ្លឺ។ អណ្តាតជ្រូកត្រូវជ្រើសរើសយកអណ្តាតណាដែលមានពណ៌ភ្លឺ ក្រាស់ និងមូល។ ត្រចៀកនិងអណ្តាតជ្រូកត្រូវលាងទឹកឱ្យស្អាត និងកោសឲ្យស្អាត រួចយកទៅស្ងោរក្នុងទឹកដាំពុះដែលមានទឹកខ្មេះ និងអំបិល។ បន្ទាប់ពីស្ងោរមួយចំពុះរួច ស្រង់ចេញយកទៅត្រាំក្នុងទឹកត្រជាក់ ដើម្បីបង្កើនភាពស្រួយ។ ផ្សិតត្រចៀកកណ្តុរត្រូវត្រាំ និងលាងសម្អាត។ បន្ទាប់មក យកអណ្តាតជ្រូកប្រឡក់គ្រឿងទេស ដូចជា៖ ខ្ទឹមក្រហម ខ្ទឹមស ទឹកត្រី ម្រេច... រួចហើយប្រើអំបោះដើម្បីរុំអណ្តាតជ្រូក និងផ្សិតត្រចៀកកណ្តុរចូលក្នុងត្រចៀកជ្រូកដែលបានលាងសម្អាត។
ដាក់ឆ្នាំងទឹកលើចង្ក្រាន រួចស្ងោរត្រចៀកជ្រូកវេចអណ្តាត បន្ទាប់មកទុកឲ្យត្រជាក់ រួចដាក់ក្នុងទូទឹកកក។ ពេលណាហូប យកត្រចៀកជ្រូកចេញពីទូទឹកកក កាត់ជាចំណិតដែលល្មមហូបបាន។ ត្រចៀកជ្រូកហាន់ជាចំណិតស្តើងៗ តម្រៀបជារង្វង់នៅលើចានមួយ មើលទៅយ៉ាងស្អាតភ្នែក ខាងក្រៅគឺពណ៌សនៃឆ្អឹងខ្ចីត្រចៀកជ្រូក ខាងក្នុងគឺជាអណ្តាតជ្រូកបានចង់ជាដុំមូល។
អណ្តាតជ្រូក បន្ទាប់ពីបានប្រឡាក់រួច ត្រូវបានវេច ជាមួយផ្សិតត្រចៀកកណ្ដុរ និងដាក់នៅខាងក្នុងត្រចៀកជ្រូក។
ត្រចៀកជ្រូកវេចអណ្តាតត្រូវបានហាន់ជាចំណិតស្តើងៗ។
ពេលទទួលទានមុខម្ហូបនេះ រសជាតិផ្អែមនៃសាច់ត្រចៀក និងអណ្តាត ភាពស្រួយនៃផ្សិតត្រចៀកកណ្តុរនិងគ្រឿងទេសផ្សេងៗ។ ត្រចៀកជ្រូកមានរសជាតិឈ្ងុយឆ្ងាញ់ ជ្រលក់ទឹកត្រីដែលមានរសជាតិជូរនិងហឹរ ដែលគ្មានអ្វីទាក់ទាញជាងឡើយ។ អាស្រ័យលើតំបន់នីមួយៗនៃប្រទេសវៀតណាម ត្រចៀកជ្រូកវេចអណ្តាតទទួលទានជាមួយជីបន្លែ និងភេសជ្ជៈផ្សេងៗគ្នា ដែលជាមុខម្ហូបដ៏ស័ក្តិសមក្នុងរដូវក្តៅស្អុះស្អាប់។ មនុស្សជាច្រើនជ្រើសរើសទទួលទានមុខម្ហូននេះជាមួយបាយ ឬនំបញ្ចុក ឬជួនកាល "ហូបលេង" ជាមួយភេសជ្ជៈ ក៏បង្កើតអារម្មណ៍គួរឲ្យរីករាយដែរ ។/.ត្រចៀកជ្រូកវេចអណ្ដាត ដែលហាន់តម្រៀបជារង្វង់នៅលើចានដែលមើលទៅយ៉ាងស្អាតភ្នែក។
អនុវត្ត៖ ត្រឹនថាញយ៉ាង / កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង