• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

លោកស្រីសាស្រ្តាចារ្យរង បណ្ឌិត ឡេ ម៉ាយហឿង (Le Mai Huong)៖ អ្នក​វិទ្យាសាស្រ្ត​នៃផ​លិតផល​មកពីសមាសធាតុធម្មជាតិ

ជានារី​​វិទ្យាសាស្រ្ត​នាំ​មុខ ​ស្តីពី​​គីមី​​ធម្មជាតិរបស់​​​វៀតណាម​ លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិ​ត ឡេ ម៉ាយ​ហឿង​ (Le Mai Huong) បាន​​ស្រាវ​ជ្រាវ​សំណង់​​​ជាង​​២៥​ បានចុះ​​ផ្សាយ​​​នៅ​លើ​​ទស្សនវដ្តី​​អន្តរជាតិ​។ ថ្មីៗនេះ ​​ផលិតផល​ការពារ​សុខភាពពីរប្រភេទ​ បាន​​​ស្រាវជ្រាវ​មកពីសមាសធាតុ​​ធម្មជាតិ​​វៀត​ណាម​ អ្នក​វិទ្យាសាស្រ្ត​​​វៀតណាមរូប​​នេះ ឆ្នើម​ទទួល​​បាន​រង្វាន់​មាស​ និង ប្រាក់​​នៃ​គណៈ​កម្មការ​​​អង្គការ​ KIWIE ២០១៨ និង ​​រង្វាន់​​ពិសេស​​នៃ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​ Macedonia ស្តីពី​ផលិតផល Bioglucumin។ នេះ​ជា​ផលិតផល​​ច្នៃ​មកពី​​ប្រភេទ​ផ្សិត​កម្រ​​ និង ស្មៅ​​ដង្កូវ​ បាន​វាយ​តម្លៃមាន​ការ​​​ច្នៃ​ប្រឌិត​ និង បរិមាណ​វិទ្យាសាស្រ្ត​ខ្ពស់​។​

អ្នក​វិទ្យាសាស្រ្ត​​​នៃ​​ផ្សិត​ឱសថ​​គ្រប់​ប្រភេទ​

ធ្លាប់​ជា​គ្រូបង្រៀន​នូវ​វិញ្ញាសា​ប្រតិកម្ម​ និង ភាព​ស៊ាំ​ នៅសកលវិទ្យាល័យ​សុខាភិបាល​​ហាណូយ​ លោកស្រី​​សាស្រ្តាចារ្យ​រង​ បណ្ឌិត ឡេ ម៉ាយ​ហឿង​ (Le Mai Huong) បន្ទាប់ពី​​ចូល​រួម​កម្មវិធី​បណ្តុះបណ្តាល​វិទ្យាសាស្រ្ត ​នៃ​សហរដ្ឋអាមេរិក​ បាន​ជ្រើសយក​វិទ្យាស្ថាន​​គីមី​សមាសធាតុ​​​ធម្មជាតិ​ ដើម្បី​​រក្សា​ការ​ចំណូល​ចិត្ត​ស្រាវ​​ជ្រាវ​​គីមី​​ធម្មជាតិ​។​

ផ្តើមពី​ចំណូល​ចិត្ត​ឯកជនទៅលើ​ការ​​ស្រាវ​ជ្រាវ ផ្នែក​​​ខាង​​​ផ្សិ​តឱសថ​ គ្រាប់ប្រភេទ​ លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) ចាប់​ផ្តើម​​ផ្សារភ្ជាប់​នឹង​​​ផ្សិត​ឱសថគ្រប់​ប្រភេទ​​ ចាប់ពី​ឆ្នាំ​២០០០មក​។​ ពេល​នោះ និន្នាការ​​នៃ​អ្នក​វិទ្យាសាស្រ្ត ​គឺ​ស្រាវជ្រាវ​អំពី​​​ផ្សិត​លិញ​ជី​ ប៉ុន្តែ​​លោកស្រី​បាន​ជ្រើស​​យក​ផ្សិ​តក្បាល​​ស្វា​ (Hericium coralloides) ជា​ប្រភេទ​ផ្សិត ដែល​​បាន​វាយ​តម្លៃ​មាន​ធាតុ​សកម្ម​​ និង តម្លៃ​ឱសថ​ខ្ពស់​ ក្នុង​ការ​ព្យាបាល​​ការចង​ចាំ​ និង បំប៉នសុខ​ភាព ​ជូន​មនុស្ស​​ចំណាស់​ ធ្វើ​ជាសំណង់​ស្រាវជ្រាវ​​ដំបូង​របស់​ខ្លួន​។​​

