• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបសំណាកដីខេត្តបាក់និញ (Bac Ninh)

រូបដី​ ​ជា​ប្រដាប់​លេង​ប្រពៃណី​របស់​កុមារ ​នៅវៀតណាមនា​សម័យ​កាល​ដើម​ ហើយ​ក៏ជា​វត្ថុសម្រាប់​​​​ប្រើប្រាស់​បូជា​នៅ​ទីសក្ការបូជា​ វត្ត​អារាម​។ សូន​រូប​សំណាកដី​​​នៅ​ភូមិ​ដុង​ខេ​ (Dong Khe) ឃុំ​ស៊ុង​ហូ (Song Ho) ស្រុក​ធ្វឹន​ថាញ​ (Thuan Thanh) ខេត្ត​បាក់​និញ (Bac Ninh) ​បា​នក្លាយ​ជា​លក្ខណៈ​សម្រស់ស្រស់​ស្អាត ​នៃ​វប្បធម៌​ប្រជាប្រិយ​ រួម​ចំណែក​អប់រំ​ស្រទាប់​យុវវ័យ​ អំពី​ប្រវត្តិសាស្រ្ត​ និង លក្ខណៈ​​វប្បធម៌​​​វៀតណាម​។​

​ក្នុង​ស្ពក​​អាហារ​​​ថ្ងៃ​បុណ្យ​សំព្រះខែ​ (ចិន) នា​​សម័យកាល​​ដើម​ ក្រៅ​ពី​ធុញ​ជាតិ​ គ្រាប់​ស្ករ​ជាដើម​ ចាំបាច់​​ត្រូវការ​មានកម្រង​​​រូបសំណាកដី​​​មួយ​ ចង្កៀងផ្កាយ​ និង រូបតុត្កាក្រដាស់មួយ ​។​

កម្រង​រូប​សំណាកដី​​ប្រពៃណី​រួមមាន​៥​រូបសំណាក​​៖ ទ្រង់ឈរ​នៅ​កណ្តាល​គឺ​ព្រះ​សម្មាសម្ពុទ្ធ​ មាន​​អត្ថន័យ​​​អរូបី បំណង​ចង់​ឱ្យ​កូន​ចៅ​​តែង​រស់នៅ​​ប្រកប​​ដោយ​ចិត្ត​ធម៌ និង សីល​ធម៌​។ រូបសំណាក​​ទី​២ ទី​៣ គឺ​លោក​តាចាស់​ និង កុមារ​ តំណាង​​ឱ្យ​ភាព​​តភ្ជាប់​រវាង​ជំនាន់​ស្រទាប់នៃ​មនុស្ស​​​។ រូបសំណាកទី​៤ គឺ​បក្សី​ បង្ហាញពី​ភាពស្រេក​ឃ្លាន​នូវ​សេរី​ភាព​ សន្តិភាព​ ចុង​ក្រោយ​​បង្អស់ ​គឺ​សត្វ​អណ្តើក​ តំណាង​ឱ្យ​កម្លាំង​ និង ការ​វិវត្តន៍រុង​រឿង​។​

ដើម្បី​ធ្វើ​បាន​កម្រង​រូប​សំណាក​ដី​មួយ​ ក៏ត្រូវការ​ភាព​​​ផ្ចិត​ផ្ចង់​សមគួរ​ដែរ​។ វត្ថុធាតុ​​​ធ្វើ​​រូបសំណាកដី​គឺ ​ដី​ឥដ្ឋ និង ក្រដាស។ ដីឥដ្ឋ ​បាន​ជីក​នៅក្រោម​ដី​មាន​​ជម្រៅ​​ពី​២ ទៅ​ដល់​​២,៥​​ម៉ែត្រ​ យកទៅ​ហាល​ស្ងួត​ វាយកម្ទេច​​ កិន​​ម៉ដ្ឋ​ជា​​ម្សៅ​​ រួច​រែងយក​ម្សៅ​​​ រហូតដល់បាន​ម្សៅ​ម៉ដ្ឋ​ផង់ គឺអាច​ប្រើ​​បាន​។ ក្រដាស​ត្រាំនឹង​ទឹក​៧ថ្ងៃ​ បន្ទាប់ពី​រលាយ​បែក​​ម៉ដ្ឋ​​​ទាំងស្រុង​ រួច​យកក្រដាស​ម៉ដ្ឋ​ច្របល់​​នឹងដី​​ ច្របាច់​​ដោយ​ដៃបណ្តើ​ ដំ​​ដោយ​អង្រែ​បណ្តើ​រហូតដល់​ដី និង ​​ក្រដាស​​ ​លាយច្របល់​​គ្នា​ស្មើ​​​ ទើប​យក​​ទៅ​​សូន​​ សូន​​រួច​ហាល​​ដោយ​​​កម្តៅ​​ព្រះអាទិត្យ​ឱ្យ​ស្ងួត​។​


