សំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) 07/03/2021 ជាគ្រួសារមួយក្នុងចំណោមគ្រួសារប្រកបមុខរបរតម្បាញសូត្រយូរឆ្នាំ នៅភូមិវ៉ានភុក (Van Phuc) (រដ្ឋធានីហាណូយ) មូលដ្ឋានតម្បាញសំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានស្គាល់ជាទីកន្លែងតម្បាញបង្កើតបានសំពត់ទន់ និងសំពត់សូត្រមានគុណភាពខ្ពស់ ឆ្លើយតបនឹងភាពពេញនិយមនៃអ្នកប្រើប្រាស់សព្វថ្ងៃ។ មូលដ្ឋានតម្បាញសំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ ផ្តល់ជូនបណ្ណ OCOP ផ្កាយបី សម្រាប់ផលិតផលទាំងបី សំពត់ satin សំពត់ flat fabric សំពត់ twill។ លោកស្រី ង្វៀន ធីតឹម (Nguyen Thi Tam) - កូនប្រសារលោក ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) និងជាម្ចាស់មូលដ្ឋានឱ្យដឹងថា ដំបូងគ្រួសារលោក ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) តម្បាញនៅក្នុងផ្ទះ ដល់ឆ្នាំ១៩៦៤ គ្រួសារទាំងអស់សុទ្ធតែចូលសហករណ៍តម្បាញ វ៉ានភុក (Van Phuc) ធ្វើសិប្បកម្មជាមួយនឹងប្រភពវត្ថុធាតុដើម បានរដ្ឋផ្គត់ផ្គង់ឱ្យតម្បាញ ដើម្បីនាំចេញទៅតំបន់អ៊ឺរ៉ុបបូព៌ា។ ដល់ឆ្នាំ១៩៨៦ ពេលមិនអាចនាំចេញនូវផលិតផលទៅបាន សហករណ៍រងទទួលហានិភ័យបែកបាក់ ដូច្នេះគ្រួសារលោកម៉ាវ (Mao) បានសហករណ៍ឧបត្ថម្ភម៉ាស៊ីនមួយចំនួន និងទីធ្លាផលិតកម្ម ដើម្បីបន្តរក្សាប្រពៃណីមុខរបររបស់ភូមិ។ លោកស្រីតឹម (Tam) ឱ្យដឹងថា៖ “ខណៈពេលនោះ គ្រួសារខ្ញុំក៏ជួបប្រទះទុក្ខលំបាកដោយសារអ្នកភូមិវ៉ានភុក (Van Phuc) មិនធ្លាប់ធ្វើអាជីវកម្ម។ ពេលនោះ ឪពុកខ្ញុំនៅផ្ទះបន្តឱ្យកម្មន្តសាលតម្បាញដំណើរការ ដើម្បីរក្សាមុខរបរ។ រីឯ អ្នកដទៃនៅក្នុងគ្រួសារ ត្រូវធ្វើដំណើរទៅរកស៊ីខាងក្រៅ ដើម្បីជីវភាពគ្រួសារ ក៏ដូចជាឧបត្ថម្ភបន្ថែមលើការងារតម្បាញសំពត់សូត្រ ខណៈពេលនោះ”។ គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) ប្រកបមុខរបរតម្បាញសំពត់សូត្រយូរឆ្នាំ នៅភូមិវ៉ានភុក (Van Phuc) (រដ្ឋធានីហាណូយ)។ កម្មករតម្បាញសូត្រនៅមូលដ្ឋាននៃគ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ កូនត្រល់នៃម៉ាស៊ីនតម្បាញសំពត់។ សូត្របានរក្សានៅនឹងទឹក ដើម្បីធ្វើឱ្យមានកម្រិតទន់ នាពេលយកទៅត្បាញ។ រហាត់រវៃសូត្រសិប្បកម្ម នៅតែបានប្រើប្រាស់នៅទីនេះ។ សូត្របានធ្វើប្រព្រឹត្តកម្ម ដើម្បីបង្កើតបានពណ៌ផ្សេងគ្នា។ ភ្ញៀវទេសចរបរទេសទៅទស្សនាកម្មន្តសាលតម្បាញ នៃគ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ភ្ញៀវទេសចរស្វែងយល់អំពីបទដ្ឋានដង្កូវនាងបង្កើតសូត្រ នៅកម្មន្តសាល។ ភ្ញៀវទេសចរទស្សនាកីតម្បាញបុរាណរបស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ភ្ញៀវទេសចរទស្សនានិងទិញផលិតផល នៅនឹងហាងនៃគ្រួសារសិប្បករ ត្រឹវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ដូចជាមាននិស្ស័យនឹងមុខរបរតម្បាញសូត្រ នៅឆ្នាំ១៩៩៣ លោកស្រីតឹម (Tam) បោះបង់ចោលអាជីវកម្មខាងក្រៅ ត្រឡប់មកជួយឪពុកបន្តមុខរបរប្រពៃណីចំណាស់របស់គ្រួសារ។ ពេលនោះ គ្រួសារលោកម៉ាវ (Mao) តម្បាញតែសំពត់ twill ជាសំពត់ពិសេសនៃភូមិតម្បាញវ៉ានភុក (Van Phuc)។ លោកស្រីតឹម (Tam) បានពិភាក្សានឹងលោកម៉ាវ (Mao) ប្រសិនបើ ចង់រក្សាបន្តតម្បាញសំពត់ twill យើងត្រូវត្បាញបានផលិតផលមានពីរពណ៌ ដែលមានតម្លៃសមរម្យនរណាក៏អាចទិញវាបាន។ ហេតុនេះហើយ គ្រួសារលោកស្រី បានផ្តើមត្បាញសំពត់ ដែលមានអត្រាសូត្រនាង៧០% និងសូត្ររលោង៣០%។ ផលិតផលនេះ ពេលនោះមានមនុស្សយ៉ាងច្រើនទិញវា នៅទាំងបាននាំចេញទៅកាន់ទីផ្សារតំបន់អ៊ឺរ៉ុបបូព៌ាទៀតផង។ លោកស្រីតឹម (Tam) ឱ្យដឹងថា មុននេះគ្រួសារលោកស្រី ច្រើនតែនាំចូលវត្ថុធាតុសូត្រនាង មកពីខេត្តវិញភុក (Vinh Phuc)។ តែមុននេះ៥ឆ្នាំ បន្ទាប់ពីទៅទស្សនានៅតំបន់ស្រុកឡឹមហា (Lam Ha) ស្រុកប៉ាវឡុក (Bao Loc) (ខេត្តឡឹមដុង - Lam Dong) រៀបចំដោយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ពេលបានសហការនឹងមូលដ្ឋានចិញ្ចឹមដង្កូវនាងរួចរាល់ ដូច្នេះក៏បង្វែទៅនាំចូលវត្ថុធាតុដើមនៅខេត្តឡឹម(ដុង Lam Dong) យកមកសម្រាប់តម្បាញ បង្កើតបានមុខទំនិញមានគុណភាពខ្ពស់ជាង។ ផ្តើមពីទងសូត្រនាំចូលពីខេត្តឡឹមដុង (Lam Dong) នឹងបានយកទៅត្បាញជាសំពត់ធម្មតា បន្ទាប់មកយកទៅស្ងោរឱ្យទន់ រួចជ្រលក់ពណ៌។ មានចំណុចពិសេស គឺសព្វថ្ងៃមូលដ្ឋាននៅតែថែរក្សាមុខរបរតម្បាញសំពត់ twill។ ការងារតម្បាញសំពត់ twill មានច្រើនដំណាក់កាលជាង បើប្រៀងនឹងប្រភេទសំពត់ដទៃ គឺត្រូវទាមទារមានភាពអត់ធ្មត់ ចំណង់ចំណូលចិត្ត នៃជាងតម្បាញ។ ដើម្បីបន្តថែរក្សាមុខរបរតម្បាញ មូលដ្ឋានតម្បាញសំពត់ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅទាំងបណ្តុះបណ្តាលយុវវ័យដែលមានចង់ចិត្តរៀនមុខរបរតម្បាញ។ ការងារបណ្តុះបណ្តាលនៅតែបន្ត ទោះបីសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បាន បាត់បង់ជីវទៅក៏ដោយ។ មកដល់សព្វថ្ងៃ មិនត្រឹមតែតម្បាញបង្កើតបានសំពត់ដ៏សម្បូរបែប ដូចជា សំពត់ satin សំពត់ flat fabric សំពត់ twill ជាដើម សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន មូលដ្ឋានតម្បាញ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅទាំងផ្គត់ផ្គត់ផលិតផលទុកធ្វើជាអំណោយ ឬទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ខោ កន្សែង អាវផាយជាដើម។ នៅឆ្នាំ២០១៩ មូលដ្ឋានតម្បាញ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ ផ្តល់ជូនបណ្ណ OCOP ផ្កាយបី សម្រាប់ផលិតផលទាំងបី សំពត់ satin សំពត់ flat fabric សំពត់ twill។ ផលិតផលសំពត់ដូចជាសំពត់ satin សំពត់ផ្កា flat fabric