 


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) ​(​អតីត​នាយករង​វិទ្យាស្ថាន​​គីមី​សមាសធាតុ​​ធម្មជាតិ​ បណ្ឌិត្យ​សភា​​វិទ្យាសាស្រ្ត​ និង បច្ចេកវិទ្យា​​វៀតណាម​) ​ជានារី​វិទ្យាសាស្ត្រ​​ម្នាក់ ក្នុង​ចំណោមនារី​​វិទ្យាសាស្រ្ត​​នាំមុខ​ផ្នែក​​ខាង​​គីមី​ធម្មជាតិ​។​ រូបថត៖ វៀតគឿង​


ផ្សិត​​ក្បាល​ស្វា​ ជា​ប្រភេទ​ផ្សិត ​បាន​វាយ​តម្លៃ​​មាន​ធាតុ​សកម្ម​​ និង តម្លៃ​​ឱសថ​ខ្ពស់​​ក្នុង​ការ​ព្យាបាល​ការ​ចង​ចាំ​ និង បំប៉ន​សុខភាព​ជូន​​មនុស្ស​ចំណាស់​​បាន​​លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) ​ជ្រើស​​ធ្វើជាសំណង់​ស្រាវ​ជ្រាវ​​ដំបូង​​របស់​ខ្លួន​។ រូបថត៖ ឯកសា​រ​



 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) ធ្វើ​ការ​នៅ​​បន្ទប់​ពិសោធន៍ ​នៃ​វិទ្យាស្ថាន​​​គីមីសមាសធាតុ​​ធម្មជាតិ​...​ រូបថត៖ វៀតគឿង​



 ...​ហើយ​​តាម​ដាន​ការ​រីកចម្រើន​ នៃ​​ឱសថ​​នៅ​បន្ទប់​​​ដាំ​បន្សាំ​​ស្មៅ​​ដង្កូវ​។ រូបថត៖ វៀតគឿង​


លោកស្រី​​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) កំពុង​ពិភាក្សា​​នឹង​សហវិជ្ជាជីវៈ​​​​ នៅ​​បន្ទប់​ពិសោធន៍​​នៃ​វិទ្យាស្ថាន​គីមីសមាសធាតុ​​​ធម្មជាតិ​​។ រូបថត៖ វៀតគឿង​


 អំឡុង​ពេលវេលា​កាន់​​តំណែងជា​​នាយករង​​នៃ​វិទ្យាស្ថាន​​គីមីសមាសធាតុ​​ធម្មជាតិ​ លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) បាន​ស្គាល់​ដល់​​ជា​អ្នក​នាំ​មុខ​ក្នុងចំណោម​អ្នក​នាំមុខ ​លើ​ការ​ស្ថាបនា​ និង អភិវឌ្ឍន៍​ទិសដៅ​ស្រាវជ្រាវ​ថ្មី​​។​ រូបថត៖ វៀតគឿង​

 

ក្នុង​ដំណើ​រឈាន​​ចូល​តថភាព​ជាក់ស្តែង​ លោកស្រី​យល់​​ឃើញ​ថា​ប្រជាកសិករ​​ ដាំ​ផ្សិត​​​​បាន​ដោយ​លំបាក​ លក់​តម្លៃ​ថោក​ កម្លាំង​ប្រើប្រាស់​អន់​ថយ​។ មូលហេតុ​ទាំង​នេះ បាន​​ជំរុញ​លោកស្រី​ស្រាវជ្រាវ​​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ និង តម្លៃ​​ប្រើប្រាស់​នៃ​​​ផ្សិត​ឱសថគ្រប់ប្រភេទ​​​ សព្វថ្ងៃ​កំពុង​បាន​​ដាំ​ដ៏ច្រើន​នៅវៀតណាម​។​

ទស្សនទាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ របស់​លោក​ស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) គឺត្រូវ​មាន​ផ្លែ​ផ្កា​ជាក់ស្តែង​ បម្រើ​ជីវភាព​​រស់​នៅ មាន​ន័យថា​ការ​ស្រាវជ្រាវ​​ត្រូវ​មាន​ផលិតផល​នាំ​មក​ផល​ប្រយោជន៍​សុខភាព​ ជូន​មនុស្ស​គ្រប់​រូប​។


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) អតីត​នាយករងនៃ​​វិទ្យាស្ថាន​គីមីសមាសធាតុ​​​ធម្មជាតិ​ បណ្ឌិត្យសភា​​វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា​​វៀតណាម​។ ប្រធាន​​ក្រុម​ប្រឹក្សា​វិទ្យាសាស្រ្ត​ ប្រធាន​​ការិយាល័យ​ស្រាវជ្រាវ​ ទទួលបន្ទុក​បណ្តុះបណ្តាល​ និង សហប្រតិបត្តិការ​​អន្តរជាតិ​ នៃ​វិទ្យាស្ថាន​ សមាជិក​ក្រុម​ប្រឹក្សា​​និពន្ធ​ទស្សន​វដ្តី​​ Agriculture របស់​កូរ៉េ​ខាងត្បូង​ សមាជិក​​ក្រុម​ប្រឹក្សា​គណៈ​កម្មការរៀប​ចំ​ មជ្ឈមណ្ឌល​​អភិរក្ស​​ធនធាន​អាស៊ី  (ANRRC) និង​ សមាជិក​ក្រុម​ប្រឹក្សា​មូលនិធី​ Nafosted ជាដើម​។​

“ផលិតផល​វិទ្យាសាស្រ្ត​​របស់​វៀតណាម​ស្រាវជ្រាវ​ មិនដែល​ចាញ់​ប្រៀប​នឹង​ផលិតផល​មកពី​បរទេស​។ ជាពិសេស​ប្រភព​​ធនធាន​ធម្មជាតិ​​របស់​វៀតណាម​ បែរ​​សម្បូរបែប​ តម្លៃថោក​ តែគុណភាព​ល្អ​។ នេះ​ជា​ប្រៀប​ខ្លាំង​មួយ​ដែល​បរទេស​ពួក​គាត់​មិនមាន​” លោក​ស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) ចែក​រំលែក​​អំពី​ផលិតផល​​​មកពី​សមាសធាតុ​​​ធម្មជាតិ​ ​​របស់​វៀតណាម​។​

ផ្តើម​ពី​ជំនឿ​​ជឿជាក់​នេះ លោកស្រី​​​ និង សហវិជ្ជាជីវៈ​​​​​បាន​សកម្មភាព​ទៅ​តាម​​កំហិត​មួយ​ផ្សេង​។ នោះគឺ​​ធ្វើ​​ដូច​ម្តេច​មាន​ផលិតផល​​ លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​​សន្សឹម​សម្រេច​បាន​គុណភាព​​​ដូច​​បរទេស​​ ប៉ុន្តែ​​មាន​តម្លៃ​ក្នុង​ស្រុក​ សមស្រប​ ​នឹង​ប្រាក់​ចំណូល​​នៃ​​មនុស្ស​ប្រើប្រាស់​ក្នុង​ស្រុកភាគ​ច្រើន​​។​

