| 
      
      អាសយដ្ឋាន៖ លេខ១៨ ច្រក៩៩ ផ្លូវស្វឹនធ្វី (Xuan Thuy) ខណ្ឌកូវយី (Cau Giay) ក្រុងហាណូយ។ 
      - មូលដ្ឋានផលិតអំបុកបាយដំណើបភូមិវង់ (Vong)។ 
      Hotline: 012345.02353 - 012345.01312 
      Email:  dacsancomvong@gmail.com 
      Website: http://comvonghanoi.net 
      លោកយាយ ឡេ ថិញ (Le Thinh) - ម្ចាស់អាហារដ្ឋានអំបុកបាយដំណើបចាស់ឆ្នាំ នៅលេខ២៦ ផ្លូវយ៉ាងងឺ (Gia Ngu) ខណ្ឌហ្វាងគីម (Hoan Kiem) ក្រុងហាណូយ។ 
     | 
   
  
 
 
  លោកយាយ ឡេ ថិញ (Le Thinh) ជាម្ចាស់ហាងដ្ឋានបាយដំណើបជាយូរឆ្នាំ នៅទីប្រជុំជនយ៉ាងងឺ (Gia Ngu) ឱ្យដឹងថា អ្នកក្រុងហាណូយ តែងធ្វើអំបុកបាយដំណើប និង គ្រាប់ឈូក នេះជាផលិតផលពិសេសប្រចាំតំបន់ទាំងពីរ ដែលនរណាម្នាក់ឃ្លាតឆ្ងាយពីស្រុក ក៏តែងនឹកដល់ក្រុងហាណូយ រាល់ពេលរដូវស្លឹកឈើជ្រុះធ្លាក់មកដល់។ អំបុកតែងបានជ្រើសទិញនៅអាសយដ្ឋានពីរ ដែលល្បីឈ្មោះជាយូរនៅក្រុងហាណូយ គឺភូមិវង់ (Vong) និង មែទ្រី (Me Tri)។
  
  រសជាតិផ្អែមនៃបាយដំណើប នឹងមិនពេញលេញប្រសិនបើខ្វះនូវម្សៅសណ្តែកខៀវ និង ចំណិតសាច់ដូងសស្គុះ ដែលបានប្រឡាក់ដោយស្ករនិងប្រេង។ ជាមួយនឹងការគួបផ្សំដ៏ចំណាប់អារម្មណ៍ រវាងពណ៌ធម្មជាតិ ពណ៌ខៀវ ពណ៌ស និង ពណ៌លឿងនៃអំបុក គ្រាប់ឈូក ដូង សណ្តែកខៀវ ដូច្នេះអំបុកបាយដំណើបមិនត្រឹមតែទាក់ទាញជិវិ្ហន្រ្ទិយ ដោយមានរសជាតិផ្អែមឈ្ងុយ នៅទាំងរំញោចចក្ខុន្រ្ទិយនៃអ្នកពិសាវា។ 
   
 
  
   
    
       
     មុខអាហារអំបុកបាយដំណើបដូង បង្កប់ក្លិនរសជាតិនៃរដូវស្លឹកឈើជ្រុះ នៅក្រុងហាណូយ។ 
       | 
   
  
 
 
  ផ្សេងនឹងប្រភេទបាយដំណើបដទៃ គឺតែងបានធ្វើពេញមួយឆ្នាំ តែអំបុកបាយដំណើប បានពិសាតែអំឡុងពេលយ៉ាងខ្លី នៅរដូវស្លឹកឈើជ្រុះ ដែលគ្របដណ្តប់ក្រសោបភូមិសង្កាត់។ ប្រហែលហេតុនេះហើយ នេះក៏ជាអំណោយពិសេសនៃអ្នកក្រុងហាណូយ សម្រាប់នរណាឃ្លាតឆ្ងាយពីស្រុក នឹកក្រុងហាណូយ នៅរដូវស្លឹកឈើជ្រុះមមកដល់៕
   
 
  
   អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង