រូបសំណាកគល់ឫស្សីដ៏អស្ចារ្យនាទីប្រជុំជនហូយអាន 25/12/2020 ស្ថិតនៅក្បែរផ្សារហូយអាននៃទីប្រជុំជនហូយអានបុរាណ មានតង់ទំនិញតូចមួយ កំពុងតាំងនូវរូបសំណាកចម្លែកៗរាប់រយផ្ទាំង ដែលបានធ្វើអំពីគល់ឫស្សី ធ្វើឱ្យនរណាធ្វើដំណើរឆ្លងកាត់ក៏ត្រូវងាកមកមើល ដោយភាពងឿងឆ្ងល់និងជក់ចិត្ត។ នោះគឺជាទីកន្លែងលក់ទំនិញ ហើយក៏ជាទីកន្លែងធ្វើការនៃសិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do) ជាអ្នកមានប្រសិទ្ធនាម “ដរ (Do) គល់ឫស្សី”។ ហាងបងនៅក្បែរផ្លូវ ក្បែរផ្សារ ជាទីកន្លែងខណៈពេលណាក៏ដោយតែងតែមានមនុស្សកុះករធ្វើដំណើរទៅមក មានទាំងអ្នកធ្វើដំណើរទៅផ្សារ និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ដូចនេះនរណាក៏ស្គាល់គាត់ដែរ។ នៅហូយអានបង ហ្វីញ ផឿងដរ (Huynh Phuong Do) ល្បីឈ្មោះដល់កម្រិតអ្នកស្រុកនរណាក៏ស្គាល់គាត់ដែរ ពីព្រោះគាត់មានទេពកោសល្យចម្លាក់គល់ឫស្សី កម្រមានអ្នកទីពីរធ្វើបានដូចគាត់ណាស់។ មានទាំងកាសែតគ្រប់ទិសទីក្នុងស្រុក អញ្ជើញស្វែងរក ដើម្បីសរសេរអំពីគាត់ទៀតផង។ ជាមួយគល់ឫស្សីដ៏ច្រើនអនេក ជារបស់ដែលគេបោះបង់ចោល ឬយ៉ាងហោចណាស់ ក៏បានយកទៅធ្វើជាឱស សម្រាប់ដាំស្លនៃអ្នកក្រីក្រ ប៉ុន្តែជាមួយ នឹង “ដរ (Do) គល់ឫស្សី” វាជារបស់កម្រមួយ សម្រាប់ប្រើប្រាស់បង្កើតទៅជាស្នាដៃសិល្បៈពិសេស ដែលគ្មានពីរ។ បងហ្វីញ ផឿងដរ (Huynh Phuong Do) ជាជាងឈើម្នាក់ ដែលធ្លាប់បានរៀនរបរពីសិប្បករពូកែៗមានកេរ្តិ៍ឈ្មោះល្បី នៅភូមិរបរជាងឈើគីមដុង (Kim Dong) ក្នុងទីប្រជុំជនហូយអានបុរាណ។ បងមាននិស្ស័យមកជាមួយនឹងរបរចម្លាក់រូបណាកលើគល់ឫស្សីនេះ ដោយភាពច្នៃដន្យតែប៉ុណ្ណោះ។ នៅឆ្នាំ១៩៩៩ ទីប្រជុំជនហូយអាន មានជំនោរទឹកជំនន់ បងហ្វីញ ផឿងដរ (Huynh Phuong Do) អង្គុយក្រោមសំយាបផ្ទះ ឃើញគល់ឫស្សីអណ្តែតតាមខ្សែទឹកនៅខាងមុខផ្ទះ គាត់រើសឡើងឃើញមានរូបរាងប្លែកៗ ក៏កើតមានគំនិតប្រើប្រាស់គល់ឫស្សីនេះទុកសម្រាប់ចម្លាក់សាងជារូបសំណាក។ រិះរកគ្រប់របៀបទាំងអស់ ចុងក្រោយគាត់ទទួលបានជោគជ័យ តាំងពីពេលនោះមក គាត់ក៏បានផ្សារភ្ជាប់ជាមួយនឹងរបរចម្លាក់សាងរូបសំណាក ធ្វើអំពីគល់ឫស្សីរហូតមកដល់សព្វថ្ងៃ។ សិល្បករ ហ្វិញ ផឿងដរ (Huynh Phuong Do) អ្នកល្បីឈ្មោះខាងទេពកោសល្យ ចម្លាក់លើគល់ឫស្សីនៅទីប្រជុំជនហូយអានបុរាណ។ រូបថត៖ ថាញហ្វ័រ ទីកន្លែងធ្វើការ ក៏ជាទីកន្លែងសម្រាប់លក់ដូររបស់បងដរ ស្ថិតនៅក្បែរផ្សារហូយអាន។ រូបថត៖ ថាញហ្វ័រ រូបសំណាកគល់ឫស្សី តែងបានសាងមកពីគល់ឫស្សីដោយដុំ។ រូបថត៖ ថាញហ្វ័រ គ្រឿងឧបរកណ៍ចម្លាក់ដ៏សាមញ្ញនៃរបរចម្លាក់សាងរូបសំណាក ច្នៃមកពីគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ នារីម្នាក់ជាភ្ញៀវទេសចរបរទេស ចូលចិត្តស្នាដៃ ឈរសញ្ជឹងមើលសិប្បករឆ្លាក់សាងរូបសំណាកគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ បងហ្វីញ ផឿងដរ (Huynh Phuong Do) ឧទ្ទេសនាមនឹងភ្ញៀវទេសចរបរទេស អំពីសិល្បៈចម្លាក់សាងរូបសំណាកគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរជប៉ុនពីរនាក់ ភ្ញាក់ផ្អើលពេលឃើញនៅទីប្រជុំជនហូយអានបុរាណ មានសិប្បករប្រកបមុខរបរចម្លាក់សាងរូបសំណាកគល់ឫស្សី ដ៏ពិសេសបែបនេះ។ រូបថត៖ ថាញហ្វ័រ រៀងរាល់ព្រឹក ការងារដំបូងប្រចាំថ្ងៃរបស់គាត់ គឺនាំយករូបសំណាកគល់ឫស្សី ចេញតាំងបង្ហាញនៅហាងខាងក្រៅ ដើម្បីលក់ជូនភ្ញៀវទេសចរ។ រូបថត៖ ថាញហ្វ័រ រៀងរាល់ថ្ងៃ នរណាធ្វើដំណើរឆ្លងកាត់ហាងបង ហ្វីញ ផឿងដរ (Huynh Phuong Do) តែងតែឃើញស្រមោលបុរសម្នាក់ ដែលមានស្បែកខ្មៅ អង្គុយនៅកណ្តាលគំនរគល់ឫស្សី ម្នីម្នាដាប់ចម្លាក់។ ជុំវិញគាត់គឺ រូបសំណាកគល់ឫស្សីជាមួយនឹងរូបរាងចម្លែកៗ ព្យួរពេញជញ្ជាំងពីលើដល់ក្រោម ធ្វើឱ្យនរណាម្នាក់ដែលធ្វើដំណើរឆ្លងកាត់ក៏ងឿងឆ្ងល់ បង្អង់ងាកមកមើលដែរ។ ភ្ញៀវទេសចរវរទេសងឿងឆ្ងល់ បង្អង់មកសាកសួរដោយភាពភ្ញាក់ផ្អើលនិងចំណាប់អារម្មណ៍។ អ្នកខ្លះនៅជ្រើសទិញឬដាក់ឱ្យធ្វើទៅតាមចំណូលចិត្តរៀងៗខ្លួន ទុកសម្រាប់ធ្វើជាអំណោយ នាពេលអញ្ជើញមកដល់ទីប្រជុំជនហូយអានបុរាណ។ បងហ្វីញ ផឿងដរ (Huynh Phuong Do) ឱ្យដឹងថា៖ គល់ឫស្សី មួយណាក៏មានសរសៃ ត្រមោង ឫស្សច្រើន ដូចនេះសមស្រប់នឹងសាងរូបសំណាកតួអង្គអាទិទេព តួអង្គល្បីៗដូចជា៖ ព្រះពុទ្ធ ព្រះអរហន្ត ព្រះញញឹម ហុក ឡុក ស៊ិវ (លាភ ទ្រព្យ អាយុ) គួនអ៊ីន ចាងហ្វី ត្រឹនហឹងដាវ (Tran Hung Dao) ជាដើម។ ក៏តាមបង ហ្វីញ ផឿងដរ (Huynh Phuong Do) បច្ចេកទេសឆ្លាក់រូបសំណាកគល់ឫស្សីមិនពិបាក វាមានលក្ខណៈបែរស៊ីអារម្មណ៍ បង្ហាញពីឯកត្តភាពយ៉ាងខ្ពស់នៃសិប្បករម្នាក់ ។ តែដើម្បីមានស្នាដៃស្អាត មានវិញ្ញាណ អ្នកសាងត្រូវចេះទាញយកស្លាកស្នាមធម្មជាតិនៃគល់ឫស្សី បំផុតគឺឫស្សវា យើងដាប់ឆ្លាក់នៅតែទីប្រាកដមួយ ដើម្បីបញ្ចេញទឹកមុខរូបសំណាកនៃតួអង្គនីមួយៗ។ ជាពិសេស ការជ្រើសតួអង្គដើម្បីឆ្លាក់សាង ជាកក្តាមួយកំណត់ភាពជោគជ័យនៃស្នាដៃ ពីព្រោះរូបរាងធម្មជាតិនៃគល់ឫស្សី មានច្រើនបែបណាស់ ដូចនេះត្រូវគិតគូរ ជ្រើសរើសតួអង្គ ដែលមានលក្ខណៈស្លាកស្នាមរាងរូវសមស្រប់នឹងរូបរាងធម្មជាតិដំបូងនៃគល់ឫស្សី ទើបអាចធ្វើវាបាន។ ហេតុនេះហើយស្នាដៃរូបសំណាកគល់ឫស្សីជាស្នាដៃទោលពិសេសដោយឡែក គ្មានមួយណាដូចមួយណាឡើយ ម្លោះហើយទាក់ទាញចំពោះអ្នកលេងណាស់។ រូបសំណាកគល់ឫស្សីស្អាតនិងពិសេស ដោយសារតែមានលក្ខណៈទោល គ្មានមួយណាដូចមួយណាឡើយ។ រូបថត៖ ថាញហ្វ័រ គល់ឫស្សីសាងក្បាលនាគ។ រូបថត៖ ថាញហ្វ័រ សម្រស់រស់រវើកនៃព្រះញញឹម បានសាងមកពីដុំគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ សម្រស់ពិសេសនៃស្នាដៃគល់ឫស្សីមួយ នៃសិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do)។ រូបថត៖ ថាញហ្វ័រ ឫស្សនៃគល់ឫស្សី បានទុកនៅទាំងស្រុងសម្រាប់ធ្វើជាពុកចង្ការ សក់ នៃតួអង្គនីមួយៗ។រូបថត៖ ថាញហ្វ័រ ជិត២០ឆ្នាំប្រកបមុខរបរចម្លាក់សាងរូបសំណាកពីគល់ឫស្សី សិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do) ឥឡូវមិនត្រឹមតែបង្កើតបានទ្រព្យសម្បត្តិសមគួរ សម្រាប់ជីវិតខ្លួនឯង នៅទាំងបង្រៀនមុខរបរដល់យុវវ័យ ជួយពួកគេមានការងារធ្វើលំនឹង។ ផលិតផលរូបសំណាកគល់ឫស្សីពិសេសរបស់គាត់ សព្វថ្ងៃនៅបានរួមចំណែកជាមួយនឹងផលិតផលសិប្បកម្មប្រពៃណីល្បីឈ្មោះផ្សេងៗ នៃទីប្រជុំជនហូយអានបុរាណដូចជា៖ ចង្កៀនគោម ឈើគីមដុង (Kim Dong) កុលាលភាជន៍ថាញហា (Thanh Ha) ជាដើម បង្កើតជាវត្ថុអំណោយ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ទីប្រជុំជនហូយអានបុរាណ នៅទាំងជួយផ្សព្វផ្សាយបន្ថែមសម្រាប់តំបន់ដីកេរដំណែលពិភពលោក ទៅដល់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ

ស្ថិតនៅក្បែរផ្សារហូយអាននៃទីប្រជុំជនហូយអានបុរាណ មានតង់ទំនិញតូចមួយ កំពុងតាំងនូវរូបសំណាកចម្លែកៗរាប់រយផ្ទាំង ដែលបានធ្វើអំពីគល់ឫស្សី ធ្វើឱ្យនរណាធ្វើដំណើរឆ្លងកាត់ក៏ត្រូវងាកមកមើល ដោយភាពងឿងឆ្ងល់និងជក់ចិត្ត។ នោះគឺជាទីកន្លែងលក់ទំនិញ ហើយក៏ជាទីកន្លែងធ្វើការនៃសិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do) ជាអ្នកមានប្រសិទ្ធនាម “ដរ (Do) គល់ឫស្សី”។ ហាងបងនៅក្បែរផ្លូវ ក្បែរផ្សារ ជាទីកន្លែងខណៈពេលណាក៏ដោយតែងតែមានមនុស្សកុះករធ្វើដំណើរទៅមក មានទាំងអ្នកធ្វើដំណើរទៅផ្សារ និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ដូចនេះនរណាក៏ស្គាល់គាត់ដែរ។ នៅហូយអានបង ហ្វីញ ផឿងដរ (Huynh Phuong Do) ល្បីឈ្មោះដល់កម្រិតអ្នកស្រុកនរណាក៏ស្គាល់គាត់ដែរ ពីព្រោះគាត់មានទេពកោសល្យចម្លាក់គល់ឫស្សី កម្រមានអ្នកទីពីរធ្វើបានដូចគាត់ណាស់។ មានទាំងកាសែតគ្រប់ទិសទីក្នុងស្រុក អញ្ជើញស្វែងរក ដើម្បីសរសេរអំពីគាត់ទៀតផង។ ជាមួយគល់ឫស្សីដ៏ច្រើនអនេក ជារបស់ដែលគេបោះបង់ចោល ឬយ៉ាងហោចណាស់ ក៏បានយកទៅធ្វើជាឱស សម្រាប់ដាំស្លនៃអ្នកក្រីក្រ ប៉ុន្តែជាមួយ នឹង “ដរ (Do) គល់ឫស្សី” វាជារបស់កម្រមួយ សម្រាប់ប្រើប្រាស់បង្កើតទៅជាស្នាដៃសិល្បៈពិសេស ដែលគ្មានពីរ។ បងហ្វីញ ផឿងដរ (Huynh Phuong Do) ជាជាងឈើម្នាក់ ដែលធ្លាប់បានរៀនរបរពីសិប្បករពូកែៗមានកេរ្តិ៍ឈ្មោះល្បី នៅភូមិរបរជាងឈើគីមដុង (Kim Dong) ក្នុងទីប្រជុំជនហូយអានបុរាណ។ បងមាននិស្ស័យមកជាមួយនឹងរបរចម្លាក់រូបណាកលើគល់ឫស្សីនេះ ដោយភាពច្នៃដន្យតែប៉ុណ្ណោះ។ នៅឆ្នាំ១៩៩៩ ទីប្រជុំជនហូយអាន មានជំនោរទឹកជំនន់ បងហ្វីញ ផឿងដរ (Huynh Phuong Do) អង្គុយក្រោមសំយាបផ្ទះ ឃើញគល់ឫស្សីអណ្តែតតាមខ្សែទឹកនៅខាងមុខផ្ទះ គាត់រើសឡើងឃើញមានរូបរាងប្លែកៗ ក៏កើតមានគំនិតប្រើប្រាស់គល់ឫស្សីនេះទុកសម្រាប់ចម្លាក់សាងជារូបសំណាក។ រិះរកគ្រប់របៀបទាំងអស់ ចុងក្រោយគាត់ទទួលបានជោគជ័យ តាំងពីពេលនោះមក គាត់ក៏បានផ្សារភ្ជាប់ជាមួយនឹងរបរចម្លាក់សាងរូបសំណាក ធ្វើអំពីគល់ឫស្សីរហូតមកដល់សព្វថ្ងៃ។ សិល្បករ ហ្វិញ ផឿងដរ (Huynh Phuong Do) អ្នកល្បីឈ្មោះខាងទេពកោសល្យ ចម្លាក់លើគល់ឫស្សីនៅទីប្រជុំជនហូយអានបុរាណ។ រូបថត៖ ថាញហ្វ័រ ទីកន្លែងធ្វើការ ក៏ជាទីកន្លែងសម្រាប់លក់ដូររបស់បងដរ ស្ថិតនៅក្បែរផ្សារហូយអាន។ រូបថត៖ ថាញហ្វ័រ រូបសំណាកគល់ឫស្សី តែងបានសាងមកពីគល់ឫស្សីដោយដុំ។ រូបថត៖ ថាញហ្វ័រ គ្រឿងឧបរកណ៍ចម្លាក់ដ៏សាមញ្ញនៃរបរចម្លាក់សាងរូបសំណាក