លទ្ធផល​នៃ​​ដំណើរ​​ការស្រាវជ្រា​វ​ជាង​១០​ឆ្នាំ​​នេះ  គឺ​ជា​ការ​ប្រសូត​ចេញ​​នូវ​ផលិតផល​ពីរប្រភេទ​ ដែលបាន​ពាណិជ្ជូបនីយកម្ម​​​​​នៅ​លើទី​ផ្សារ ហើយ​ទទួលបាន​​ការ​ឆ្លើយ​តបយ៉ាង​​សកម្ម​ ​​ពី​សំណាក់​អ្នក​ប្រើប្រាស់​​ក្នុង​និង​ក្រៅ​​ស្រុក​។

Bioglucumin ជា​ផលិតផល​​ផ្អែក​លើ​សមាស​ភាព​ចម្បង​ មកពី​​​​ផ្សិត​ឱសថ​ (​ផ្សិត​ក្បាល​​ស្វា​ និង ផ្សិត​លិញ​ជី​) ផ្សំ​នឹង​សារធាតុ​​ curcumin ​ ចម្រាញ់មក​ពី​មើម​រមៀត​ មាន​ប្រយោជន៍​កំណើនភាពស៊ាំ​​ ប្រឆាំង​អុក​ស៊ីត​កម្ម​​ ពន្យាភាព​ជរា កាត់​​​បន្ថយ​​ប្រតិកម្មបន្ទាប់បន្សំ​ ​ក្នុងបទដ្ឋាន​​ព្យាបាលដោ​យ​ចាក់​ថ្នាំ​គីមីការ​​ពារ និង ព្យាបាល​ដោយ​វិទ្យុសកម្ម​ ។

ផលិតផល​នេះ បាន​ពិសោធន៍​នៅ​វិទ្យាស្ថាន​១០៣ មាន​ប្រយោជន៍​កាត់​បន្ថយអង់​ស៊ីម​​ថ្លើមកើន​ និង ការពារ​ថ្លើម អនុវត្តផ្ទាល់​​​ដោយលោក​​សាស្រ្តាចារ្យ​ បណ្ឌិត​ ​វូ ម៉ាញ​ហុង (Vu Manh Hung)​​។ ផលិតផល​ក៏​បាន​ពិសោធន៍​នៅ​​សហព័ន្ធ​រុស្ស៊ី អំពីគុណ​ប្រយោជន៍​កម្ចាត់​កោសិកាមហារីក​ កាត់​បន្ថយ​ទំហំ​ដុំពក​។

រីឯ​​ផលិតផល​មាន​ប្រយោជន៍​ដល់​ថ្លើម​ (Bioglucumin G) បែរជា​បាន​អភិវឌ្ឍន៍​មក​ពី​ Bioglucumin ផ្សំ​នឹង​ធាតុ​ឱសថ ពីត្រប់ព្រៃ​មានបន្លា​​ អំពិល​ប្រក់ផ្លែ​និង ដើម​ Gynostemma pentaphyllum។​ នេះ​ជា​ផលិត​ផល​មាន​ប្រយោជន៍​កាត់បន្ថយអង់ស៊ីម​​ថ្លើមកើន​​ បង្កើន​មុខងារ​ការពារ​ថ្លើម​​ ចំពោះការ​ពិសា​​ស្រា​ បៀ និង ជាតិ​ពុ​លផ្សេង​។​

“ការ​ទទួល​ស្គាល់​នៅលើទីផ្សារ​ ជា​កម្លាំង​សម្រាប់​ការ​ស្រាវជ្រាវ​នៃ​អ្នកវិទ្យាសាស្រ្ត​និយាយ​រួម និង ផ្ទាល់​ខ្លួន​ខ្ញុំ​​ព្រមទាំង​ក្រុមអ្នក​​ស្រាជ្រាវ​​និយាយដោយ​ឡែក​​​” លោក​ស្រី​ សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) និយាយ​​អំពី​ក្តី​​ជំនឿ​បន្ត​​ដើរ​តាម​សំណង់​ស្រាវជ្រាវ ផ្នែក​ខាង​​​ផលិតផល​មកពី​សមាសធាតុ​​​​ធម្មជាតិ​ ​របស់​វៀតណាម​។​

