• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ឡានអាញ (Lan Anh) និង​ដំណើរ​ផ្តល់​ក្តី​សង្ឃឹម​ជូន​ជនពិការ

យល់ពីអារម្មណ៍ជនពិការ ពីព្រោះខ្លួនក៏ជាជនពិការ បងស្រីង្វៀនធីឡានអាញ (Nguyen Thi Lan Anh) បាន​ប្តេជ្ញា​ចិត្ត​បង្កើត​មជ្ឈមណ្ឌល​សកម្មភាព​ ដើម្បី​ការ​អភិវឌ្ឍ​សហគមន៍​ (ACDC) បណ្តាញ​ឧបត្ថម្ភ​​មួយ​ក្រោម​បេសកកម្ម “ផ្តល់ទំនុក​ចិត្តនិង​ក្តីសង្ឃឹម” ជូន​សហគមន៍​ជនពិការ។

មិន​ចុះចាញ់​ព្រហ្មលិខិត​

រង​ជំងឺ​ឆ្អឹង​ស្រួយ​តាំង​ពី​ពេល​ទើប​សម្រាល ​បាន​ធ្វើ​ឲ្យ​ឡាន​អាញ ​(Lan Anh) ត្រូវ​ពិការ​ពាក់​កណ្តាល​ខ្លួន​។ សំណាង​ល្អ គឺបងស្រី​មានកំណើត​និង​ធំពេញ​វ័យ​ក្នុង​គ្រួសារ​មួយ​ នៅ​ទីនោះ​បងស្រី​ទំនួល​បាន​ពី​ឪពុក​ម្តាយ​​ទ្រឹស្តី​ជីវិត​មួយ​៖ “មនុស្ស​គ្រប់​គ្នា​ ទោះបី​នៅ​ក្នុង​ស្ថាន​ភាព​យ៉ាងណា​ នរណា​ក៏សុទ្ធតែ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ បើ​ចង់​ទទួល​បាន​ភាព​គោរព​ពិតប្រាកដ​នៃ​សង្គម​”។ ឪពុក​ម្តាយ​ជា​អ្នក​ជួយ​ឡានអាញ​ (Lan Anh) យល់​ឃើញ​ថា​៖ “របង​​រារាំងច្រើន​ស្ថិត​នៅ​ក្នុង​ការ​ត្រិះ​រិះយល់ដឹង​ ​មិនមែន​នៅ​ក្នុង​រាង​កាយ​យើង​ទាំងអស់​គ្នានោះទេ”។​​​




 
បងស្រី​ ង្វៀន​ធី​ឡាន​អាញ​ (Nguyen Thi Lan Anh) ​នាយក​ក្រុម​ហ៊ុន​ ACDC នៅ​ការិយាល័យ​ធ្វើការ​របស់​ខ្លួន​។
រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 
បងស្រី​ឡានអាញ​ (Lan Anh) (ឈរ​ទី​ពីរ​រាប់​ពី​ឆ្វេងទៅ​) ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​។​
រូបថត៖ ត្រឹន​ថាញ​យ៉ាង​


 
បងស្រី​ឡានអាញ​ (Lan Anh) (​អាវស) ទស្សនា​មូលដ្ឋាន​ផលិតអាជីវកម្ម​មួយ​របស់ជនពិការ​នៅ​ខេត្ត​ថៃ​ប៊ិញ​ (Thai Binh)។
​រូបថត៖ ត្រឹន​ថាញ​យ៉ាង


 
បងស្រី​ឡាន​អាញ (Lan Anh)​ ថត​រូប​​អនុស្សាវរីយ៍​ជាមួយ​សមាជិក​​ក្រុម​ការងារ​ អញ្ជើញ​មក​ទស្សនា​មូលដ្ឋាន​ផលិត​អាជីវកម្ម​របស់ជន​ពិការ
​នៅ​ខេត្ត​ថៃ​ប៊ិញ​ (Thai Binh)។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


 
បងស្រី​ឡាន​អាញ​ (Lan Anh) (អាវស) កំពុង​ចែក​រំលែក​ក្នុង​ពិធី​ពីគ្រោះ​យោបល់​អំពី​បំណិន​អាជីពជូន​ជនពិការ​។​ រូបថត៖ ឯកសារ​ ACDC