ច្នៃមកពីគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ នារីម្នាក់ជាភ្ញៀវទេសចរបរទេស ចូលចិត្តស្នាដៃ ឈរសញ្ជឹងមើលសិប្បករឆ្លាក់សាងរូបសំណាកគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ បងហ្វីញ ផឿងដរ (Huynh Phuong Do) ឧទ្ទេសនាមនឹងភ្ញៀវទេសចរបរទេស អំពីសិល្បៈចម្លាក់សាងរូបសំណាកគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរជប៉ុនពីរនាក់ ភ្ញាក់ផ្អើលពេលឃើញនៅទីប្រជុំជនហូយអានបុរាណ មានសិប្បករប្រកបមុខរបរចម្លាក់សាងរូបសំណាកគល់ឫស្សី ដ៏ពិសេសបែបនេះ។ រូបថត៖ ថាញហ្វ័រ រៀងរាល់ព្រឹក ការងារដំបូងប្រចាំថ្ងៃរបស់គាត់ គឺនាំយករូបសំណាកគល់ឫស្សី ចេញតាំងបង្ហាញនៅហាងខាងក្រៅ ដើម្បីលក់ជូនភ្ញៀវទេសចរ។ រូបថត៖ ថាញហ្វ័រ រៀងរាល់ថ្ងៃ នរណាធ្វើដំណើរឆ្លងកាត់ហាងបង ហ្វីញ ផឿងដរ (Huynh Phuong Do) តែងតែឃើញស្រមោលបុរសម្នាក់ ដែលមានស្បែកខ្មៅ អង្គុយនៅកណ្តាលគំនរគល់ឫស្សី ម្នីម្នាដាប់ចម្លាក់។ ជុំវិញគាត់គឺ រូបសំណាកគល់ឫស្សីជាមួយនឹងរូបរាងចម្លែកៗ ព្យួរពេញជញ្ជាំងពីលើដល់ក្រោម ធ្វើឱ្យនរណាម្នាក់ដែលធ្វើដំណើរឆ្លងកាត់ក៏ងឿងឆ្ងល់ បង្អង់ងាកមកមើលដែរ។ ភ្ញៀវទេសចរវរទេសងឿងឆ្ងល់ បង្អង់មកសាកសួរដោយភាពភ្ញាក់ផ្អើលនិងចំណាប់អារម្មណ៍។ អ្នកខ្លះនៅជ្រើសទិញឬដាក់ឱ្យធ្វើទៅតាមចំណូលចិត្តរៀងៗខ្លួន ទុកសម្រាប់ធ្វើជាអំណោយ នាពេលអញ្ជើញមកដល់ទីប្រជុំជនហូយអានបុរាណ។ បងហ្វីញ ផឿងដរ (Huynh Phuong Do) ឱ្យដឹងថា៖ គល់ឫស្សី មួយណាក៏មានសរសៃ ត្រមោង ឫស្សច្រើន ដូចនេះសមស្រប់នឹងសាងរូបសំណាកតួអង្គអាទិទេព តួអង្គល្បីៗដូចជា៖ ព្រះពុទ្ធ ព្រះអរហន្ត ព្រះញញឹម ហុក ឡុក ស៊ិវ (លាភ ទ្រព្យ អាយុ) គួនអ៊ីន ចាងហ្វី ត្រឹនហឹងដាវ (Tran Hung Dao) ជាដើម។ ក៏តាមបង ហ្វីញ ផឿងដរ (Huynh Phuong Do) បច្ចេកទេសឆ្លាក់រូបសំណាកគល់ឫស្សីមិនពិបាក វាមានលក្ខណៈបែរស៊ីអារម្មណ៍ បង្ហាញពីឯកត្តភាពយ៉ាងខ្ពស់នៃសិប្បករម្នាក់ ។ តែដើម្បីមានស្នាដៃស្អាត មានវិញ្ញាណ អ្នកសាងត្រូវចេះទាញយកស្លាកស្នាមធម្មជាតិនៃគល់ឫស្សី បំផុតគឺឫស្សវា យើងដាប់ឆ្លាក់នៅតែទីប្រាកដមួយ ដើម្បីបញ្ចេញទឹកមុខរូបសំណាកនៃតួអង្គនីមួយៗ។ ជាពិសេស ការជ្រើសតួអង្គដើម្បីឆ្លាក់សាង ជាកក្តាមួយកំណត់ភាពជោគជ័យនៃស្នាដៃ ពីព្រោះរូបរាងធម្មជាតិនៃគល់ឫស្សី មានច្រើនបែបណាស់ ដូចនេះត្រូវគិតគូរ ជ្រើសរើសតួអង្គ ដែលមានលក្ខណៈស្លាកស្នាមរាងរូវសមស្រប់នឹងរូបរាងធម្មជាតិដំបូងនៃគល់ឫស្សី ទើបអាចធ្វើវាបាន។ ហេតុនេះហើយស្នាដៃរូបសំណាកគល់ឫស្សីជាស្នាដៃទោលពិសេសដោយឡែក គ្មានមួយណាដូចមួយណាឡើយ ម្លោះហើយទាក់ទាញចំពោះអ្នកលេងណាស់។ រូបសំណាកគល់ឫស្សីស្អាតនិងពិសេស ដោយសារតែមានលក្ខណៈទោល គ្មានមួយណាដូចមួយណាឡើយ។ រូបថត៖ ថាញហ្វ័រ គល់ឫស្សីសាងក្បាលនាគ។ រូបថត៖ ថាញហ្វ័រ សម្រស់រស់រវើកនៃព្រះញញឹម បានសាងមកពីដុំគល់ឫស្សី។ រូបថត៖ ថាញហ្វ័រ សម្រស់ពិសេសនៃស្នាដៃគល់ឫស្សីមួយ នៃសិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do)។ រូបថត៖ ថាញហ្វ័រ ឫស្សនៃគល់ឫស្សី បានទុកនៅទាំងស្រុងសម្រាប់ធ្វើជាពុកចង្ការ សក់ នៃតួអង្គនីមួយៗ។រូបថត៖ ថាញហ្វ័រ ជិត២០ឆ្នាំប្រកបមុខរបរចម្លាក់សាងរូបសំណាកពីគល់ឫស្សី សិប្បករ ហ្វីញ ផឿងដរ (Huynh Phuong Do) ឥឡូវមិនត្រឹមតែបង្កើតបានទ្រព្យសម្បត្តិសមគួរ សម្រាប់ជីវិតខ្លួនឯង នៅទាំងបង្រៀនមុខរបរដល់យុវវ័យ ជួយពួកគេមានការងារធ្វើលំនឹង។ ផលិតផលរូបសំណាកគល់ឫស្សីពិសេសរបស់គាត់ សព្វថ្ងៃនៅបានរួមចំណែកជាមួយនឹងផលិតផលសិប្បកម្មប្រពៃណីល្បីឈ្មោះផ្សេងៗ នៃទីប្រជុំជនហូយអានបុរាណដូចជា៖ ចង្កៀនគោម ឈើគីមដុង (Kim Dong) កុលាលភាជន៍ថាញហា (Thanh Ha) ជាដើម បង្កើតជាវត្ថុអំណោយ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ទីប្រជុំជនហូយអានបុរាណ នៅទាំងជួយផ្សព្វផ្សាយបន្ថែមសម្រាប់តំបន់ដីកេរដំណែលពិភពលោក ទៅដល់ភ្ញៀវទេសចរក្នុងស្រុកនិងបរទេស៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ
អត្ថបទផ្សេងទៀត សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង08/11/2021គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។ ភូមិសិប្បកម្មផលិតស្បែកជើងស្បែក ភូអៀន (Phu Yen) ជំនះការលំបាកក្នុងការនាំចេញ25/10/2021ធ្វើឱ្យភូមិសិប្បកម្មឬស្សីដែលមានអាយុកាលជាង ១០០ ឆ្នាំរស់ឡើងវិញ08/08/2021មួកស្លឹកវិញថិញ (Vinh Thinh) - ភូមិរបរប្រពៃណីមានអាយុកាលរយឆ្នាំ26/04/2021របរសិតដែកស្មិតនៅមីដុង (My Dong)14/03/2021សំពត់សូត្រ ត្រេវ វ៉ាន់ម៉ាវ (Trieu Van Mao)07/03/2021គំនូរស្លឹកពោធិ៍12/07/2020 អត្ថបទផ្សេងទៀត