រូបសំណាកដីខេត្តបាក់និញ (Bac Ninh) 25/10/2019 រូបដី ជាប្រដាប់លេងប្រពៃណីរបស់កុមារ នៅវៀតណាមនាសម័យកាលដើម ហើយក៏ជាវត្ថុសម្រាប់ប្រើប្រាស់បូជានៅទីសក្ការបូជា វត្តអារាម។ សូនរូបសំណាកដីនៅភូមិដុងខេ (Dong Khe) ឃុំស៊ុងហូ (Song Ho) ស្រុកធ្វឹនថាញ (Thuan Thanh) ខេត្តបាក់និញ (Bac Ninh) បានក្លាយជាលក្ខណៈសម្រស់ស្រស់ស្អាត នៃវប្បធម៌ប្រជាប្រិយ រួមចំណែកអប់រំស្រទាប់យុវវ័យ អំពីប្រវត្តិសាស្រ្ត និង លក្ខណៈវប្បធម៌វៀតណាម។ ក្នុងស្ពកអាហារថ្ងៃបុណ្យសំព្រះខែ (ចិន) នាសម័យកាលដើម ក្រៅពីធុញជាតិ គ្រាប់ស្ករជាដើម ចាំបាច់ត្រូវការមានកម្រងរូបសំណាកដីមួយ ចង្កៀងផ្កាយ និង រូបតុត្កាក្រដាស់មួយ ។ កម្រងរូបសំណាកដីប្រពៃណីរួមមាន៥រូបសំណាក៖ ទ្រង់ឈរនៅកណ្តាលគឺព្រះសម្មាសម្ពុទ្ធ មានអត្ថន័យអរូបី បំណងចង់ឱ្យកូនចៅតែងរស់នៅប្រកបដោយចិត្តធម៌ និង សីលធម៌។ រូបសំណាកទី២ ទី៣ គឺលោកតាចាស់ និង កុមារ តំណាងឱ្យភាពតភ្ជាប់រវាងជំនាន់ស្រទាប់នៃមនុស្ស។ រូបសំណាកទី៤ គឺបក្សី បង្ហាញពីភាពស្រេកឃ្លាននូវសេរីភាព សន្តិភាព ចុងក្រោយបង្អស់ គឺសត្វអណ្តើក តំណាងឱ្យកម្លាំង និង ការវិវត្តន៍រុងរឿង។ ដើម្បីធ្វើបានកម្រងរូបសំណាកដីមួយ ក៏ត្រូវការភាពផ្ចិតផ្ចង់សមគួរដែរ។ វត្ថុធាតុធ្វើរូបសំណាកដីគឺ ដីឥដ្ឋ និង ក្រដាស។ ដីឥដ្ឋ បានជីកនៅក្រោមដីមានជម្រៅពី២ ទៅដល់២,៥ម៉ែត្រ យកទៅហាលស្ងួត វាយកម្ទេច កិនម៉ដ្ឋជាម្សៅ រួចរែងយកម្សៅ រហូតដល់បានម្សៅម៉ដ្ឋផង់ គឺអាចប្រើបាន។ ក្រដាសត្រាំនឹងទឹក៧ថ្ងៃ បន្ទាប់ពីរលាយបែកម៉ដ្ឋទាំងស្រុង រួចយកក្រដាសម៉ដ្ឋច្របល់នឹងដី ច្របាច់ដោយដៃបណ្តើ ដំដោយអង្រែបណ្តើរហូតដល់ដី និង ក្រដាស លាយច្របល់គ្នាស្មើ ទើបយកទៅសូន សូនរួចហាលដោយកម្តៅព្រះអាទិត្យឱ្យស្ងួត។ ដីទុកសម្រាប់សូនរូបសំណាកគឺ ដីឥដ្ឋមានកម្រិតម៉ដ្ឋ និង ស្អាត។ រូបថត៖ ខាញ់ឡុង ការបង្កើតរាងរូបសំណាកតែងបានធ្វើដោយដៃទាំងអស់ ចំណែកមួយចំនួនតូច បានធ្វើដោយពុម្ព។ រូបថត៖ ខាញ់ឡុង ប្រើប្រាស់បន្ទះឫស្សីស្តើង ស្រួច បង្កើតរាងរូបសំណាក។ រូបថត៖ កុងដាត រូបសំណាកបន្ទាប់ពីបានហាលស្ងួតនៅក្រោមកម្តៅថ្ងៃពី៦ ទៅដល់៧ថ្ងៃ តិចបំផុត រហូតដល់ស្ងួតដាច់ទឹក។ រូបថត៖ ខាញ់ឡុង ពណ៌ចម្បងសម្រាប់ការគូរលើរូបសំណាកគឺ ពណ៌ស លឿង ក្រហម និង ពណ៌ខ្មៅ។ រូបថត៖ កុងដាត កម្រងរូបសំណាកដីប្រពៃណីមួយ។ រូបថត៖ ខាញ់ឡុង រូបសំណាកដីបន្ទាប់ពីហាលស្ងួត នឹងបានលាបពណ៌ទ្រនាប់មួយស្រទាប់រួមមានម្សៅសម្បកគ្រុំសមុទ្រ បាយម៉ាន លាយជាមួយទឹកដោយអត្រាសមស្រប។ បន្ទាប់មកយកទៅហាលឱ្យស្ងួត រួចគូរលាបពណ៌ធ្វើសម្រេចស្នាដៃ។ ប្រការគួរនិយាយ គឺទោះបីមិនបានឆ្លងកាត់ការដុតភ្លើង ប៉ុន្តែផលិតផលរូបសំណាក មានកម្រិតរឹងមាំល្អ និង ក្រមួតណាស់។ ពណ៌ទុកសម្រាប់គូររូបសំណាក ចម្បងគឺពណ៌ស លឿង ខៀវ ក្រហម និង ពណ៌ខ្មៅ។ សព្វថ្ងៃ ក្នុងភូមិដុងខេ (Dong Khe) មានគ្រួសារលោកតា ហ្វុង ឌិញយ៉ាប (Phung Dinh Giap) តែមួយគត់ នៅរក្សាមុខរបរសូនរូបសំណាកដី។ ចាប់ផ្តើមសូនរូបសំណាកដីតាំងពីមានអាយុ៨ ឬ៩ឆ្នាំម្លេះ លោកតាយ៉ាប (Giap) (អាយុ ៦៧ឆ្នាំ) មានអាយុជាងកន្លះសតវត្សរ៍ ផ្សារភ្ជាប់នឹងមុខរបរប្រពៃណីរបស់គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រៅពីតួអង្គរូបសំណាកប្រពៃណី គ្រួសារលោកតាយ៉ាប (Giap) នៅធ្វើបន្ថែមសត្វ និង ប្រដាប់លេងគ្រប់ភេទ ដោយដីឥដ្ឋដូចជា៖ រូបតុកក្តារ ឡាន យន្តហោះ ដាយណឺស័រ មនុស្សអស្ចារ្យ (Super man) ជាដើម ឆ្លើយតបតម្រូវការរបស់កុមារ។ នៅរដូវប្រាំង ផ្ទះលោកតា ក៏ជាអាសយដ្ឋានទទួលភ្ញៀវកុមារ មកពីរដ្ឋធានី ធ្វើដំណើរមកពិសោធន៍សូនរូបប្រដាប់លេង ដោយដីឥដ្ឋ។ “សូនរូបសំណាកដី ជាមុខរបរប្រពៃណីរបស់គ្រួសារ ខ្ញុំជាអ្នកជំនាន់ទី៣។ មិនដឹងរូបសំណាកដីកើតឡើងមកពីអង្កាល ប៉ុន្តែខ្ញុំប្រាកដនឹងមិនឱ្យរូបសំណាកដីសាបសូន្យឡើង។ គ្រួសារខ្ញុំរួមមានប្រព័ន្ធ និង កូនប្រុស នៅតែកំពុងសូនរូបសំណាកដី។ ក្នុងបរិបទមនុស្សគ្រប់គ្នាចាប់អារម្មណ៍តិច មកលើរូបសំណាក និងប្រដាប់លេងប្រជាប្រិយ ខ្ញុំបែរជាកាន់តែខំរក្សាជាងនេះទៅទៀត” លោកតាហ្វុង ឌិញយ៉ាប (Phung Dinh Giap) ចែករំលែក៕ កម្រងរូបសំណាកដីបង្កើតត្រាប់តាមសត្វទាំង១២ឆ្នាំ។ រូបថត៖ ខាញឡុង ជើងទៀនរូបសត្វព្រាបមួយគូ ប្រើសម្រាប់បូជា។ រូបថត៖ ខាញ់ឡុង រូបសំណាកនាគក្នុងកម្រងសត្វទាំង១២ឆ្នាំ។ រូបថត៖ ខាញ់ឡុង បក្សីទំលើខ្នងក្របី ជារូបភាពមួយ ដែលធ្លាប់ឃើញនៅជនបទវៀតណាម។ រូបថត៖ ខាញ់ឡុង មាន់ឈ្មោលបានសូនបង្កើតរូបរាងដោយផ្ចិតផ្ចង់។ រូបថត៖ កុងដាត សត្វរមាសបានសូនសាងរូបរាងដោយដៃ។ រូបថត៖ កុងដាត ប្រដាប់គោះកម្ទេចបារីពិសេសរូបសត្វអណ្តើក។ រូបថត៖ កុងដាត សត្វសុនកអង្គុយក្រមិចក្រមើម។ រូបថត៖ កុងដាត រូបទេវតាទ្រព្យ និង អ្នកតាម្ចាស់ដី បានសាងដោយដីឥដ្ឋ។ រូបថត៖ កុងដាត អត្ថបទ និង រូបថត៖ ខាញ់ឡុង - កុងដាត

រូបដី ជាប្រដាប់លេងប្រពៃណីរបស់កុមារ នៅវៀតណាមនាសម័យកាលដើម ហើយក៏ជាវត្ថុសម្រាប់ប្រើប្រាស់បូជានៅទីសក្ការបូជា វត្តអារាម។ សូនរូបសំណាកដីនៅភូមិដុងខេ (Dong Khe) ឃុំស៊ុងហូ (Song Ho) ស្រុកធ្វឹនថាញ (Thuan Thanh) ខេត្តបាក់និញ (Bac Ninh) បានក្លាយជាលក្ខណៈសម្រស់ស្រស់ស្អាត នៃវប្បធម៌ប្រជាប្រិយ រួមចំណែកអប់រំស្រទាប់យុវវ័យ អំពីប្រវត្តិសាស្រ្ត និង លក្ខណៈវប្បធម៌វៀតណាម។ ក្នុងស្ពកអាហារថ្ងៃបុណ្យសំព្រះខែ (ចិន) នាសម័យកាលដើម ក្រៅពីធុញជាតិ គ្រាប់ស្ករជាដើម ចាំបាច់ត្រូវការមានកម្រងរូបសំណាកដីមួយ ចង្កៀងផ្កាយ និង រូបតុត្កាក្រដាស់មួយ ។ កម្រងរូបសំណាកដីប្រពៃណីរួមមាន៥រូបសំណាក៖ ទ្រង់ឈរនៅកណ្តាលគឺព្រះសម្មាសម្ពុទ្ធ មានអត្ថន័យអរូបី បំណងចង់ឱ្យកូនចៅតែងរស់នៅប្រកបដោយចិត្តធម៌ និង សីលធម៌។ រូបសំណាកទី២ ទី៣ គឺលោកតាចាស់ និង កុមារ តំណាងឱ្យភាពតភ្ជាប់រវាងជំនាន់ស្រទាប់នៃមនុស្ស។ រូបសំណាកទី៤ គឺបក្សី បង្ហាញពីភាពស្រេកឃ្លាននូវសេរីភាព សន្តិភាព ចុងក្រោយបង្អស់ គឺសត្វអណ្តើក តំណាងឱ្យកម្លាំង និង ការវិវត្តន៍រុងរឿង។ ដើម្បីធ្វើបានកម្រងរូបសំណាកដីមួយ ក៏ត្រូវការភាពផ្ចិតផ្ចង់សមគួរដែរ។ វត្ថុធាតុធ្វើរូបសំណាកដីគឺ ដីឥដ្ឋ និង ក្រដាស។ ដីឥដ្ឋ បានជីកនៅក្រោមដីមានជម្រៅពី២ ទៅដល់២,៥ម៉ែត្រ យកទៅហាលស្ងួត វាយកម្ទេច កិនម៉ដ្ឋជាម្សៅ រួចរែងយកម្សៅ រហូតដល់បានម្សៅម៉ដ្ឋផង់ គឺអាចប្រើបាន។ ក្រដាសត្រាំនឹងទឹក៧ថ្ងៃ បន្ទាប់ពីរលាយបែកម៉ដ្ឋទាំងស្រុង រួចយកក្រដាសម៉ដ្ឋច្របល់នឹងដី ច្របាច់ដោយដៃបណ្តើ ដំដោយអង្រែបណ្តើរហូតដល់ដី និង ក្រដាស លាយច្របល់គ្នាស្មើ ទើបយកទៅសូន សូនរួចហាលដោយកម្តៅព្រះអាទិត្យឱ្យស្ងួត។ ដីទុកសម្រាប់សូនរូបសំណាកគឺ ដីឥដ្ឋមានកម្រិតម៉ដ្ឋ និង ស្អាត។ រូបថត៖ ខាញ់ឡុង ការបង្កើតរាងរូបសំណាកតែងបានធ្វើដោយដៃទាំងអស់ ចំណែកមួយចំនួនតូច បានធ្វើដោយពុម្ព។ រូបថត៖ ខាញ់ឡុង ប្រើប្រាស់បន្ទះឫស្សីស្តើង ស្រួច បង្កើតរាងរូបសំណាក។ រូបថត៖ កុងដាត រូបសំណាកបន្ទាប់ពីបានហាលស្ងួតនៅក្រោមកម្តៅថ្ងៃពី៦ ទៅដល់៧ថ្ងៃ តិចបំផុត រហូតដល់ស្ងួតដាច់ទឹក។ រូបថត៖ ខាញ់ឡុង ពណ៌ចម្បងសម្រាប់ការគូរលើរូបសំណាកគឺ ពណ៌ស លឿង ក្រហម និង ពណ៌ខ្មៅ។ រូបថត៖ កុងដាត កម្រងរូបសំណាកដីប្រពៃណីមួយ។ រូបថត៖ ខាញ់ឡុង រូបសំណាកដីបន្ទាប់ពីហាលស្ងួត នឹងបានលាបពណ៌ទ្រនាប់មួយស្រទាប់រួមមានម្សៅសម្បកគ្រុំសមុទ្រ បាយម៉ាន លាយជាមួយទឹកដោយអត្រាសមស្រប។ បន្ទាប់មកយកទៅហាលឱ្យស្ងួត រួចគូរលាបពណ៌ធ្វើសម្រេចស្នាដៃ។ ប្រការគួរនិយាយ គឺទោះបីមិនបានឆ្លងកាត់ការដុតភ្លើង ប៉ុន្តែផលិតផលរូបសំណាក មានកម្រិតរឹងមាំល្អ និង ក្រមួតណាស់។ ពណ៌ទុកសម្រាប់គូររូបសំណាក ចម្បងគឺពណ៌ស លឿង ខៀវ ក្រហម និង ពណ៌ខ្មៅ។ សព្វថ្ងៃ ក្នុងភូមិដុងខេ (Dong Khe) មានគ្រួសារលោកតា ហ្វុង ឌិញយ៉ាប (Phung Dinh Giap) តែមួយគត់ នៅរក្សាមុខរបរសូនរូបសំណាកដី។ ចាប់ផ្តើមសូនរូបសំណាកដីតាំងពីមានអាយុ៨ ឬ៩ឆ្នាំម្លេះ លោកតាយ៉ាប (Giap) (អាយុ ៦៧ឆ្នាំ) មានអាយុជាងកន្លះសតវត្សរ៍ ផ្សារភ្ជាប់នឹងមុខរបរប្រពៃណីរបស់គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រៅពីតួអង្គរូបសំណាកប្រពៃណី គ្រួសារលោកតាយ៉ាប (Giap) នៅធ្វើបន្ថែមសត្វ និង ប្រដាប់លេងគ្រប់ភេទ ដោយដីឥដ្ឋដូចជា៖ រូបតុកក្តារ ឡាន យន្តហោះ ដាយណឺស័រ មនុស្សអស្ចារ្យ (Super man) ជាដើម ឆ្លើយតបតម្រូវការរបស់កុមារ។ នៅរដូវប្រាំង ផ្ទះលោកតា ក៏ជាអាសយដ្ឋានទទួលភ្ញៀវកុមារ មកពីរដ្ឋធានី ធ្វើដំណើរមកពិសោធន៍សូនរូបប្រដាប់លេង ដោយដីឥដ្ឋ។ “សូនរូបសំណាកដី ជាមុខរបរប្រពៃណីរបស់គ្រួសារ ខ្ញុំជាអ្នកជំនាន់ទី៣។ មិនដឹងរូបសំណាកដីកើតឡើងមកពីអង្កាល ប៉ុន្តែខ្ញុំប្រាកដនឹងមិនឱ្យរូបសំណាកដីសាបសូន្យឡើង។ គ្រួសារខ្ញុំរួមមានប្រព័ន្ធ និង កូនប្រុស នៅតែកំពុងសូនរូបសំណាកដី។ ក្នុងបរិបទមនុស្សគ្រប់គ្នាចាប់អារម្មណ៍តិច មកលើរូបសំណាក និងប្រដាប់លេងប្រជាប្រិយ ខ្ញុំបែរជាកាន់តែខំរក្សាជាងនេះទៅទៀត” លោកតាហ្វុង ឌិញយ៉ាប (Phung Dinh Giap) ចែករំលែក៕ កម្រងរូបសំណាកដីបង្កើតត្រាប់តាមសត្វទាំង១២ឆ្នាំ។ រូបថត៖ ខាញឡុង ជើងទៀនរូបសត្វព្រាបមួយគូ ប្រើសម្រាប់បូជា។ រូបថត៖ ខាញ់ឡុង រូបសំណាកនាគក្នុងកម្រងសត្វទាំង១២ឆ្នាំ។ រូបថត៖ ខាញ់ឡុង បក្សីទំលើខ្នងក្របី ជារូបភាពមួយ ដែលធ្លាប់ឃើញនៅជនបទវៀតណាម។ រូបថត៖ ខាញ់ឡុង មាន់ឈ្មោលបានសូនបង្កើតរូបរាងដោយផ្ចិតផ្ចង់។ រូបថត៖ កុងដាត សត្វរមាសបានសូនសាងរូបរាងដោយដៃ។ រូបថត៖ កុងដាត ប្រដាប់គោះកម្ទេចបារីពិសេសរូបសត្វអណ្តើក។ រូបថត៖ កុងដាត សត្វសុនកអង្គុយក្រមិចក្រមើម។ រូបថត៖ កុងដាត រូបទេវតាទ្រព្យ និង អ្នកតាម្ចាស់ដី បានសាងដោយដីឥដ្ឋ។ រូបថត៖ កុងដាត អត្ថបទ និង រូបថត៖ ខាញ់ឡុង - កុងដាត