លទ្ធផល​សិក្សា​របស់​បងស្រី​ឡាន​អាញ​ (Lan Anh) ពេល​នៅ​ជា​កុមារី​ម្នាក់អង្គុយ​លើ​កៅអី​សាលា​ គឺ​ផ្តើម​ចេញពី​ខឿន​អប់រំ​របស់​គ្រួសារ​។ ជាង​ដប់ឆ្នាំ​ មុន​ បងស្រី​ឡានអាញ (Lan Anh) ​ក្លាយជា​ជនពិការ​ម្នាក់​ក្នុង​ចំណោម​ជនពិការ​តិចតូច​​ ដែល​ជាប់​ឈ្មោះ​ចូល​​​មហាវិទ្យាល័យ​ភាសាបរទេស​ហាណូយ​។ ឆ្នាំ​២០០៤​ បងស្រី​បញ្ចប់​ការសិក្សា​ដោយ​​បរិញ្ញាបត្រ​ភាសាបរទេស​ចំណាត់​ថ្នាក់​ពូកែ​​។ មកដល់​ឆ្នាំ​២០១០​ បងស្រី​បន្ត​បញ្ចប់​កម្មសិក្សា​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​នៅ​មហាវិទ្យាល័យ​ជាតិ​ហាណូយ​។​
 
រំលឹក​ដល់​ការ​ខិត​ខំ​ចំពោះ​មនុស្ស​ធម្មតា​ ​ក៏សម្រេច​បានមិន​ងាយ​ស្រួល​អ្វី​ដែរ​ ការចែក​រំលែក​​របស់​បងស្រី​ឡាន​អាញ (Lan Anh) ធ្វើ​ឲ្យ​យើង​ខ្ញុំ​យល់​ឃើញ​ប្រការ​មួយ​គឺ​ ”​ចំពោះ​ជនពិការ​ ចង់​បាន​ជោគ​ជ័យ​ ពួកគាត់​​នឹង​ត្រូវ​ខំប្រឹង​ប្រែង​១០​ ឬ២០​ដង​ បើ​ប្រៀប​​នឹង​អ្នក​ធម្មតា​”។ ពីព្រោះ​ជនពិការ​​ ពួកគាត់​យល់ថា​​ខ្លួន​ឯង​ មាន​​​ឱកាសយ៉ាង​តិច​​តូចណាស់​។ ពេល​ធ្លាក់​ក្នុង​សម័យ​កាលៈ​ទេសៈ​ពិ​បាក​ មនុស្ស​ធម្មតាផ្សេង​ៗ​ជាច្រើន​​អាច​បោះបង់​ចោល​ឱកាស​ ប៉ុន្តែ​ចំពោះជនពិការ​ ពួកគាត់​បែរជា​មាន​ភាពរឹងមាំ​​ខ្លាំង​ក្លាជាង​។​ “នោះជា​របៀប​សម្រាប់​យើង​ខ្ញុំ​​ក្តាប់យក​ឱកាស​​យ៉ាង​តិច​តូច​នេះ​ ដែល​ជីវភាព​ផ្តល់​ជូន​សម្រាប់​ខ្លួន​”។ ឡាន​អាញ ​​(Lan Anh) បរិយាយ​។​
 
ការពិត​ មាន​ពេល​អាកាសធាតុ​មិន​អំណោយ​ផល ឡាន​អាញ (Lan Anh) ​ត្រូវ​ប្រឈម​នឹងការ​ឈឺ​ចាប់​ដ៏ខ្លាំង​ ជូនកាល​មិនអាច​កំរើក​ខ្លួន​ចេញ​ពីគ្រែរួច​។ ប៉ុន្តែនារី​ម្នាក់​នេះ​ ដោយ​ស្មារតី​ឆន្ទះ​ ជម្រុញ​ខ្លួន​ឈរ​ឡើង​បន្ត​កិច្ចការ​។​
 
ដោយសារ​យល់​ពី​ការ​លំបាក​ ដែល​ខ្លួន​ឯង​ជាអ្នក​​ឆ្លង​កាត់​ ACDC ជា​លទ្ធផល​នៃ​ការ​ប្រាថ្នា​បូជា​របស់​បងស្រី​ឡាន​អាញ​ (Lan Anh) ជាមួយ​សហគមន៍​ជនពិការ​។​
 
ដំណើរ​កសាង​ “ផ្ទះ​ ACDC”
 
ដើម្បី​រក្សា​អង្គការ​មួយ​​មិន​ងាយ​ស្រួល ដូច​បងស្រី​ឡាន​អាញ​និង​សមាជិក​ស្ថាបនា​ដំបូង​ដែល​បាន​ត្រិះ​រិះ​នោះ​ទេ​។ បងស្រី​និង​សមូហភាព​ ACDC លះបង់ពេល​វេលា​ច្រើន​ឆ្នាំ​ សាង​ទំនុកចិត្ត​ចំពោះ​ដៃគូ​និង​អ្នក​ឧបត្ថម្ភ​។ “ពួកគេ​មិន​ជឿមនុស្ស​ដូចជា​យើង​ខ្ញុំ​ ​ ដែល​អាច​ធ្វើ​បាន​...។ល។​” បងស្រី​ឡាន​អាន (Lan Anh) ​រលឹក​បរិយាយ​។​
 
