• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

ភូមិរបរយ៉ាងកាវ (Giang Cao) មុននេះ មានឈ្មោះថា ដុងសាង (Dong Sang) ក្រោយប្តូរឈ្មោះទៅជា ដុងកា (Dong Ca) រហូតដល់រាជការង្វៀន (Nguyen) មុនសម័យស្តេច Ung Xuy មាននាមឆ្នាំចារិក ដុងខាញ (Dong Khanh) (១៨៨៥ - ១៨៨៨) បានប្តូរឈ្មោះទៅជាយ៉ាងកាវ (Giang Cao)។ បើបៀបនឹងប្រវត្តិធ្វើសេរ៉ាមិចរបស់ភូមិរបរគីឡាន (Kim Lan) (៨០០ឆ្នាំ) និងភូមិរបរបាតត្រាង (Bat Trang) (៧០០ឆ្នាំ) ភូមិរបរសេរ៉ាមិចយ៉ាកាវ (Giang Cao) មានអាយុប្រកបមុខរបរនៅវ័យក្មេងណាស់។

អតីតកាល អ្នកភូមិយ៉ាកាវ (Giang Cao) មិនបើកកម្មន្តសាលសេរ៉ាមិចទេ មានតែទៅស៊ីឈ្នួលខាងភូមិរបរបាតត្រាង (Bat Trang)។ រហូតដល់សម័យអាណានិគមបារាំង មានលោកផានសូ (Phan So) បានជាប់ឌីប្លូម បើកកម្មន្តសាលសេរ៉ាមិចមួយ មានឈ្មោះង៉ុកក្វាង (Ngoc Quang)។ នោះជាកម្មន្តសាលសេរ៉ាមិចដំបូង នៃភូមិរបរយ៉ាងកាវ (Giang Cao)។

ផ្តើមចេញពីកម្មន្តសាលសេរ៉ាមិចដំបូងនោះ កូនចៅភូមិយ៉ាងកាវ (Giang Cao) ចាប់ផ្តើមកសាងកម្មន្តសាលសេរ៉ាមិចសម្រាប់ខ្លួនផ្ទាល់។ មកដល់សព្វថ្ងៃ មុខរបរសេរ៉ាមិចបានក្លាយជាមុខរបរប្រពៃណីទូទាំងភូមិ។ ភូមិយ៉ាងកាវ (Giang Cao) មានគ្រួសារចំនួន៩០០ សុទ្ធតែប្រកបមុខរបរធ្វើសេរ៉ាមិច ក្នុងនោះមានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនភាគហ៊ុន និងសហគ្រាសឯកជនចំនួន៤១  នៅចំនួនតិចធ្វើសេវាកម្ម។

ទោះបី មុខរបរមានអាយុមិនសូវច្រើន បើប្រៀបនឹងភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តែតាមស្ថិតិនៃគណៈកម្មការប្រជាជនឃុំបាតត្រាង (Bat Trang) គឺភូមិយ៉ាងកាវ (Giang Cao) បានរួមចំណែកជាង៥០% នៃប្រាក់ចំណូលសរុប ជូនឃុំបាតត្រាង (Bat Trang)។

តាមបងង្វៀន ក្វិសើន (Nguyen Quy Son) ប្រធានក្លឹបសេរ៉ាមិចយ៉ាងកាវ (Giang Cao) ប្រៀបខ្លាំងនៃអ្នកភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) នោះគឺភាពជំនាញទីផ្សារ ប្រសិទ្ធភាព និងសំឡឹងឃើញតម្រូវការជាក់ស្តែងរបស់អតិថិជន។



ម៉ាស៊ីនច្របល់ដីជំនួសឱ្យកម្លាំងមនុស្ស មានប្រសិទ្ធភាពខ្ពស់ សម្រាប់ការងារធ្វើចេញវត្ថុធាតុដើម។

 

កម្មករកំពុងបង្កើតរូបរាងផលិតផល។

 

ស្នាមគំនួសស្ទាត់ជំនាញបង្កើតបានជាផលិតផលជក់ចិត្ត។

 

កម្មន្តសាលគំនូរមួយកន្លែង នៅភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao)។

 

ជាងប្រគំអំបែងសេរ៉ាមិច បង្កើតជាផ្ទាំងរូបភាពសិល្បៈ។

 

កម្មករសាងគំនូរសេរ៉ាមិច នៅក្រុមហ៊ុនភាគហ៊ុនសេរ៉ាមិចក្វាងមិញ (Quang Minh) ចំណុះភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao)។

 

ផលិតផលសេរ៉ាមិច បាននាំចូលទៅឡដុត។

 

បង ង្វៀន ក្វិសើន (Nguyen Quy Son) ប្រធានក្លឹបសេរ៉ាមិចយ៉ាងកាវ (Giang Cao) កំពុងណែនាំកម្មករសាងគំនូរសេរ៉ាមិច នៅកម្មន្តសាលផ្លាល់ខ្លួន។