អភិវឌ្ឍន៍​ទិសដៅ​ស្រាវជ្រាវ​ថ្មី ផ្នែកខាង​សមាសធាតុ​​ធម្មជាតិ​


 ខែមិថុនា ឆ្នាំ​២០១៨ នៅ​ “វេទិកា​នារី​ច្នៃប្រឌិត​កូរ៉េ​ខាងត្បូង​ - អន្តរជាតិ (KIWIE) ​ ឆ្នាំ​២០១៨” រៀប​ចំ​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​នារី​កូរ៉េខាង​ត្បូង ​(KIWIE) សហការ​នឹង​ការិយាល័យ​មន្ទីរ​កម្មសិទ្ធិបញ្ញា Macedonia ​ មាន​ផលិតផល​ពីរ​ប្រភេទ​​របស់​លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) ទទួល​បាន​​រង្វាន់​ខ្ពស់ ​ក្នុង​ចំណោម​​ផលិតផល​ច្នៃប្រឌិត ​​ដែល​ចូលរួម​ប្រឡង​របស់​វៀតណាម​។​

ផលិតផល Bioglucumin ​ - គ្រាប់​ផ្សិតរមៀត​ (300mg/500mg) ទទួលបាន​រង្វាន់​មាស​ នៃ​គណៈ​កម្មការ​អង្គការ KIWIE ​ឆ្នាំ​២០១៨ និង ទទួលបាន​រង្វាន់ពិសេស ​នៃ​ការិយាល័យ​ជាតិ​​​កម្មសិទ្ធិ​ឧស្សាហកម្ម​​ នៃ​សាធារណ​រដ្ឋ​​ Macedonia ។

ផលិតផល​ Bioglucumin G - គ្រាប់​មាន​ប្រយោជន៍​សម្រាប់​ថ្លើម​ មាន​​ប្រយោជន៍​​កាត់​​បន្ថយជាតិ​​ខ្លាញ់​​ក្នុង​ឈាម​ បន្ថយអង់​ស៊ីម​​ថ្លើម​ និង ប្រឆាំង​ឥទ្ធិពល​​របស់​ស្រា​ បៀ​ ទទួលបាន​​រង្វាន់​បា្រក់​ នៃ​គណៈ​កម្មការ​រៀបចំ​​​តាំង​ពិព័រណ៍​​។

ក្នុងពេល​វេលា​រកាន់​​តំណែង ​​​​ជា​នាយករងវិទ្យាស្ថាន​ លោកស្រី សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) បាន​​ស្គាល់​​ជាមនុស្ស​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​​នាំមុខ​​ក្នុង​ការស្ថាបនា ​​និង អភិវឌ្ឍន៍​តាម​ទិសដៅ​ស្រាជ្រាវ​ថ្មី​ នោះគឺ​ទិសដៅ​ពិសោធន៍​​ធាតុសកម្ម​​ជីវសាស្រ្ត​។

នៅ​​វិទ្យាស្ថាន​គីមីសមាសធាតុ​ធម្មជាតិ​​ ដោយសារ​​អនុវត្ត​​ទម្រង់​​រូបភាព​ស្រាវ​​ជ្រាវ​​ជឿន​លឿន​​គីមី​សាស្រ្ត​ - ពិសោធន៍​​ធាតុ​សកម្ម​​ជីវសាស្រ្ត​ និង IT​ ក្នុង​ការងារ​ត្រួត​​ពិនិត្យ​តាម​ដាន​ ​បាន​ជួយ​លោក​ស្រី​​កាត់​បន្ថយ​​ពេល​​វេលា​ស្រាវជ្រាវ​ និង​ ជម្រើស​​រហ័ស​​ធាតុ ដែល​​មាន​ធាតុ​សកម្ម​​ជីវសាស្រ្ត​។​