ប៉ុន្តែ​ ACDC បាន​ធ្វើ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​និងគំនិត​​​របស់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​ អំ​ពី​ជនពិការ​ដោយ​ទម្រង់​រូបភាព​ខិត​ជិត​ថ្មី​ទាំង​ស្រុង​។ នៅ​ទី​នោះ ទម្រង់​រូបភាព​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សិទ្ធិ​និង​សមត្ថភាព​របស់​ជនពិការ​ ជំនួស​​ពីទឹក​ចិត្ត​អាណិត​អាសូ និង​ចិត្ត​សប្បុរសធម៌​របស់​មនុស្ស​គ្រប់​គ្នា។​
 
តាម​នោះ​ មនុស្ស​គ្រប់​គ្នា​ស្ទើរ​ទាំងអស់សុទ្ធតែ​មាន​រួមគំនិត​ឧបត្ថម្ភ​ជនពិការ​ នូវ​សម្ភារ​មូលដ្ឋាន​ចាំបាច់​ដែល​ពួកគាត់​កង្វះ​នៅ​ក្នុង​ជីវភាព​រស់​នៅ​ដូចជារទេះរុញ​ ឈើច្រត់​...។ល។ ប៉ុន្តែ​តាម​បងស្រី​ឡាន​អាញ ​(Lan Anh) ចំពោះ​ជនពិការ​ ពួកគាត់​ពិតជា​ត្រូវការ​​បាន​សង្គម​គោរព​ ​បាន​សម្រប់​និង​ផ្តល់​សិទ្ធ​...។ល។​
 
ACDC បាន​ជួយ​ជនពិការ​យល់ដឹង​ ​និង​មក​ជិត​ជាង​ជាមួយផលប្រយោជន៍​របស់​ខ្លួន​។ ​នោះជា​គម្រោងការ​ប្រឹក្សា​ច្បាប់​ឥតគិត​ថ្លៃ​ជូនពិការ​ គម្រោង​ការ​ចលនា​ផ្លាស់​ប្តូរ​គោលនយោបាយ​ជូនជនពិការ​ ឬដូច​កម្មវិធី​បណ្តុះបណ្តាល​បំណិន​ជីវិត​​ បំណិន​វិជ្ជាជីវះ​​ជូនជនពិការ​...។ល។ កម្មវិធី​នេះ​បាន​ជួយ​ជនពិការ​បាន​រួម​ប្រាស្រ័យ​ ចងចំណង​មិត្ត​ភាព​ ចែក​រំលែក​។ ពី​នោះ​ពួកគាត់​មាន​បន្ថែម​បំណិន​ដើម្បី​​ធ្វើការ​មាន​ប្រសិទ្ធភាព​ផង​ ទន្ទឹម​នោះ​បង្កើន​បន្ថែម​ភាព​ជឿជាក់​ ដើម្បី​​សម្រប់​ខ្លួន​ចូល​ក្នុង​សហគមន៍​។​


 
កិច្ច​ប្រជុំ​មួយ​របស់​​សមាជិក​ ACDC។ រូបថត៖ ត្រឹន​ថា​ញយ៉ាង​​

 សមូហភាព​ ACDC ថតរូប​នៅ​ទីស្តីការ​ថ្មី​។ រូបថត៖ ត្រឹន​ថា​ញយ៉ាង

 
បងស្រី​ឡាន​អាញ​ (Lan Anh) (​អាវ​ពណ៌​ផ្កាឈូក) កាត់​ខ្សែបូ​បើក​សម្ពោធន៍​តាំងពិព័រណ៍​”ខ្ញុំ​រឹងមាំ​​”​។ រូបថត៖ ឯកសារ​ ACDC

 បងស្រី​ឡាន​អាញ (Lan Anh) ​នៅ​ក្នុងតាំងពិព័រណ៍​ “ខ្ញុំរឹងមាំ​​”។ រូបថត៖ ឯកសារ​ ACDC

 បងស្រី​ឡាន​អាញ (Lan Anh) ​ក្នុង​សាល​ Gala អបអរ​សាទរ​សន្និសីទ​ជម្រុញ​​​សង្កេត​ពិនិត្យ​ការ​អនុវត្ត​​អនុសញ្ញា​ របស់​អង្គការ​សហប្រជា​ជាតិ
​ស្តីពី​សិទ្ធិ​នៃ​ជន​ពិការ​។ រូបថត៖ ឯកសារ​ ACDC


