ប៉ុន្មានឆ្នាំថ្មីៗនេះ លោក Randy តែងតែសម្តែង នៅប្រទេសវៀតណាម ពីពោះ “លោកចង់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជិតស្និទ្ធថែមទៀតនឹងភូមិស្រុក ជាងនេះទៀត លោកបានឧទ្ទេសនាមបណ្តាបទចម្រៀងពិរោះមានទំនុកចម្រៀងជាភាសារវៀតណាម ដល់ទស្សនិក ក៏ដូចជាបញ្ចូលបណ្តារូបភាពស្រស់ស្អាតរបស់ប្រទេសជាតិក្នុងបទចម្រៀងរបស់ខ្លួន ផងដែរ”។
លោក Randy មានឈ្មោះពិតគឺត្រឹនក្វឹកតួន (Tran Quoc Tuan) ធំឡើង នៅមជ្ឈមណ្ឌលកុមារកំព្រា ថាញតឹម (Thanh Tam) (ខេត្តដាណាំង) (Da Nang)។ នៅពេលអាយុ ៥ ឆ្នាំ លោកបានក្លាយទៅជាកូនធម៌ ក្នុងគ្រួសារមួយដែលរស់នៅឃុំកឹមហា (Cam Ha) (ទីក្រុងហុយអាន) (Hoi An)។
|
នាពេលរសៀលមួយ យើងខ្ញុំបានណាត់ជួបលោក Randy នៅហាងក្វាហ្វេមួយ ស្ថិត នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh) ។ ចំណាប់អារម្មណ៍ដំបូងរបស់យើងខ្ញុំចំពោះលោក Randy គឺជាមនុស្សម្នាក់ពោរពេញដោយថាមពល ជាពិសេស លោកចេះនិយាយភាសាវៀតណាមល្អណាស់ និងច្រៀងបទចម្រៀងវៀតណាមយ៉ាងច្បាស់ ទោះបីលោកបានរស់នៅសហរដ្ឋអាមេរិក តាំងពីលោកមាន ២០ ឆ្នាំហើយ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃទសវត្សរ៍ ១៩៩០ លោក Randy បានមកសហរដ្ឋអាមេរិកនិងអន្តោប្រវេសន៍នៅទីនេះ ហើយចូលរួមក្នុងការប្រឡងច្រៀង karaoke នៅតំបន់ខាងត្បូងនៃរដ្ឋ California ដែលរៀបចំដោយសហគមន៍អាណិកជនវៀត ណាម។ ក្នុងការប្រឡងលើកទីមួយ លោក Randy បានទទួលពានរង្វាន់គឺវិទ្យុ cassette មួយគ្រឿង។ ក្នុងការប្រឡងលើកទីពីរបន្ទាប់ពី ៥ ឆ្នាំក្រោយ លោកបានចុះបញ្ជីឈ្មោះការប្រកួតនេះ និងបានទទួលពានរង្វាន់លេខមួយ។ បន្ទាប់មក លោក Randy បានក្លាយទៅជាសមាជិកនៃក្រុមភ្លេង ហាយអៅ (Hai Au) នៅរដ្ឋ California នាឆ្នាំ១៩៩២ ហើយតាំងពីពេលនោះលោក Randy បានចាប់ផ្តើមការច្រៀងជាជំនាញ។
អ្នកច្រៀងអាណិកជនវៀតណាម - អាមេរិក ឈ្មោះ Randy។
រូបថត៖ ដាំងគីមភឿង
អ្នកច្រៀង Randy សម្តែង ក្នុងព្រឹត្តិការណ៍តន្ត្រីមួយ នៅប្រទេសអូស្ត្រាលី។
រូបថត៖ ឯកសារ
Ablum របស់អ្នកចម្រៀង Randy ត្រូវបានឧទ្ទេសនាមដល់ទស្សនិកជន នៅប្រទេសអូស្ត្រាលី។
រូបថត៖ ឯកសារ |
