ដូចជាភូមិសិប្បកម្មប្រពៃណីវៀតណាមមួយចំនួន ភូមិសិប្បកម្មកែច្នៃឬស្សីនៅ ភូមិ ធូធុយ ស្រុកស្វឹនធូ សុកសើន រដ្ឋធានីហាណូយ ( Thu Thuy, Xuan Thu, Soc Son Ha Noi) ក៏មានរយៈពេលមួយដែលមិនរីកចម្រើនទេ ដោយសារតែការផ្លាស់ប្តូរតម្រូវការនៃទីផ្សារ និងនិន្នាការប្រើប្រាស់វត្ថុធាតុដើមពីដែក និងផ្លាស្ទិចដែរ។ ទោះបីយ៉ាងណាក៏ដោយ ជាមួយនឹងបច្ចេកទេសសាងសង់ផ្ទះពីឫស្សីដែលត្រូវបានគេវាយតម្លៃថាល្អជាងគេនៅភាគខាងជើងវៀតណាម រួមទាំងចំណង់ចំណូលចិត្ត ជំនឿ និងការតស៊ូជាមួយសិប្បកម្មប្រពៃណីនៃមាតុភូមិនោះ សហករណ៍សិប្បកម្មកែច្នៃឬស្សី ធូហុង (Thu Hong) បានធ្វើឱ្យសិប្បកម្មល្បីល្បាញនៅទីក្រុងហាណូយ (Ha Noi) មួយនេះរស់ឡើងវិញ។
លោក ង្វៀន វ៉ាន់តឿ (Nguyen Van Tua) អនុប្រធានសហករណ៍កែច្នៃឫស្សី ធូហុង (Thu Hong) បាននិយាយជាមួយយើង បន្ទាប់ពីលោកមកពីធ្វើការនៅកោះភូកុក (Phu Quoc)។ បច្ចុប្បន្នសហករណ៍កំពុងសាងសង់ផ្ទះពីឫស្សីនៅតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់រមណីយដ្ឋាននៅទូទាំងតំបន់ខាងជើង កណ្តាល និងខាងត្បូងនៃប្រទេសវៀតណាម។ វាអាចត្រូវបានបញ្ជាក់ថា នៅភាគខាងជើងទាំងមូលនេះមានតែភូមិ ធូហ៊ុង (Thu Hong) (បច្ចុប្បន្នជាភូមិ ធូធុយ) (Thu Thuy) ប៉ុណ្ណោះ ដែលមានបច្ចេកទេសសាងសង់ផ្ទះពីឫស្សីដែលត្រូវបានគេចាត់ទុកថារឹងមាំបំផុត។
កម្មករនៃសហករណ៍ ធូគូក ( Thu Cuc) មាន “ជំនាញពិសេសៗ” ដែលគ្មាននរណាអាចយកតម្រាប់តាមបាន។ នោះគឺជាបទពិសោធន៍ពីច្រើនជំនាន់ដែលបានបន្សល់ទុកគឺជាភាពវៃឆ្លាតនៃការភ្ជាប់ជាមួយសិប្បកម្មនេះជាច្រើនឆ្នាំមកហើយ។ ដោយហេតុផលនោះ អតិថិជននៅគ្រប់ទីកន្លែងបានផ្សព្វផ្សាយអំពីបច្ចេកទេសល្អៗនូវផលិតផលឬស្សី ធូហ៊ុង (Thu Hong) ។
ក្រៅពីបទពិសោធន៍ សហករណ៍ក៏បង្កើតម៉ាកយីហោរបស់ខ្លួនសម្រាប់អតិថិជន ពីភាពហ្មត់ចត់ក្នុងការជ្រើសរើសវត្ថុធាតុដើមដែរ។ លោក ង្វៀនវ៉ាន់តឿ (Nguyen Van Tua) បានសង្កត់ធ្ងន់ថា “វត្ថុធាតុដើមឬស្សីប្រសិន បើត្រូវបានធ្វើយ៉ាងត្រឹមវាត្រូវអាចជួយឱ្យសំណង់មានអាយុកាលរាប់រយឆ្នាំ”។
យោងតាមសៀវភៅប្រវត្តិសាស្ត្រ ចាប់ពីរជ្ជកាលស្ដេច ឡេ កាញហ៊ុង (Le Canh Hung )(១៧៤០ - ១៧៨៦) ឲ្យដឹងថា ភូមិ ធូហ៊ុង (Thu Hong ) បច្ចុប្បន្នជាភូមិ ធូធុយ (Thu Thuy) បានផលិតគ្រឿងសង្ហារឹមពីឬស្សីពីយូលង់មកហើយ។ ភូមិ ធូហ៊ុង (Thu Hong) ស្ថិតនៅតាមច្រាំងទន្លេ កាឡ (Ca Lo) ដែលមានរាប់រយគ្រួសារ ក្នុងនោះ ៣០% នៃគ្រួសារធ្វើសិប្បកម្មកែច្នៃឬស្សីដូចជា សង់ផ្ទះ ធ្វើតុ កៅអី ទូ គ្រែ ចង្កៀង។ ល។
|
គម្រោងធំ ៗ មួយចំនួនរបស់សហករណ៍ អាចត្រូវបានលើកឡើងដូចជា៖ តំបន់អេកូឡូស៊ីទូកក្តោងបៃតងនៅខេត្ត បាក់និញ (Bac Ninh) ផ្ទះនៅ តាមដាវ ( Tam Dao) ...
បច្ចុប្បន្នសហករណ៍មានបុគ្គលិកផ្លូវការចំនួន ១២ នាក់។ ក្រៅពីស្ថាបត្យកម្មផ្ទះឬស្សី សហករណ៍ក៏ផលិតផលិតផលនានា ដូចជា៖ ស្លាបព្រាឬស្សី និងសម។ ល។
គុណសម្បត្តិមួយរបស់សហករណ៍ក្នុងបង្កើតប្រជាប្រិយភាពជាមួយអតិថិជននោះគឺជាសេវាកម្មធានា។ សហករណ៍ផ្តល់ជូនការធានាចំពោះសំណង់ដែលខ្លួនសាងសង់រហូតដល់ ៥ ឆ្នាំ។ នៅពេលណាដែលអតិថិជននៅគ្រប់ទីកន្លែងមានសំណូមពរ សំណួរអំពីគុណភាពផលិតផល សហករណ៍នឹងបញ្ជូនមនុស្សទៅកន្លែងដើម្បីដោះស្រាយ។
មុនពេលបង្កើតសហករណ៍ កន្លែងលផលិតឬស្សី ធូហុង (Thu Hong) មានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការផលិតផលិតផលឬស្សី។ វាគឺជាបទពិសោធន៍របស់ក្រុមកម្មករដែលមានជំនាញល្អៗដែលធ្វើឱ្យសហកណ៍កាន់តែបញ្ជាក់ពីគុណភាពនៃផលិតផលរបស់ខ្លួននៅលើទីផ្សារ។ ជាមួយនឹងគុណសម្បត្តិខាងលើសហករណ៍មានការបញ្ជាទិញជាច្រើនរហូតដល់ចុងឆ្នាំ។
សំណង់មួយចំនួនបានផលិតដោយសហករណ៍ ធូហុង (Thu Hong)
|
លោក តឿ (Tua) បានចែករំលែកថា៖ "យើងតែងតែគិតថានេះគឺសិប្បកម្មប្រពៃណីរបស់ជីដូនជីតារបស់យើង ដូច្នេះយើងត្រូវតែធ្វើការងារនេះដោយអស់ពីចិត្ត”៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង
ប្រែសម្រួលដោយង្វៀនយ៉ាង