ដើមឆ្នាំ២០០០ បានចាត់ទុកជាដំណាក់កាលរុងរឿងបំផុត នៃភូមិប្រកបមុខរបរធ្វើមួកវិញថិញ (Vinh Thinh)។ ផលិតផលមួកស្លឹកនាសម័យថ្ងៃនោះ ទុកសម្រាប់លក់ជូនឈ្មួញចិនតែប៉ុណ្ណោះ។ រៀងរាល់ខែមានមួកស្លឹករាប់លានគ្រឿង បាននាំចេញទៅបរទេស។ សេដ្ឋកិច្ចក្រុមគ្រួសារជាច្រើន នៅក្នុងភូមិបានលូតលាស់ផងដែរនារយៈពេលនោះ។
តាមលោក ង្វៀន បាទិច (Nguyen Ba Tich) អនុប្រធានភូមិវិញថិញ (Vinh Thinh) មុខរបរធ្វើមួកស្លឹកនៅទីនេះ បានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។ ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ ក៏មិនអាចចាំច្បាស់ថាភូមិរបរធ្វើមួកស្លឹកនេះ មានមកតាំងពីកាលណាទេ។ គ្រាន់តែដឹងថាកាលពីកុមារ លោកបានឪពុកម្តាយបង្រៀនឱ្យចេះមុខរបរធ្វើមួកស្លឹកនេះ។
សព្វថ្ងៃ មួកស្លឹកវិញថិញ (Vinh Thinh) ធ្វើសម្រាប់តែលក់ឱ្យឈ្មួញតូច នាំទៅចែកចាយនៅតាមផ្សារម៉ូយក្នុងស្រុក និងនាំចេញទៅបរទេស។
រាល់ដំណាក់កាលធ្វើមួកស្លឹកប្រចាំភូមិ នៅបានរក្សាដោយធ្វើសិប្បកម្មទាំងស្រុង។ បឋម គឺដំណាក់កាលជ្រើសវត្ថុធាតុសម្រាប់ធ្វើមួកស្លឹក រួមមានស្លឹកទ្រាំង និងគ្រោងឆ្អឹងឫស្សី។ ដើមឫស្សីបន្ទាប់ពីបានជ្រើសរើសដោយហ្មត់ចត់ នឹងបានយកទៅត្រាំនៅត្រពាំងទឹកមួយខែ មុនពេលយកមកពុះបំបែក ស្លឹកទ្រាំងក៏បានយកទៅស្ងោរ ហាលសម្ងួត និងអ៊ុតរាបស្មើ។ ដូចនេះ មួកស្លឹកធ្វើឡើងជៀសវាងការបំផាញនៃសត្វខ្មូត។
ទោះបី មិនស្មុគស្មាញតែប្រណីត ដើម្បីបង្កើតបានមួកស្លឹកមួយ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ តាមធម្មតា ដំណាក់កាលធ្វើមួកស្លឹក ត្រូវបានបែងចែកជាវគ្គយ៉ាងច្បាស់លាស់ សម្រាប់ពលករក្នុងគ្រួសារធ្វើ។ ក្មេងតួចនិងមនុស្សចាស់នឹងរើសស្លឹកទ្រាំង អ្នកមានអាយុមធ្យមពុះដើមឫស្សី បិតជាបន្ទះទងមូល។ រីឯនារីអ្នកមានថ្វីដៃជាង ហើយក៏ជាពលករស្នូលធ្វើមួកស្លឹក មានភារកិច្ចធ្វើសម្រេចវគ្គចុងក្រោយ ក្នុងដំណើរការធ្វើមួកស្លឹក គឺរាបតម្បាញនិងចាក់ដេរ។