នាឆ្នាំ១៩៩០ លោក Randy បានត្រឡប់ទៅស្រុកកំណើតជាដំបូងក្នុងរយៈពេលច្រើនឆ្នាំលោកបានស្គាល់ដោយឈ្មោះហៅក្រៅ “អ្នកចម្រៀងស្វែងរកម្តាយ” ។ ត្រឡប់មកវៀតណាមវិញនិងសម្តែង ចំពោះអ្នកចម្រៀងរូបនេះក៏គឺដំណើរការស្វែងរកមាតា ផងដែរ។ នាបច្ចុប្បន្ននេះ ដោយការជួយឧបត្ថម្ភរបស់អង្គការមួយចំនួន ក៏ដូចជាបុគ្គលជាច្រើននាក់ លោកបានមានជំនួបជាច្រើន ដែលរៀបចំនៅភូមិសាស្ត្រនានា លើទូទាំងប្រទេស ដើម្បីជួបបណ្តាស្ត្រីអាចជាមាតាបង្កើតរបស់លោក។
ប៉ុន្តែស្រ្តីទាំងឡាយដែលលោកបានជួប មិនមែនជាមាតាបង្កើតរបស់លោក។ ទោះបីដូច្នោះ លោកបន្តបំណងស្វែងរកមាតាបង្កើតបាន ទោះបីនេះគឺក្តីសង្ឃឹមស្តួចស្តើងណាស់។
|
តាមលោក Randyឪពុករបស់លោកគឺជនជាតិអាមេរិក រីឯអ្នកម្តាយគឺជនជាតិវៀតណាម ប៉ុន្តែតាំងពីពេលទើបបង្កើត លោកបានរស់នៅមណ្ឌលកំពារកុមារ នៅខេត្តដាណាំង (Da Nang) មុនពេលគ្រួសារមួយរស់នៅឃុំកឹមហា (Cam Ha) ទីក្រុងហុយអាន (Hoi An)ទទួលជាកូនធម៌។
តាំងពីតូច លោកបានខ្វះខាតមនោសញ្ចេតនារបស់គ្រួសារ ពិសេសជាមនោសញ្ចេតនារបស់មាតា។ ការខ្វះខាតនេះបានបង្កើតឡើងនូវបំផុសគំនិត ដូច្នេះនៅពេលលោក Randy ច្រៀងបទចម្រៀងវៀតណាម ទស្សនិកជនទទួលអារម្មណ៍នូវមនោសញ្ចេតនារវាងមាតានិងកូន ។
បទចម្រៀងមួយចំនួន ដូចជា៖ “មាតា” “ច្រៀងបទចម្រៀងដែលមាតាពពែកូន”“ទីកន្លែងនោះមាតាកំពុងរង់ចាំ” បានសម្តែងដោយអ្នកច្រៀង Randy ដែលបន្ទុកចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងដួងចិត្តទស្សនិកជន ដោយសូរសម្លេងពិសេស ពិរោះ ប៉ុន្តែស្វាហាប់និងអជ្សុក “និយាយអំពី Randy ក៏ដូចជានិយាយអំពីមាតា អំពីមាតុភូមិវៀតណាម”ទស្សនិកជនម្នាក់បាននិយាយអំពីអ្នកច្រៀងរូបនេះ បន្ទាប់ពីលោកសម្តែង…
តាំងពីឆ្នាំ២០០០ លោក Randy បាននិពន្ធបណ្តាបទចម្រៀងជាភាសាវៀតណាម និងរហូតដល់បច្ចុប្បន្ននេះ លោកបាននិពន្ធបទចម្រៀងចំនួន ៤០ បទ ភាគច្រើនផ្តោតទៅលើប្រធានបទអំពីមាតា ឪពុក ក្តីស្នេហានិងក្តីស្នេហាប្រទេសជាតិ។ លោកបានគិតថា៖ និពន្ធបទចម្រៀងចំពោះយើងខ្ញុំ ដូចជាគូរគំនូរដោយសម្តី មនោសញ្ចេតនានិងអារម្មណ៍នឹងបង្កើតឡើងគំនូរស្រស់ស្អាតមួយផ្ទាំង”។
បទចម្រៀងត្រូវបានវាយតំលៃខ្ពស់ ដូចជា៖ អ្នកម្តាយ លោកឪពុក ស្នាមរបួសអរូបី រឿងរ៉ាវជីវិត រង់ចាំដំណឹងរបស់លោកឪពុក ច្រៀងបទចម្រៀងដែលអ្នកម្តាយបានបំពេរ នឹកខ្លាំងណាស់ប្រពន្ធខ្ញុំអើយ…
