គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។
ភូមិរបរយ៉ាងកាវ (Giang Cao) មុននេះ មានឈ្មោះថា ដុងសាង (Dong Sang) ក្រោយប្តូរឈ្មោះទៅជា ដុងកា (Dong Ca) រហូតដល់រាជការង្វៀន (Nguyen) មុនសម័យស្តេច Ung Xuy មាននាមឆ្នាំចារិក ដុងខាញ (Dong Khanh) (១៨៨៥ - ១៨៨៨) បានប្តូរឈ្មោះទៅជាយ៉ាងកាវ (Giang Cao)។ បើបៀបនឹងប្រវត្តិធ្វើសេរ៉ាមិចរបស់ភូមិរបរគីឡាន (Kim Lan) (៨០០ឆ្នាំ) និងភូមិរបរបាតត្រាង (Bat Trang) (៧០០ឆ្នាំ) ភូមិរបរសេរ៉ាមិចយ៉ាកាវ (Giang Cao) មានអាយុប្រកបមុខរបរនៅវ័យក្មេងណាស់។
អតីតកាល អ្នកភូមិយ៉ាកាវ (Giang Cao) មិនបើកកម្មន្តសាលសេរ៉ាមិចទេ មានតែទៅស៊ីឈ្នួលខាងភូមិរបរបាតត្រាង (Bat Trang)។ រហូតដល់សម័យអាណានិគមបារាំង មានលោកផានសូ (Phan So) បានជាប់ឌីប្លូម បើកកម្មន្តសាលសេរ៉ាមិចមួយ មានឈ្មោះង៉ុកក្វាង (Ngoc Quang)។ នោះជាកម្មន្តសាលសេរ៉ាមិចដំបូង នៃភូមិរបរយ៉ាងកាវ (Giang Cao)។
ផ្តើមចេញពីកម្មន្តសាលសេរ៉ាមិចដំបូងនោះ កូនចៅភូមិយ៉ាងកាវ (Giang Cao) ចាប់ផ្តើមកសាងកម្មន្តសាលសេរ៉ាមិចសម្រាប់ខ្លួនផ្ទាល់។ មកដល់សព្វថ្ងៃ មុខរបរសេរ៉ាមិចបានក្លាយជាមុខរបរប្រពៃណីទូទាំងភូមិ។ ភូមិយ៉ាងកាវ (Giang Cao) មានគ្រួសារចំនួន៩០០ សុទ្ធតែប្រកបមុខរបរធ្វើសេរ៉ាមិច ក្នុងនោះមានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនភាគហ៊ុន និងសហគ្រាសឯកជនចំនួន៤១ នៅចំនួនតិចធ្វើសេវាកម្ម។
ទោះបី មុខរបរមានអាយុមិនសូវច្រើន បើប្រៀបនឹងភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តែតាមស្ថិតិនៃគណៈកម្មការប្រជាជនឃុំបាតត្រាង (Bat Trang) គឺភូមិយ៉ាងកាវ (Giang Cao) បានរួមចំណែកជាង៥០% នៃប្រាក់ចំណូលសរុប ជូនឃុំបាតត្រាង (Bat Trang)។
តាមបងង្វៀន ក្វិសើន (Nguyen Quy Son) ប្រធានក្លឹបសេរ៉ាមិចយ៉ាងកាវ (Giang Cao) ប្រៀបខ្លាំងនៃអ្នកភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) នោះគឺភាពជំនាញទីផ្សារ ប្រសិទ្ធភាព និងសំឡឹងឃើញតម្រូវការជាក់ស្តែងរបស់អតិថិជន។