មុខរបរប្រពៃណីបានស្នងបន្តជាច្រើនជំនាន់ ដូចនេះអ្នកភូមិតែងមានថ្វីដៃជំនាញក្នុងការធ្វើមួក។ ផលិតផលមួកស្លឹកភូមិវិញថិញ (Vinh Thinh) ធ្វើឡើង បានអតិថិជនវាយតម្លៃខ្ពស់ អំពីម៉ូតម៉ានិងគុណភាព។ ក្នុងនោះពិសេស គឺផលិតផលមួកស្លឹកសិល្បៈ បានដេរប៉ាក់ក្បាច់រចនា ឬមួកស្លឹកបានរចនាសិល្បៈតុបតែង កម្រងមួកស្លឹកទាំងប្រាំ ដែលមានអង្កត់ផ្ចិត ពី១០ទៅដល់៤០សង់ទីម៉ែត្រ បានអតិថិជនភ្ញៀវទេសចរពេញនិយម។
ឆ្នាំ២០២០ ក្រុមគ្រួសារប្រកបមុខរបរនៅក្នុងភូមិ បានឯកភាពបង្កើតសហករណ៍ឧស្សាហកម្មផលិតខ្នាតតួច និងពាណិជ្ជកម្មសេវាមួកវិញថិញ (Vinh Thinh) - ដាយអាង (Dai Ang) តាមបែបគម្រោងការអភិរក្សនិងអភិវឌ្ឍន៍មុខរបរ ភូមិរបរនៃ ទីក្រុងហាណូយ។
តាមស្ថិតិ ភូមិវិញថិញ (Vinh Thinh) ឃុំដាយអាង (Dai Ang) សព្វថ្ងៃមានក្រុមគ្រួសារ ចំនួន៩៨៤ ក្នុងនោះមាន៥៩៤ក្រុមគ្រួសារ ដែលមានមនុស្សចំនួន១.១៩៨នាក់ ចូលរួមប្រកបមុខរបរធ្វើមួកស្លឹក ស្រោមចំនួន៦៥%នៃសរុបក្រុមគ្រួសារនៅក្នុងភូមិ មធ្យមមួយថ្ងៃ មនុស្សម្នាក់ៗអាចធ្វើបាន ពី២ទៅដល់៤មួកស្លឹកស្តើង និងពី១ទៅដល់១៥មួកក្រាស់។ ប្រាក់ចំណូលមធ្យមម្នាក់ៗ បាន៥,៤៤លានដុងក្នុងមួយខែ។
ពិសេស សព្វភូមិវិញថិញ (Vinh Thinh) នៅរក្សាបានផ្សារមួកស្លឹក ដែលមានអាយុកាលមុននេះជិតរយឆ្នាំ។ នេះជាលក្ខណៈពិសេសកម្រមាននៃភូមិមុខរបរប្រពៃណី។ ផ្សារមួកស្លឹកជុំគ្នានៅថ្ងៃ ដែលមានលេខកន្ទុយគឺ២ - ៤ - ៦ - ៩ (ចន្ទគតិ) ក្នុងមួយខែ។ នេះជាទីកន្លែងដោះដូរ ទិញលក់ ផលិតផលមួកស្លឹក រវាងក្រុមគ្រួសារនិងឈ្មួញតួច នៅក្នុងនិងក្រៅឃុំ បន្ទាប់មកនាំយកទៅទីផ្សារម៉ូយនៅទូទាំងប្រទេស ឬនាំចេញទៅបរទេស។
តាមលោក ង្វៀន វ៉ាន់ហឹង (Nguyen Van Hung) ប្រធានគណៈកម្មការប្រជាជន ឃុំដាយអាង (Dai Ang) ឃុំបានដាក់ចេញការរក្សាមុខរបរ ដូចជាចំណែកមួយនៃទិសដៅ ផែនការអភិវឌ្ឍន៍ “ភូមិអេកូទេសចរណ៍ - ចំណានភូមិ” ទៅថ្ងៃអនាគត។ តាមនោះ មួកស្លឹកវិញថិញ (Vinh Thinh) នឹងបានឧទ្ទេសនាម ផ្សព្វផ្សាយ ក្លាយទៅជាផលិតផលទេសចរណ៍មួយ ហើយខាងមុខអាចឈានទៅក្រៅប្រទេស តាមផ្លូវច្រករបៀងនិងផ្លូវស្រប់ច្បាប់ ដូចជាទំនិញប្រពៃណីមួយចំនួន នៅតាមមូលដ្ឋានផ្សេងៗ៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួល៖ រីកើង