សំពត់ twill របស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) សម្រេចស្តង់ដារ ទទួលបានបណ្ណ OCOP ផ្តល់ជូនដោយគណៈកម្មការរដ្ឋធានីហាណូយ។ ផលិតផលសំពត់ដូចជាសំពត់ satin សំពត់ផ្កា flat fabric សំពត់ twill របស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) សម្រេចស្តង់ដារ ទទួលបានបណ្ណ OCOP ផ្តល់ជូនដោយគណៈកម្មការរដ្ឋធានីហាណូយ។ ផលិតផលអាវសំពត់សូត្រមួយចំនួន។ Logo ពាណិជ្ជសញ្ញា “Mao Silk” បានព្រីនជាប់នៅលើផលិតផលសំពត់ របស់គ្រួសារ។ យុវវ័យបង្អួតរាងជាមួយនឹងឈុតអាវផាយសំពត់សូត្រ។ ទន្ទឹមនោះ ដើម្បីអភិវឌ្ឍន៍បន្ថែមពាណិជ្ជសញ្ញាផលិតផល សព្វថ្ងៃ មូលដ្ឋានតម្បាញសូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅសហការនឹងក្រុមហ៊ុនទេសចរណ៍ហាណូយ និងមន្ទីរទេសចរណ៍ខេត្តក្រុងមួយចំនួន ដើម្បីនាំភ្ញៀវទេសចរមកទស្សនាមុខរបរតម្បាញ និងផលិតផលរបស់គ្រួសារជាដោយឡែក និងភូមិតម្បាញវ៉ាន់ភុក (Van Phuc) ជាទូទៅ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹន ថាញយ៉ាង ប្រែសម្រួល៖ រីកើង

ជាគ្រួសារមួយក្នុងចំណោមគ្រួសារប្រកបមុខរបរតម្បាញសូត្រយូរឆ្នាំ នៅភូមិវ៉ានភុក (Van Phuc) (រដ្ឋធានីហាណូយ) មូលដ្ឋានតម្បាញសំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានស្គាល់ជាទីកន្លែងតម្បាញបង្កើតបានសំពត់ទន់ និងសំពត់សូត្រមានគុណភាពខ្ពស់ ឆ្លើយតបនឹងភាពពេញនិយមនៃអ្នកប្រើប្រាស់សព្វថ្ងៃ។ មូលដ្ឋានតម្បាញសំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ ផ្តល់ជូនបណ្ណ OCOP ផ្កាយបី សម្រាប់ផលិតផលទាំងបី សំពត់ satin សំពត់ flat fabric សំពត់ twill។ លោកស្រី ង្វៀន ធីតឹម (Nguyen Thi Tam) - កូនប្រសារលោក ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) និងជាម្ចាស់មូលដ្ឋានឱ្យដឹងថា ដំបូងគ្រួសារលោក ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) តម្បាញនៅក្នុងផ្ទះ ដល់ឆ្នាំ១៩៦៤ គ្រួសារទាំងអស់សុទ្ធតែចូលសហករណ៍តម្បាញ វ៉ានភុក (Van Phuc) ធ្វើសិប្បកម្មជាមួយនឹងប្រភពវត្ថុធាតុដើម បានរដ្ឋផ្គត់ផ្គង់ឱ្យតម្បាញ ដើម្បីនាំចេញទៅតំបន់អ៊ឺរ៉ុបបូព៌ា។ ដល់ឆ្នាំ១៩៨៦ ពេលមិនអាចនាំចេញនូវផលិតផលទៅបាន សហករណ៍រងទទួលហានិភ័យបែកបាក់ ដូច្នេះគ្រួសារលោកម៉ាវ (Mao) បានសហករណ៍ឧបត្ថម្ភម៉ាស៊ីនមួយចំនួន និងទីធ្លាផលិតកម្ម ដើម្បីបន្តរក្សាប្រពៃណីមុខរបររបស់ភូមិ។ លោកស្រីតឹម (Tam) ឱ្យដឹងថា៖ “ខណៈពេលនោះ គ្រួសារខ្ញុំក៏ជួបប្រទះទុក្ខលំបាកដោយសារអ្នកភូមិវ៉ានភុក (Van Phuc) មិនធ្លាប់ធ្វើអាជីវកម្ម។ ពេលនោះ ឪពុកខ្ញុំនៅផ្ទះបន្តឱ្យកម្មន្តសាលតម្បាញដំណើរការ ដើម្បីរក្សាមុខរបរ។ រីឯ អ្នកដទៃនៅក្នុងគ្រួសារ ត្រូវធ្វើដំណើរទៅរកស៊ីខាងក្រៅ ដើម្បីជីវភាពគ្រួសារ ក៏ដូចជាឧបត្ថម្ភបន្ថែមលើការងារតម្បាញសំពត់សូត្រ ខណៈពេលនោះ”។ គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) ប្រកបមុខរបរតម្បាញសំពត់សូត្រយូរឆ្នាំ នៅភូមិវ៉ានភុក (Van Phuc) (រដ្ឋធានីហាណូយ)។ កម្មករតម្បាញសូត្រនៅមូលដ្ឋាននៃគ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ កូនត្រល់នៃម៉ាស៊ីនតម្បាញសំពត់។ សូត្របានរក្សានៅនឹងទឹក ដើម្បីធ្វើឱ្យមានកម្រិតទន់ នាពេលយកទៅត្បាញ។ រហាត់រវៃសូត្រសិប្បកម្ម នៅតែបានប្រើប្រាស់នៅទីនេះ។ សូត្របានធ្វើប្រព្រឹត្តកម្ម ដើម្បីបង្កើតបានពណ៌ផ្សេងគ្នា។ ភ្ញៀវទេសចរបរទេសទៅទស្សនាកម្មន្តសាលតម្បាញ នៃគ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ភ្ញៀវទេសចរស្វែងយល់អំពីបទដ្ឋានដង្កូវនាងបង្កើតសូត្រ នៅកម្មន្តសាល។ ភ្ញៀវទេសចរទស្សនាកីតម្បាញបុរាណរបស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ភ្ញៀវទេសចរទស្សនានិងទិញផលិតផល នៅនឹងហាងនៃគ្រួសារសិប្បករ ត្រឹវ វ៉ាន់ម៉ាវ (Trieu Van Mao)។ ដូចជាមាននិស្ស័យនឹងមុខរបរតម្បាញសូត្រ នៅឆ្នាំ១៩៩៣ លោកស្រីតឹម (Tam) បោះបង់ចោលអាជីវកម្មខាងក្រៅ ត្រឡប់មកជួយឪពុកបន្តមុខរបរប្រពៃណីចំណាស់របស់គ្រួសារ។ ពេលនោះ គ្រួសារលោកម៉ាវ (Mao) តម្បាញតែសំពត់ twill ជាសំពត់ពិសេសនៃភូមិតម្បាញវ៉ានភុក (Van Phuc)។ លោកស្រីតឹម (Tam) បានពិភាក្សានឹងលោកម៉ាវ (Mao) ប្រសិនបើ ចង់រក្សាបន្តតម្បាញសំពត់ twill យើងត្រូវត្បាញបានផលិតផលមានពីរពណ៌ ដែលមានតម្លៃសមរម្យនរណាក៏អាចទិញវាបាន។ ហេតុនេះហើយ គ្រួសារលោកស្រី បានផ្តើមត្បាញសំពត់ ដែលមានអត្រាសូត្រនាង៧០% និងសូត្ររលោង៣០%។ ផលិតផលនេះ ពេលនោះមានមនុស្សយ៉ាងច្រើនទិញវា នៅទាំងបាននាំចេញទៅកាន់ទីផ្សារតំបន់អ៊ឺរ៉ុបបូព៌ាទៀតផង។ លោកស្រីតឹម (Tam) ឱ្យដឹងថា មុននេះគ្រួសារលោកស្រី ច្រើនតែនាំចូលវត្ថុធាតុសូត្រនាង មកពីខេត្តវិញភុក (Vinh Phuc)។ តែមុននេះ៥ឆ្នាំ បន្ទាប់ពីទៅទស្សនានៅតំបន់ស្រុកឡឹមហា (Lam Ha) ស្រុកប៉ាវឡុក (Bao Loc) (ខេត្តឡឹមដុង - Lam Dong) រៀបចំដោយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម ពេលបានសហការនឹងមូលដ្ឋានចិញ្ចឹមដង្កូវនាងរួចរាល់ ដូច្នេះក៏បង្វែទៅនាំចូលវត្ថុធាតុដើមនៅខេត្តឡឹម(ដុង Lam Dong) យកមកសម្រាប់តម្បាញ បង្កើតបានមុខទំនិញមានគុណភាពខ្ពស់ជាង។ ផ្តើមពីទងសូត្រនាំចូលពីខេត្តឡឹមដុង (Lam Dong) នឹងបានយកទៅត្បាញជាសំពត់ធម្មតា បន្ទាប់មកយកទៅស្ងោរឱ្យទន់ រួចជ្រលក់ពណ៌។ មានចំណុចពិសេស គឺសព្វថ្ងៃមូលដ្ឋាននៅតែថែរក្សាមុខរបរតម្បាញសំពត់ twill។ ការងារតម្បាញសំពត់ twill មានច្រើនដំណាក់កាលជាង បើប្រៀងនឹងប្រភេទសំពត់ដទៃ គឺត្រូវទាមទារមានភាពអត់ធ្មត់ ចំណង់ចំណូលចិត្ត នៃជាងតម្បាញ។ ដើម្បីបន្តថែរក្សាមុខរបរតម្បាញ មូលដ្ឋានតម្បាញសំពត់ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅទាំងបណ្តុះបណ្តាលយុវវ័យដែលមានចង់ចិត្តរៀនមុខរបរតម្បាញ។ ការងារបណ្តុះបណ្តាលនៅតែបន្ត ទោះបីសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បាន បាត់បង់ជីវទៅក៏ដោយ។ មកដល់សព្វថ្ងៃ មិនត្រឹមតែតម្បាញបង្កើតបានសំពត់ដ៏សម្បូរបែប ដូចជា សំពត់ satin សំពត់ flat fabric សំពត់ twill ជាដើម សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន មូលដ្ឋានតម្បាញ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅទាំងផ្គត់ផ្គត់ផលិតផលទុកធ្វើជាអំណោយ ឬទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ខោ កន្សែង អាវផាយជាដើម។ នៅឆ្នាំ២០១៩ មូលដ្ឋានតម្បាញ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) បានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ ផ្តល់ជូនបណ្ណ OCOP ផ្កាយបី សម្រាប់ផលិតផលទាំងបី សំពត់ satin សំពត់ flat fabric សំពត់ twill។ ផលិតផលសំពត់ដូចជាសំពត់ satin សំពត់ផ្កា flat fabric សំពត់ twill របស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) សម្រេចស្តង់ដារ ទទួលបានបណ្ណ OCOP ផ្តល់ជូនដោយគណៈកម្មការរដ្ឋធានីហាណូយ។ ផលិតផលសំពត់ដូចជាសំពត់ satin សំពត់ផ្កា flat fabric សំពត់ twill របស់គ្រួសារសិប្បករ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) សម្រេចស្តង់ដារ ទទួលបានបណ្ណ OCOP ផ្តល់ជូនដោយគណៈកម្មការរដ្ឋធានីហាណូយ។ ផលិតផលអាវសំពត់សូត្រមួយចំនួន។ Logo ពាណិជ្ជសញ្ញា “Mao Silk” បានព្រីនជាប់នៅលើផលិតផលសំពត់ របស់គ្រួសារ។ យុវវ័យបង្អួតរាងជាមួយនឹងឈុតអាវផាយសំពត់សូត្រ។ ទន្ទឹមនោះ ដើម្បីអភិវឌ្ឍន៍បន្ថែមពាណិជ្ជសញ្ញាផលិតផល សព្វថ្ងៃ មូលដ្ឋានតម្បាញសូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao) នៅសហការនឹងក្រុមហ៊ុនទេសចរណ៍ហាណូយ និងមន្ទីរទេសចរណ៍ខេត្តក្រុងមួយចំនួន ដើម្បីនាំភ្ញៀវទេសចរមកទស្សនាមុខរបរតម្បាញ និងផលិតផលរបស់គ្រួសារជាដោយឡែក និងភូមិតម្បាញវ៉ាន់ភុក (Van Phuc) ជាទូទៅ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹន ថាញយ៉ាង ប្រែសម្រួល៖ រីកើង
អត្ថបទផ្សេងទៀត សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង08/11/2021គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។ ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ25/10/2021ធ្វើឱ្យភូមិសិប្បកម្មឬស្សីដែលមានអាយុកាលជាង ១០០ ឆ្នាំរស់ឡើងវិញ08/08/2021មួកស្លឹកវិញថិញ (Vinh Thinh) - ភូមិរបរប្រពៃណីមានអាយុកាលរយឆ្នាំ26/04/2021របរសិតដែកស្មិតនៅមីដុង (My Dong)14/03/2021រូបសំណាកគល់ឫស្សីដ៏អស្ចារ្យនាទីប្រជុំជនហូយអាន25/12/2020គំនូរស្លឹកពោធិ៍12/07/2020 អត្ថបទផ្សេងទៀត