វិធី​សាស្រ្ត​​ស្រាវជ្រាវ​នេះ របស់​លោកស្រី​ ​ក្រោយ​មក​បាន​អនុវត្ត​ទូលំទូលាយ​​ក្នុង​ការ​ងារ​សា្រវជ្រាវសមាសធាតុ​​ធម្មជាតិ​ផ្សេង ​របស់​វៀតណាម។ ពីព្រោះ ​លោក​ស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) ជា​អ្នក​រួម​​ចំណែក​មិនតិច​​ក្នុង​សកម្មភាព​ស្រាវជ្រាវ​​ អភិវឌ្ឍន៍ ​នៃ​វិទ្យាស្ថាន​គីមី​សមាសធាតុ​ធម្មជាតិ​និយាយ​ដោយ​ឡែក និង វិស័យ​សមាសធាតុ​​​ធម្មជាតិ​​នៅ​វៀតណាម​​និយាយ​រួម​។​

 


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong)  (ឈរទី​៥​រាប់ពី​ឆ្វេង​ទៅ​) ថតរូប​នឹង​គណៈ​ប្រតិភូ​​មហាសន្និបាត​នារី​​ទូទាំង​ប្រទេស​លើក​ទី​១២។ រូបថត៖ ឯកសារ​


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong)  (ឈរ​ទី​២​រាប់ពី​ឆ្វេង​ទៅ) ​ថតរូប​​អនុស្សាវរីយ៍​​នៅ​ពិធី​ពិភាក្សា​ រវាង​សមាគម​នារី​​បញ្ញា​វៀតណាម​ និង លោកស្រី​​ឯក​អគ្គរដ្ឋ​ទូត​នៃប្រទេសនានា​ ប្រចាំ​នៅ​វៀតណាម​។ រូបថត​៖ ត្រឹន​ថាញ​យ៉ាង


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) ថតរូប​នឹង​​គណៈ​ប្រតិភូ​ចូល​រួម WIPO/FIT ​ អូស្រ្តា​លី​​​។ រូបថត៖ ឯកសារ​


 លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) ​ពិភាក្សា​នឹង​​គណៈ​ប្រតិភូ​នៅ​​ពិធី​ពិភាក្សា​ រវាង​សមាគម​នារី​​បញ្ញា​​វៀតណាម​ និង លោកស្រី​​ឯក​អគ្គរដ្ឋ​ទូត​នៃ​ប្រទេសនានា​ ប្រចាំ​កា​​រ​នៅវៀតណាម​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


ផលិតផល​​របស់ លោកស្រី​​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) ទទួល​​បាន​រ​ង្វាន់​​ពិសេស ​នៅ​វេទិកា​នារី​​ច្នៃប្រឌិត​កូរ៉េ​ខាង​ត្បូង​ - អន្តរជាតិ​(KIWIE ​ ឆ្នាំ​២០១៨ រៀបចំ​ដោយ​វិទ្យាស្ថាន​​អភិវឌ្ឍន៍​​នារី​កូរ៉េ​ខាង​ត្បូង (KWDI) ​ សហការ​​នឹង​ការិយាល័យ​​​កម្មសិទ្ធិបញ្ញា​​ Macedonia ។ រូបថត៖ ឯកសារ


 ផលិតផល​គំរូ​មួយ​ចំនួន ​របស់​លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង (Le Mai Huong) សព្វថ្ងៃ​កំពុង​បាន​ផ្គត់​ផ្គង់​នៅ​លើទីផ្សារ​។ រូបថត៖ វៀតគ្រឿង​

 

ជាមួយ​នឹង​វិធី​សាស្រ្ត​ស្រាវជ្រាវ​នេះ សព្វថ្ងៃលោកស្រី​​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) បាន​អនុវត្ត​​សំណង់​ស្រាវជ្រាវ​​របស់​ខ្លួន​ ផ្នែកខាង​​ផ្សិត​ឱសថ​ ដើម្បី​ផលិត ​និង នាំចេញ​លក់​ជោគ​ជ័យ​នូវ​ផលិតផល​៤​ប្រភេទ​​។​