 
បងស្រីឡានអាញ (Lan Anh) ​និង​សមាជិក​ក្នុង​សង្គម​គ្រួសារ​។ រូបថត៖ ឯកសារ​ ACDC

ឆ្នាំ​២០១៣ បងស្រី​ឡាន​អាញ (Lan Anh) ​ទទួលបាន​​​រង្វាន់​ទស្សនវិស័យ​នារី​ឆ្នាំ​២០១៣ រៀបចំដោយ​ក្លឹប​​នារី​អន្តរជាតិ​​ហាណូយ​ (HIWC) ផ្តល់ជូន​។​ ក្នុង​ពិធី​ប្រគល់​​រង្វាន់​ លោកស្រី​ Paulina Pineda ប្រធាន​(HIWC) បាន​ថ្លែង​សុន្ទកថា​៖ “ដើម្បី​សម្រេច​ក្តី​ប្រាថ្នារបស់​ខ្លួន​ មនុស្សយើង​ត្រូវការ​អារម្មណ៍​ស្រមើស្រមៃ​ ឆន្ទះ​ ទឹក​ចិត្តក្លាហាន​ និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​។ ​ឡាន​អាញ (Lan Anh) ​​ពិតប្រាកដ​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​​ទាំងនោះ​។ ចំពោះ​ឯកជន​ខ្ញុំ​ ឡាន​អាញ (Lan Anh) ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ឃើញ​ថា ​​​របង​រារាំង​​ច្រើនស្ថិត​នៅ​ក្នុង​ការត្រិះរិះ​​យល់ដឹង​ មិនមែនស្ថិត​​នៅ​ក្នុង​​រាងកាយ​យើងអស់​គ្នា​​នោះទេ​។ គំរូ​របស់​ឡាន​អាញ (Lan Anh) ​ធ្វើ​ឲ្យ​យើង​សួរ​មកលើ​ខ្លួន​ឯងពី​តួនាទី ​និង​ការ​រួម​ចំណែក​របស់​ខ្លួន​​លើ​ពិភពលោក​នេះ...។ល។​”​។
 
ត្រូវ​ដូច​ជា​សម្តី​របស់​លោក​ស្រី​ប្រធាន​ HIWC ចែក​រំលែក​ រឿង​រ៉ាវ​ពី​ដំណើរ​ឈានទៅ​ដល់​លទ្ធផល​ដូច​សព្វថ្ងៃ​នេះ របស់​បងស្រី​ឡាន​អាញ ​(Lan Anh) មិន​ត្រឹម​តែ​ជា​រឿង​រ៉ាវ​នៃថាមពល​​ចិត្ត​ នៅ​ទាំង​ជា​រឿងរ៉ាវ​ស្តី​ពី​ការយល់​ដឹង​។ គំរូ​អំពី​កម្លាំងថាមពល​ជីវិភាព ​របស់​បងស្រីឡាន​អាញ​ (Lan Anh) មិនត្រឹមតែ​អុជ​បំភ្លឺ​ទំនុកចិត្ត​ នៅទាំង​ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ការ​យល់ដឹង​របស់​សហគមន៍​ថា៖ “របង​រារាំងច្រើន​​ស្ថិតនៅ​ក្នុង​ការត្រិះរិះ​យល់ដឹង មិនមែនស្ថិត​​នៅ​ក្នុងរាង​កាយ​យើង​ទាំងអស់​គ្នា​នោះទេ៕


ACDC បាន​ស្គាល់ដឹងថា​​ជា​អង្គការ​មួយ​ ដែលបាន​ផ្សារភ្ជាប់ជាមួយ​​នឹង​សហគមន៍​ជនពិការ​ ក្រោម​​បេសកកម្ម​ “ផ្តល់​ទំនុក​ចិត្ត​និង​ក្តីសង្ឈឹម​”។ ACDC បាន​ដាក់ចេញ​គោលដៅ​សំខាន់ ​៤ ចំណុច​។ ទី​មួយ​៖ សកម្ម​ឧបត្ថម្ភ​ចលនា​គោលនយោបាយ​ជូន​ជនពិការ​។ ទីពីរ​៖ ជួយ​សកម្ម​ភាព​សមាគម​ក្រុម​​នៃ​ជនពិការ​ មាន​ប្រសិទ្ធភាព​ជាង។ ទីបី​៖ បន្ត​​លើកកម្ពស់​ការយល់ដឹង​របស់​សហគមន៍​អំពី​ជនពិការ​។ ទីបួន៖ ពង្រាយ​បច្ចុប្បន្នភាព​ទម្រង់​រូបភាព​​ថ្មី​លើពិភពលោក​ ដើម្បី​ការពារ​និង​ឧបត្ថម្ភ​ល្អជាង​ដល់​​​ផល​ប្រយោជន៍​របស់​ជន​ពិការ​​។​

អត្ថបទ​​៖ ថាវវី​ រូបថត៖ ត្រឹនថាញយ៉ាង​ និង​ឯកសារ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top