 

ភ្ញៀវទេសចរ ពេលបោះជំហានមកដល់ឃុំបាតត្រាង (Bat Trang) នឹងជួបប្រទះភ្លាមនូវល្វែងហាងអាជីវកម្ម តាំងឧទ្ទេសនាមផលិតផលសេរ៉ាមិច ដែលបានតុបតែងយ៉ាងប្រណីត ឆើតឆាយ ដោយមានទំនិញសេរ៉ាមិចគំរូគ្រប់ប្រភេទរបស់ភូមិបាតត្រាង (Bat Trang)។ ល្វែងហាងអាជីវកម្មនេះ ភាគច្រើនជាកម្មសិទ្ធិ របស់អ្នកភូមិយ៉ាងកាវ (Giang Cao)។ នៅឃុំបាតត្រាង (Bat Trang) ប្រសិនបើភូមិបាតត្រាង បានស្គាល់ជាតំបន់ផលិតកម្ម រីឯភូមិយ៉ាងកាវ (Giang Cao) បែរជាមានប្រៀបខ្លាំងខាងអាជីវកម្ម ពាណិជ្ជកម្ម។

ប្រៀបខ្លាំងនេះ កើតមានដោយសារភូមិរបរយ៉ាងកាវ (Giang Cao) មានលក្ខណៈងាយស្រួលអំណោយផលដូចជា៖ ដីទូលាយសម្រាប់ការអភិវឌ្ឍ ចំនួនសិប្បករ គ្រួសារ និងសហគ្រាសក៏មានច្រើនកុះករ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរ ដែលមានអាយុកាលវ័យក្មេង ក៏បានជួយឱ្យភូមិយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារ។

ដោយភាពជំនាញទីផ្សារ ពេលធ្វើអាជីវកម្ម ពាណិជ្ជកម្ម អ្នកភូមិយ៉ាងកាវ (Giang Cao) ចាប់ផ្តើមរកទិសដៅផលិតកម្មសមស្របនឹងតម្រូវការជាក់ស្តែង របស់អតិថិជន។ សមិទ្ធផលធំបំផុតនាអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមបងសើន (Son) នោះគឺភូមិរបរយ៉ាងកាវ (Giang Cao) ប្រមូលផ្តុំបានប្រៀបខ្លាំងខាងផលិតកម្មសេរ៉ាមិចបែបស្ថាបត្យកម្ម។ លេចធ្លោ គឺប្រភេទផលិតផលពីរ ក្បឿងញីឈ្មោល និងសិល្បៈ mosaic សេរ៉ាមិច (សិល្បៈប្រគំអំបែងសេរ៉ាមិច)។

ជាមួយនឹងប្រភេទក្បឿងញីឈ្មោល សេរ៉ាមិចយ៉ាងកាវ (Giang Cao) បានរួមចំណែកចូលសំណង់ស្ថាបត្យកម្មចេតនាភាពធំៗ របស់វៀតណាមដូចជា៖ វត្តបាយឌិញ (Bai Dinh) វត្តតាមត្រុក (Tam Truc) ជាដើម។ ក្បឿងញីឈ្មោលចំណុះប្រភេទកាចាពិសេស បានអ្នកភូមិយ៉ាងកាវ (Giang Cao) ច្នៃបង្កើតឡើង។ ប្រភេទសិល្បៈ mosaic សេរ៉ាមិច ក៏បានប្រើប្រាស់ នៅតាមសំណង់ល្បីៗដូចជា៖ ផ្លូវសេរ៉ាមិច ផ្ទះប្រគំសេរ៉ាមិចបំបែកឯតទគ្គកម្មវៀតណាម។

ក្រៅពីនោះ ប្រភេទផលិតផលរបស់យ៉ាងកាវ (Giang Cao) ចម្បងគឺផលិតផលកែច្នៃឡើងវិញ ជួសជុលកែច្នៃវត្ថុបុរាណឡើងវិញ ផលិតផលប្រដាប់ប្រើប្រាស់លំដាប់ខ្ពស់។ល។ សេរ៉ាមិចយ៉ាងកាវ (Giang Cao) ល្បីឈ្មោះខាងកាចា សកលគឺកាចាពណ៌ខៀវស្រាល។ ប្រភេទនេះមានកម្រិតបញ្ចេញពណ៌សលាយខៀវ ឬប្រផេះ ស្រមោលធ្លាឈ្វេង។ ក្រៅពីនោះ នៅមានប្រភេទកាចារហែង កាចាគ្រាប់ខ្សាច់ កាចាដំណក់ទឹកហូរ កាចាកញ្ចក់ ។ល។ ប្រភេទនីមួយៗ សុទ្ធតែមានចំណុចពិសេសដោយឡែករបស់វា មានតែអ្នកជំនាញសេរ៉ាមិច ទើបអាចពិនិត្យឃើញច្បាស់។