SKGOLD ស្មៅ​​​ដង្កូវ​ ជាប្រភេទ​​​ផ្សិត​កម្រ​​របស់​ធម្មជាតិ​ សព្វថ្ងៃ​បាន​ដាំ​ជោគជ័យ​​នូវ​បន្ទប់​​ពិសោធន៍​ ហើយ​​ផលិត​ក្រោម​​រូបភាព​ថ្នាំ​គ្រាប់​ នៅ​បន្ទប់​ពិសោធន៍​​របស់​លោក​ស្រី​។

គ្រាប់​ផ្សិត​​រមៀត​ (Bioglucumin) ជាមួយ​នឹង​​ការ​ផ្សំ​នៃផ្សិត​ក្បាល​ស្វា ផ្សិត​លិញ​ជី​ និង សារធាតុ Curcumin ​​ ដើម្បី​​លើកកម្ពស់​ប្រព័ន្ធស៊ាំ​ជំងឺ​​​ និង បង្កើន​​រំលាយ​​អាហារ​ ផលិតផល​ Betaglucan - Curcumin ណាណូកម្ម​ (Nanoglucumin)​ ជា​ផលិតផល Bioglucumin ​​បាន​​​ណាណូ​កម្ម​ ទុកសម្រាប់​​ការ​ជំនួយ​ព្យាបាល​ជំងឺ​មហារីក ផលិតផល​ដោយ​​ឡែក​ សម្រាប់​ថ្លើម​ (BioglucuminG -​ គ្រាប់​បំប៉ន​ថ្លើម)​ មាន​ប្រយោជន៍​កាត់បន្ថយ​ជាតិ​ខ្លាញ​ក្នុង​ឈាម​ កាត់បន្ថយ​អង់ស៊ីម​​ថ្លើម​ និង ប្រឆាំង​​ឥទ្ធិពល​​របស់​ស្រា​បៀ។​

សព្វថ្ងៃ​ផលិតផលនេះ​​មាន​៤ប្រភេទ​ សុទ្ធតែ​បង្កើតបាន​​ពាណិជ្ជសញ្ញា​​សម្រាប់​ផលិតផល​​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ បាន​ពាណិជ្ជូបនីយកម្ម​នៃ​បណ្ឌិត្យសភា​​​វិទ្យាសាស្រ្ត​ និង បច្ចេកវិទ្យា​វៀតណាម​៕​

 

- លោកស្រី​សាស្រ្តាចារ្យ​ បណ្ឌិត​ ឡេ​ ម៉ាយ​ហឿង  (Le Mai Huong) រួម​នឹងសហវិជ្ជាជីវៈ​ ​ទទួល​​រង្វាន់​​ថ្នាក់​​​ជាតិ៖ “អាជីវកម្ម​​ប្រើប្រាស់​​​សម​ស្រប់​​នូវ​ធន​ធាន​​​ធម្ម​ជាតិ ​​​សត្វ​សមុទ្រ​​វៀត​ណាម​ ដើម្បី​បង្កើត​ចេញ​ផលិត​ផល​ ​មាន​​តម្លៃ​បម្រើ​​ជីវភាព​​រស់​នៅ​” ឆ្នាំ​២០១២។
- រង្វាន់​​លេខ៣​៖ រង្វាន់​ច្នៃប្រឌិត​វិទ្យាសាស្រ្ត​ឧស្សាហកម្ម​ - VIFOTECH ​ ២០០៤។
- ពានរង្វាន់​​មាស​ សម្រាប់​ផលិតផល Bioglucumin ​នៅ​ទីផ្សារ​អន្តរជាតិ​ Techmart ២០១៥។
- ពានរង្វាន់​មាស​ឆ្នាំ​២០១៧ សម្រាប់​ផលិតផល SKGOLD ស្មៅ​​ដង្កូវ ​របស់​សម្ពន្ធសមាគម​​​ទីក្រុង​ឧស្សាហកម្ម​។


 អត្ថបទ៖ ថាវ​វី រូបថត៖ វៀតគឿង​​​​
 



សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top