• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ភាពផុសផុលនៃការប្រកួតបាល់ទាត់មិត្តភាពរវាងវៀតណាម-ManCity

យប់ថ្ងៃទី២៧ខែកក្កដា នៅទីលានបាល់ទាត់ជាតិមីឌិញ មានការប្រកួត​បាល់ទាត់​មិត្ត​ភាព​អន្តរ​ជាតិ​ រវាង​ក្រុម​បាល់​ទាត់​វៀតណាម​និង​ក្លឹប Manchester City (ManCity) របស់​អង់​គ្លេស។

នេះគឺជាការ​ប្រកួតស្ថិត​ក្នុងដំណើរ​ប្រកួតជា​អន្តរជាតិ មុ​នពេល​ឈាន​ចូលរដូវ​ប្រកួត​ថ្មី​របស់​ក្លឹប ManCity។ បរិយាកាស​ផុសផុលនិង​ភាពកុះករ​របស់អ្នក​គាំទ្រវៀត​ណាម នៅ​មុន​ពេលការ​ប្រកួត​ចាប់​ផ្តើម​ជាសាក្ខី​ភាព​មួយ​បញ្ជាក់​ ពីកម្លាំងទាក់ទាញយ៉ាង​ធំសម្បើម​សំរាប់​ការ​​ប្រកួត​បាល់​ទាត់​នេះ។

ក្នុងការប្រកួតមិត្តភាព​លើកនេះ ជាមួយក្រុមបាល់ទាត់វៀតណាម ក្លឹប ManCity នាំមក​នូវកីឡាករ​លំដាប់​ថា្នក់​ពិភព​​លោកជា​ច្រើន​ដូច​ជា៖ David Silva, Joe Hart, EdinDzenko, Raheem Sterling… បច្ចេកទេស​ទាត់បាល់​ដ៏ពិ​សេស​​របស់​ខ្សែប្រយុទ្ធ ក្លឹប ManCity សម្រប​នឹងការអបអរសាទ​ដ៏អស់ពីចិត្ត​ពីថ្លើម​របស់អ្នក​គាំទ្រ បាន​កែ​ប្រែ​ទីលាន​​បាល់ទាត់​ជាតិ​មីឌិញ ក្លាយ​ជាខ្ទះភ្លើង​មួយដែល​ពោរពេញ​ដោយភាព​ពុះកញ្រ្ជោល។

ការ​ប្រកួតបានបញ្ចប់ដោយមានលទ្ធផល៨-១ ក្រុមបាល់ទាត់ដែលទទួលជ័យជំនះគឺមកពីប្រទេសអង់គ្លេស ប៉ុន្តែ​វា​ជាពិធី​ជប់លៀង​បាល់​ទាត់​ដ៏ពិតៗ​មួយ ជូន​ដល់អ្នក​គាំទ្របាល់​ទាត់​វៀត​ណាម ជា​ពិសេស​គឺចំពោះ  “អ្នក​គាំទ្រ​​” របស់ “ManCity ពាក់​អាវ​ខៀវ” ក្រុមបាល់ទាត់​ដ៏ល្បីឈ្មោះ​លើពិភព​លោក មក​ពីប្រភព​តំបន់​ចុះ​អព្ទ។


យប់ថ្ងៃទី២៧​ខែកក្កដានៅទី​លានបាល់​ទាត់ជាតិមីឌិញ មាន​ការប្រកួត​បាល់ទាត់​មិត្ត​ភាព​អន្តរជាតិ
រវាង​ក្រុម​បាល់​ទាត់​វៀតណាម​និង​ក្លឹប Manchester City (ManCity) ។ រូបថត៖ ថាញយ៉ាង


ទស្សនិ​ជនប្រមាណ៣ម៉ឺននាក់បានមកទស្សនា​ការប្រកួតបាល់ទាត់មិត្តភាព រវាងវៀតណាម
និង ManCity។ ​រូបថត៖ តឹតសើន


កីឡាករ Raheem Sterling កំពុងខិតខំឆ្លងកាត់ខ្សែការពារកណ្តាលរបស់វៀតណាម។ រូបថត៖ តឹតសើន

នៅនាទីទី៣៩ ទោះបីលទ្ធផលគឺ៤-០ ការឈ្នះបានធ្លាក់មកលើក្រុមបាល់ទាត់ ManCity ប៉ុន្តែ​អ្នកគាំ​ទ្រ
នៅតែ​សាទ​រយ៉ាង​ខ្លាំងជូន​ក្រុមបាល់​ទាត់​វៀតណាម​។ រូបថត៖ ថាញយ៉ាង


