ក្នុងបរិបទដែលភូមិសិប្បកម្មប្រពៃណីកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ បណ្តាលឱ្យការធ្វើអាជីវកម្មក៏ជួបការលំបាកផងដែរ ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) (ស្រុក ភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ (Ha Noi)) មានទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាយ ផ្លាស់ប្តូរគំនិត និងវិធីធ្វើ វិនិយោគលើបច្ចេកវិទ្យា ធ្វើពិពិធកម្មបណ្តាញចែកចាយនិងស្វែងរកទីផ្សារពិសេសសម្រាប់ការនាំចេញ។
នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងផ្ទុះឡើង យើងបានមកឃុំ ភូអៀន (Phu Yen) ដើម្បីទស្សនាគ្រឹះស្ថានធ្វើអាជីវកម្មរបស់គ្រួសារលោកស្រី ង្វៀនធីញ៉ាន់ (Nguyen Thi Nhan) ដែលជាគ្រឹះស្ថានផលិតស្បែកជើងដ៏ល្បីល្បាញមួយនៅក្នុងឃុំ។ យើងបានមើលឃើញថា មានការផ្លាស់ប្តូរការគិតគូរនិងការធ្វើ។ មុននេះនៅឯរោងជាងផលិត ភាគច្រើននៃដំណាក់កាលផលិតដែលបានធ្វើដោយដៃ ប៉ុន្តែឥឡូវនេះគេបានជំនួសដោយប្រព័ន្ធខ្សែសង្វាក់ម៉ាស៊ីនដ៏ទំនើប។ បរិមាណផលិតកម្មសរុបបច្ចុប្បន្នគឺ ១៧០០-១៨០០ គូក្នុងមួយថ្ងៃ។ រោងជាងផលិតមានពលករអចិន្ត្រៃយ៍ចំនួន ២៥ នាក់ ហើយពលករធ្វើការតាមរដូវដែលអាស្រ័យលើការបញ្ជាទិញធំ ៗ ។
យោងតាមការចែករំលែករបស់លោកស្រី ញ៉ាន (Nhan) ការផ្លាស់ប្តូរដ៏ខ្លាំងនេះបានមកពីការផ្តល់យោបល់ពីដៃគូផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើងពីបរទេស។ លោកស្រីញ៉ាន (Nhan) រំលឹកពីការផ្តល់យោបល់ពីដៃគូររបស់លោកស្រីថា “ ពួកគេបាននិយាយថា ប្រសិនបើយើងចង់ឱ្យផលិតផលបាននាំចេញ យើងពិតជាផ្លាស់ប្តូរថ្មីសម្រាប់បច្ចេកវិទ្យា” ។ បច្ចុប្បន្ននេះ លោកស្រីញ៉ាន (Nhan) និងបណ្តាម្ចាស់ភាគហ៊ុនកំពុងវិនិយោគលើខ្សែសង្វាក់ផលិតស្បែកជើងកីឡា។ គេរំពឹងថា នៅត្រីមាសទី ៣ នៃឆ្នាំ ២០២១នេះ វានឹងដាក់ឲ្យដំណើរការជាផ្លូវការនិងជួលអ្នកជំនាញបរទេសប្រើប្រាស់ដោយផ្ទាល់។
យោងតាមស្ថិតិរបស់អាជ្ញាធរឃុំភូអៀន (Phu Yen) ឃុំមានភូមិចំនួន ៤ ក្នុងនោះមានភូមិចំនួន ៣ ដែលចូលរួមផលិតស្បែកជើង។ មានគ្រួសារចំនួន ៣៥ កំពុងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ភូមិសិប្បកម្មផលិតស្បែកជើង។ ចំនួនប្រជាជនដែលចូលរួមដោយផ្ទាល់ក្នុងការផលិតស្បែកជើងស្បែកមានជាង ២.០០០ នាក់។
យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានលឺព័ត៌មានអំពីចំណូលមនុស្សម្នាក់ពីលោក ង្វៀនដាយហ័ន (Nguyen Dai Hoan) លេខាបក្សនៃឃុំ ភូអៀន (Phu Yen) ។ យោងតាមលោក ហ័ន (Hoan) ប្រាក់ខែជាមធ្យមរបស់មនុស្សម្នាក់ដែលចូលរួមដោយផ្ទាល់ក្នុងការផលិតស្បែកជើងគឺចន្លោះពី ៧ ដល់ ១០/លាន/នាក់/ខែ។ ពិសេសជាងនេះទៅទៀត លោក ហ័ន (Hoan) បាននិយាយថា នៅក្នុងដំណើរការផលិត បណ្តាគ្រួសារដែលផលិតស្បែកជើងនេះត្រូវគោរពតាមបទបញ្ញត្តិរបស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ដូច្នេះរហូតមកដល់ពេលនេះមិនមានករណីឆ្លងជំងឺនេះ នៅក្នុងឃុំនេះទេ។