 ដី​ទុក​​​សម្រាប់​សូន​រូបសំណាក​គឺ ​ដី​ឥដ្ឋ​មាន​កម្រិត​ម៉ដ្ឋ​ និង ស្អាត​។ រូបថត៖ ខាញ់ឡុង​


 ការ​បង្កើត​​​​រាង​​រូប​សំណាក​តែង​បាន​​​ធ្វើ​ដោយ​ដៃ​ទាំងអស់ ចំណែក​​មួយ​ចំនួន​តូច​ ​បានធ្វើដោយ​​ពុម្ព​។ រូបថត៖ ខាញ់​ឡុង​


 ប្រើប្រាស់​បន្ទះ​ឫស្សី​ស្តើង​ ស្រួច​ បង្កើតរាង​រូបសំណាក​។ រូបថត៖ កុង​ដាត​


 រូបសំណាក​បន្ទាប់ពី​បាន​ហាល​ស្ងួតនៅ​​ក្រោម​​កម្តៅ​ថ្ងៃ​​​ពី​៦ ទៅ​​ដល់​៧ថ្ងៃ តិច​បំផុត​ រហូតដល់​​ស្ងួត​ដាច់​ទឹក​។​ រូបថត៖ ខាញ់ឡុង​


 ពណ៌​ចម្បង​សម្រាប់​ការ​គូរ​លើ​រូប​សំណាក​​គឺ ​ពណ៌​ស លឿង ក្រហម និង ពណ៌​ខ្មៅ។ រូបថត៖ ​កុងដាត​


 កម្រង​រូបសំណាក​ដី​​ប្រពៃណី​មួយ​។ រូបថត៖ ខាញ់​ឡុង​

 

រូបសំណាក​​ដី​បន្ទាប់ពី​ហាល​ស្ងួត ​នឹង​បាន​លាប​ពណ៌​ទ្រនាប់​​មួយ​​ស្រទាប់​រួម​មាន​​ម្សៅសម្បក​គ្រុំសមុទ្រ​​ បាយ​ម៉ាន​​ លាយ​​ជាមួយ​ទឹក​​ដោយ​អត្រា​សមស្រប​។ បន្ទាប់​​មក​យក​ទៅ​ហាល​ឱ្យ​ស្ងួត​ រួច​គូរ​លាប​ពណ៌​ធ្វើ​សម្រេចស្នាដៃ​​។ ប្រការ​​គួរ​និយាយ​ គឺ​ទោះបី​មិន​បាន​​ឆ្លងកាត់ការដុត​​ភ្លើង​ ប៉ុន្តែ​ផលិត​ផល​​រូបសំណាក​ មានកម្រិត​​រឹង​មាំ​ល្អ និង ក្រមួត​ណាស់​​​។ ពណ៌​​ទុក​សម្រាប់​​គូរ​រូបសំណាក​ ចម្បង​គឺ​​ពណ៌ស លឿង ខៀវ​ ក្រហម និង ពណ៌​ខ្មៅ​។​

សព្វថ្ងៃ​​​ ក្នុង​ភូមិ​ដុង​ខេ (Dong Khe) មាន​​គ្រួសារ​លោក​តា​ ហ្វុង​ ឌិញ​យ៉ាប​ (Phung Dinh Giap) តែមួយ​គត់​ នៅ​រក្សា​មុខ​​របរ​សូន​​រូបសំណាកដី​។ ចាប់​ផ្តើ​ម​សូន​​រូបសំណាក​ដីតាំងពី​មាន​អាយុ​៨ ឬ៩​ឆ្នាំម្លេះ​ លោក​តា​យ៉ាប​ (Giap) (អាយុ​ ៦៧​ឆ្នាំ​​) មាន​អាយុ​ជាង​កន្លះសតវត្សរ៍​ ផ្សារភ្ជាប់​នឹង​មុខរបរ​ប្រពៃណី​​របស់​គ្រួសារ​។