ហាងតាំងផលិតផលភូមិរបរសេរ៉ាមិចយ៉ាងកាវ (Giang Cao)។

 

ផលិតផលក្បឿងញីឈ្មោលរបស់ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) បានជ្រើសសម្រាប់សំណង់វត្តបាយឌិញ (Bai Dinh)  វត្តតាមត្រុក (Tam Truc)។ល។ 

 

 

 

 

 

ផលិតផលពិសេសបានបង្កើតចេញដោយជាងភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) ដែលមានថ្វីដីខ្ពស់។
 

ផ្ទាំងគំនូរ “ឆ្មា Saphia” ធ្វើដោយសេរ៉ាមិច របស់បង ង្វៀន ក្វិសើន (Nguyen Quy Son)។

 

ភ្ញៀវទេសចរអញ្ជើញមកទស្សនា និងរកទិញផលិតផលសេរ៉ាមិចយ៉ាងកាវ (Giang Cao)។

 

ជាមួយនឹងសេរ៉ាមិចជូដូវ (Chu Dau) ភូឡាំង (Phu Lang) បាវត្រុក (Bau Truc) សេរ៉ាមិចយ៉ាងកាវ (Giang Cao) មានកិតិ្តយសបានជ្រើសធ្វើជាសេរ៉ាមិចប្រពៃណីវៀតណាម។ ផលិតផលឥដ្ឋផ្កា ក្បឿងសេរ៉ាមិច ក្បឿងកុលាលភាជន៍ នៃក្រុមហ៊ុនក្វាងមិញ (Quang Minh) ថាញហាយ (Thanh Hai) ក៏បានប្រើប្រាស់នៅតាមសំណង់ជួសជុលកេរដំណែលរាជវាំងថាំងឡុង និងទីក្រុងបុរាណហ្វេសាឡើងវិញ។

ឆ្ពោះទៅកាន់ទីផ្សារក្នុងស្រុក សេរ៉ាមិចយ៉ាងកាវ (Giang Cao) សព្វថ្ងៃមានវត្តមាននៅគ្រប់ទីកន្លែងលើពិភពលោក។ ទីផ្សារសេរ៉ាមិចយ៉ាងកាវ (Giang Cao) មិនឈប់ត្រឹមតែប្រទេសនានានៅទ្វីបអាស៊ីដូចជា៖ ជប៉ុន កូរេខាងត្បូង ចិន ថៃ នៅទាំងឆ្ពោះទៅកាន់ប្រទេសអាមេរិក អូស្រ្តាលី និងប្រទេសនានានៅអ៊ឺរ៉ុបទៀតផង។

បងសើន (Son) ឱ្យដឹងបន្ថែម ក្លឹបសេរ៉ាមិចយ៉ាងកាវ (Giang Cao) មនុស្សម្នាក់ៗមានការទទួលបន្ទុកផ្នែកផលិតផលដោយឡែកមួយ ជាមួយការច្នៃប្រតិដ្ឋនិងរូបមន្តរៀងៗខ្លួន។  ពីព្រោះក្លឹបសេរ៉ាមិចយ៉ាងកាវ (Giang Cao)ជាទីកន្លែងសម្រាប់មនុស្សគ្រប់គ្នាសិក្សារៀនសូត្រ សន្សំបទពិសោធន៍ ខាងធ្វើពាណិជ្ជកម្ម ស្វែងរកដៃគូ និងការគ្រប់គ្រងជាអតិបរិមា ឬដូចរបៀបកិច្ចការទីផ្សារ នាសម័យកាលបច្ចេកវិទ្យា។ នោះជាចំណុចខ្លាំងបានធ្វើឱ្យសេរ៉ាមិចយ៉ាងកាវ (Giang Cao) ទោះបីមានអាយុកាលវ័យក្មេង បើប្រៀបនឹងសេរ៉ាមិចភូមិបាតត្រាង (Bat Trang) ភូមិគីមឡាន (Kim Lan) ប៉ុន្តែបែរជាមានទីជំហរចំណាប់អារម្មណ៍ នៅលើទីផ្សារក្នុងស្រុកនិងបរទេស៕

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង
ប្រែសម្រួល៖ រីកើង


ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ

ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ

ក្នុងបរិបទដែលភូមិសិប្បកម្មប្រពៃណីកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ បណ្តាលឱ្យការធ្វើ​អាជីវកម្ម​ក៏ជួប​ការលំបាកផងដែរ ភូមិសិប្បកម្ម​ផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) (ស្រុក ភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ (Ha Noi)) មានទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំង​ក្លាយ ផ្លាស់ប្តូរគំនិត និងវិធីធ្វើ វិនិយោគលើបច្ចេកវិទ្យា ធ្វើពិពិធកម្មបណ្តាញចែកចាយនិងស្វែងរកទីផ្សារពិសេសសម្រាប់ការនាំចេញ។

Top