ប្រពន្ធលោក Randy (ស្រុកកំណើតនៅខេត្តឡុងអាន (Long An) ប៉ុន្តែនាបច្ចុប្បន្ននេះរស់នៅទីក្រុងហូជីមិញ(Hồ Chí Minh)) គឺប្រភពបំផុសគំនិតដោយឥតឈប់ឈរ សំរាប់លោក Randy និពន្ធបណ្តាបទចម្រៀងអំពីប្រពន្ធ ស្ត្រី។ ប្រពន្ធលោកតតែងតែរៀបចំឥវ៉ានយ៉ាងហ្មត់ចត់ មុនពេលលោកទៅសម្តែង នៅបរទេស ប្រពន្ធលោកតែងតែគាំទ្រអស់កម្លាំងកាយចិត្តចំពោះលោក និងតែងតែផ្តល់មតិសំរាប់បណ្តាបបទចម្រៀងដែលលោកបាននិពន្ធ។
លោក Randy បានស្គាល់គឺអ្នកច្រៀងតែតែច្រៀងបទចម្រៀងស្តីពីម្តាយនិងស្រុកកំណើតវៀតណាម។
រូបថត៖ ដាំងគីមភឿង
លោក Randy“ស្រមើស្រមៃ” ក្នុងទំនងភ្លេង នាពេលសម្តែង នៅប្រទេសវៀតណាម។
រូបថត៖ ដាំងគីមភឿង
លោក Randy មកប្រទេសវៀតណាមជាច្រើនដងហើយ និងសម្តែងនៅខេត្តនានានៃប្រទេសវៀតណាម
ពីព្រោះ លោកមានបំណងនូវការរកឃើញមាតារបស់លោក។
រូបថត៖ ដាំងគីមភឿង
លោក Randy ចម្រៀងជាមួយទស្សនិកជនម្នាក់ ក្នុងកម្មវិធីសម្តែងរបស់លោក
នៅទីក្រុងហូជីមិញ (Ho Chi Minh) ។
រូបថត៖ ដាំងគីមភឿង
អ្នកចម្រៀង Randy ថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកចូលចិត្តសូរសម្លេងរបស់លោក Randy។
រូបថត៖ ដាំងគីមភឿង |
មិននិពន្ធតែប៉ុណ្ណោះ លោក Randy ក៏បានបញ្ចូលទេសភាពរបស់ស្រុកវៀតណាម ក្នុងវីដេអូតន្ត្រីរបស់ខ្លួន។ លោកចង់ឧទ្ទេសនាមដល់ពិភពលោកបណ្តាទេសភាព ប្រជាជន វប្បធម៌និងទំនៀមទំលាប់របស់ប្រទេសវៀតណាម ដែលលោកបានបញ្ចូលក្នុងបទចម្រៀងរបស់ខ្លួន។
នាពេលថ្មីៗ នេះ លោក Randy បានឲ្យដឹងថា លោកបានចុះកិច្ចសន្យាជាមួយកញ្ចក់តន្ត្រីមួយ ដែលផ្សព្វផ្សាយលើគេហទំព័រ youtube លោក Randy គម្រោងនឹងដាក់ចំណងជើងរង ដើម្បីទស្សនិកជនបរទេសក៏ស្តាប់និងយល់បទចម្រៀងដែលនិពន្ធ ដោយតន្ត្រីករវៀតណាម។
“ដោយទស្សនិកជនបរទេសមិនយល់អក្សរវៀតណាម យើងមានបទចម្រៀង បទកំណាព្យល្អ តន្ត្រីករពូកែ ខ្ញុំបានបកប្រែ ពីព្រោះខ្ញុំចង់រួមចំណែក ដើម្បីឧទ្ទេសនាមអ្វីដ៏ស្រស់ស្អាតៗ របស់ប្រទេសវៀតណាមដល់មហាជន” អ្នកចម្រៀងរូបនេះ បានចែករំលែកគម្រោងរបស់លោក នាពេលអនាគត./.
អត្ថបទ៖ សើនងា រូបថត៖ ដាំងគីមភឿង
និងឯកសាររបស់អ្នកចម្រៀង Randy