ប៉ុន្មាន​​ឆ្នាំ​កន្លងមក​នេះ ក្រៅពី​តួអង្គ​រូបសំណាក​ប្រពៃណី​ គ្រួសារ​លោកតា​​យ៉ាប (Giap) ​នៅ​​ធ្វើ​បន្ថែម​សត្វ​ និង ប្រដាប់​​លេង​គ្រប់ភេទ​ ដោយ​ដី​ឥដ្ឋ​ដូចជា៖ រូប​តុក្តារ​​ ឡាន យន្តហោះ ដាយ​ណឺស័រ​ មនុស្ស​អស្ចារ្យ​​ (Super man) ​ជាដើម​​ ឆ្លើយ​​តប​តម្រូវ​ការ​របស់​កុមារ​។ នៅ​រដូវ​​ប្រាំង​ ផ្ទះ​លោក​​តា ក៏ជា​​អាសយដ្ឋាន​​ទទួល​​ភ្ញៀវ​​កុមារ​ មកពី​រដ្ឋធានី​​ ធ្វើ​ដំណើរ​​មក​ពិសោធន៍​សូន​​រូប​ប្រដាប់​​លេង​ ដោយ​​ដី​ឥដ្ឋ​។

 “សូន​​រូបសំណាក​ដី​ ជា​មុខរបរ​ប្រពៃណី​របស់​គ្រួសារ​ ខ្ញុំ​ជា​អ្នក​ជំនាន់ទី​៣។ មិនដឹង​​រូបសំណាក​ដី​កើត​ឡើង​មកពី​អង្កាល​ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​​នឹង​មិន​ឱ្យ​រូបសំណាក​ដី​សាប​សូន្យ​ឡើង​។ គ្រួសារ​​ខ្ញុំ​រួមមាន​ប្រព័ន្ធ និង កូនប្រុស ​នៅ​តែ​កំពុង​សូន​រូប​សំណាក​ដី​។ ក្នុង​បរិបទ​​មនុស្ស​គ្រប់គ្នា​ចាប់អារម្មណ៍តិច​ មកលើរូបសំណាក និង​​ប្រដាប់​​លេង​​ប្រជា​ប្រិយ​ ខ្ញុំ​​បែរ​ជា​​កាន់តែ​ខំ​រក្សា​ជាង​នេះ​ទៅ​ទៀត”​ លោក​តាហ្វុង​ ឌិញ​យ៉ាប​ (Phung Dinh Giap) ចែក​រំលែក​៕​



 កម្រង​​រូបសំណាក​ដីបង្កើត​ត្រាប់​តាម​​សត្វ​ទាំង​​១២ឆ្នាំ​។ រូបថត៖ ខាញ​ឡុង​


ជើង​ទៀន​​រូបសត្វ​ព្រាប​​មួយ​គូ​ ប្រើ​សម្រាប់​បូជា​។ រូបថត៖ ខាញ់ឡុង


 រូបសំណាក​​នាគ​ក្នុង​កម្រង​សត្វ​ទាំង​១២​ឆ្នាំ​។​ រូបថត៖ ខាញ់ឡុង​


បក្សី​ទំលើ​ខ្នង​ក្របី​ ជា​រូបភាព​មួយ ដែល​​ធ្លាប់​ឃើញ​​នៅ​ជនបទ​វៀតណាម​។​ រូបថត៖ ខាញ់ឡុង


 មាន់​ឈ្មោល​បាន​សូន​បង្កើត​​រូបរាងដោយ​​ផ្ចិត​ផ្ចង់។ រូបថត៖ កុង​ដាត​


សត្វ​រមាស​​បាន​សូន​​សាង​រូបរាង​ដោយ​ដៃ​។ រូបថត៖​ កុងដាត


 ប្រដាប់​​គោះកម្ទេច​បារី​ពិសេស​​រូប​សត្វ​អណ្តើក​។ រូបថត៖ កុងដាត


 សត្វ​សុនក​​​អង្គុយ​ក្រមិច​ក្រមើម​។ រូបថត៖ កុងដាត​


 រូប​ទេវតា​​ទ្រព្យ​ និង អ្នកតាម្ចាស់​​ដី​​​ បាន​សាង​ដោយ​ដី​ឥដ្ឋ​។ រូបថត៖ កុងដាត​

 


 អត្ថបទ និង រូបថត៖ ខាញ់​ឡុង - កុងដាត​
 


Bài và ảnh: Khánh Long – Công Đạt

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top