អ្នកគាំទ្រក្រុមបាល់ទាត់វៀតណាមស្រលាញ់ចូលចិត្តក្លឹប ManCity។ រូបថត៖ តឹតសើន

ខ្សែបំរើឌូយីម៉ាញ់ (១៩-វៀតណាម)ជាមួយបច្ចេកទេសសំរុកខ្សែការពារ ។ រូបថត៖ ថាញយ៉ាង

ខ្សែប្រយុទ្ធមុតស្រួច ត្រឹនភីសើន (១៨-វៀតណាម )ក្នុងស្ថានភាពនាំបណ្តើគ្រប់បាល់ទៅជិតទីរបស់ ManCity។
រូបថត៖ ថាញយ៉ាង


ខ្សែប្រយុទ្ធការពារ ហ្វេង៉ុកហាយ  (១៥-វៀតណាម) ជាមួយការគ្រប់គ្រងបាល់ប្រកបដោយបច្ចេកទេស។
រូបថត៖ ថាញយ៉ាង


ការទាត់បាល់រំលងក្បាលអ្នកចាំទី ដើម្បីទទួលបានមួយគ្រាប់គត់ជូនក្រុមបាល់ទាត់វៀតណាម
គឺខ្សែប្រយុទ្ធមុតស្រួច ង្វៀន​វ៉ាង់​ក្វៀ (១០-វៀតណាម)។ រូបថត៖ ថាញយ៉ាង


អ្នកគាំទ្រវៀតណាមបង្កើនភាពកក់ក្តៅឲ្យបរិយាកាសទីលានបាល់ទាត់ជាតិមីឌិញ។ រូបថត៖ ថាញយ៉ាង

យុវវ័យវៀតណាមពីរនាក់ ចាត់ទុកអ្នកចាំទី Joe Hart របស់ ManCity ជានិមិត្តរូបរបស់ខ្លួន។ រូបថត៖ ថាញយ៉ាង

ខ្សែប្រយុទ្ធមុតស្រួច EndiDzeko ចុះហត្ថលេខាជូនអ្នកគាំទ្ររបស់វៀតណាម។ រូបថត៖ ថាញយ៉ាង

អ្នកគាំទ្រពេញចិត្ត ពេលសូមបានស្នាមហត្ថលេខារបស់ខ្សែប្រយុទ្ធរបស់ManCity។ រូបថត៖ តឹតសើន 

មកដល់វៀតណាម បណ្តាកីឡាករនិងសមាជិករបស់ក្លឹប ManCity បាន​ទស្សនា​ផ្ទាល់​នៅភាព​ផុស​ផុល​របស់​អ្នក​គាំទ្រ​វៀត​ណាម តាំងពីបោះជំ​ហានចុះ​ពីយន្ត​ហោះ។ ក្នុងរយៈ​ពីរថ្ងៃនៅវៀត​ណាម (តាំង​ពីយប់ថ្ងៃ​ទី២៥ខែកក្កដា) បណ្តា​កីឡាក​ររបស់ក្លឹប ManCity បានចូល​រួមសកម្មភាពជាច្រើន​ដូច​ជា ទៅសួរ​សុខទុក្ខ​កុមារ SOS ជួប​ប្រាស្រ័យ​​នឹងសមាគម​អ្នកគាំទ្រ​របស់វៀត​ណាម។ល។ ក្នុង​ប៉ុន្មានថ្ងៃ​នេះអ្នក​គាំទ្ររបស់​វៀតណាម​តែង​តាម​ដាន សាទ​រក្លឹប ManCity ដោយ​គោលបំណង​ចង់បានជួប​មុខតារា​ជា​និមិត្តរូប របស់ខ្លួន។


បណ្តាកីឡាករ ManCity ចុះហត្ថលេខាលើបាល់ផ្តល់ជូនប្អូនៗនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន

បណ្តាកីឡាករ ManCity គូរគំនូរជូនកុមារនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន

ខ្សែការពារ  BacarySagna ចុះហត្ថលេខាជូនអ្នកគាំទ្រ ពេលមកចូលរួមពិធីជួបប្រាស្រ័យនឹងនិស្សិត
មហាវិទ្យាជាតិហាណូយ។ រូបថត៖ ថាញយ៉ាង


បណ្តាកីឡាករ ManCity ពេញចិត្តនឹងខ្នើយប៉ាក់ដែលមានឈ្មោះនិងរូបខ្លួន ដោយ​និស្សិត​មហាវិទ្យា​ជាតិហាណូយ​
ធ្វើដោយ​ផ្ទាល់​ដៃ។ រូបថត៖ ​ថាញយ៉ាង


សមាជិកម្នាក់​របស់ក្លឹបManCity ថតរូបអនុស្សវរីយ៍ជាមួយអ្នក​គាំទ្រម្នាក់របស់វៀតណាម។
រូបថត៖តឹតសើន
 
អនុវត្ត៖ តឹតសើន-ថាញយ៉ាង

thachdicon

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top