ពិធីបើក SEA Games 31៖ ស្លាកស្នាមព្រឹត្តិការណ៍ កិត្យានុភាព សម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម

ពិធីបើក SEA Games 31៖ ស្លាកស្នាមព្រឹត្តិការណ៍ កិត្យានុភាព សម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម

យប់​ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ​២០២២ នៅ​កីឡាដ្ឋាន​ជាតិ​មីឌិញ​ (ហាណូយ​) បាន​ប្រព្រឹត្ត​ទៅ​ពិធី​បើក​មហាសន្និបាត​កីឡា​​អាស៊ីអាគ្នេយ៍​លើកទី​៣១ (SEA Games 31)។ ពិធី​បើក​​បាន​ទាក់ទាញ​អ្នក​ទស្សនាកុះករ ​អញ្ជើញ​ចូល​មក​មើល​នូវ​​កម្មវិធី​សម្តែង​​សិល្បៈ​ពិសេស​ ប្រកប​ដោយ​​​រូបភាព​ស្អាត​​​អំពី​វប្បធម៌​ ប្រពៃណី ប្រជាជន​វៀតណាម​ ទន្ទឹមនោះ​​បង្ហាញពី​គោល​បំណង​សកម្ម​​​ចូល​រួម​របស់វៀតណា​ម​ ក្នុង​ការ​ងារ​កសាង​និ​ង​​អភិវឌ្ឍន៍​ខឿន​កីឡា​អាស៊ី​អាគ្នេយ៍​។​

ពិធី​បើក​ SEA Games 31 បាន​ប្រព្រឹត្តិទៅ​ជាមួយ​រូបភាព​សិល្បៈ​ ដែល​មាន​លក្ខណៈ​​ជា​និមិត្តរូប​​ អន្តរកម្ម​ មហាជន ​និង​វិសេស។ ឈុត​ឆាក​​នេះ ​មាន​ការ​ប្រើ​ប្រាស់​​វត្ថុធាតុ​​សិល្បៈ​ ដែល​ជា​លក្ខណៈ​​ប្រពៃណី​ អត្តសញ្ញាណ​វប្បធម៌ នៃ​ជនជាតិ​​វៀតណាម​ ទន្ទឹមនោះ​​មាន​ខ្សែតំណ​ត​នូវ​លក្ខណៈ​វប្បធម៌​ប្រហាក់​ប្រហែល​​គ្នា​ “ក្នុង​​សហគមន៍​វប្បធម៌​​អាស៊ីអាគ្នេយ៍​” ដើម្បី​កសាង​ប្រព័ន្ធ​និមិត្តរូប​មួយ​ សម្រាប់​​​សហគមន៍​វប្បធម៌ក្នុង​តំបន់​។ ឈុត​​សម្តែង​សិល្បៈ​​ទាំង​ស្រុង​នៅ​​ពិធីបើកគឺ​ជា​លទ្ធផល​​នៃ​ការ​ហ្វឹក​ហាត់​ ច្នៃ​ប្រឌិត​ ក្នុង​អំឡុង​ពេល​៤៥​ថ្ងៃ​កន្លងមក​​ ដោយ​​មាន​សិល្បករ​ សិល្បការិនី​​ល្បីចូល​រួម​​ជាង​​១០០០​នាក់​ មកពី​អង្គភាព​​សិល្បៈ​​មជ្ឈិម ​និង​​ទីក្រុង​ហាណូយ​ កីឡាករ​ សិក្ខាកម្ម​ និង​​កងកម្លាំង​ប្រដាប់​អាវុធ​ ប្រចាំ​នៅ​ទីតាំង​​ក្រុង​​ហាណូយ។

លោក​ប្រធាន​រដ្ឋ​ ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ថ្លែង​សុន្ទរកថា​បើក​ Sea Games 3។ រូបថត៖ ថុង​ញឹក​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ឈុត​របាំមួក​ “វិថី​មកដល់វៀតណាម​”។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ឈុតឆាក​សិល្បៈ​ពិសេស​ ពាំ​អត្តសញ្ញាណ​វប្បធម៌​របស់​ជនជាតិ​វៀតណាម​។ រូបថត៖ វៀតគឿង/ខាញ​ឡុង​/កាសែតរូបភាពវៀតណាម
ឈុត​ឆាក​សម្តែង​សិល្បៈ​ ជា​លក្ខណៈ​ប្រពៃណី​ អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​វៀតណាម​។​ រូបថត៖ ហ្វាង​ហា/កាសែតរូបភាព​វៀតណាម 
SEA Games 31 ប្រចាំ​នៅ​វៀតណាម​ ជា​ស្ពាន​តភ្ជាប់​ទឹក​ចិត្ត​មិត្តភាព​ ជួយ​រឹតបន្តឹង​ភាព​សាមគ្គី​នៃប្រទេសនានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ រូបថត៖ កុង​ដាត/​កាសែតរូបភាពវៀតណាម​

កម្មវិធី​សម្តែង​ប្រព្រឹត្តិទៅ​ដោយ​បង្ហាញពី​វៀតណាម​មួយ​ សកម្ម សាមគ្គី​ និង​បំផុស​​អារម្មណ៍​ សាយ​ភាយ​​ទៅ​កាន់​ប្រទេសនានា ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ក្នុង​បរិបទ​​សកលលោក ​កំពុង​ជួប​ឧបសគ្គ​ដ៏​​ធំ​មហិមា​។ មិនត្រឹមតែ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​​វប្បធម៌​ជនជាតិ​វៀតណាម​ គោល​បំណង​​ធំជាង​នេះ​ទៀត​ គឺ​លើកកម្ពស់​​អត្តសញ្ញាណ​វប្បធម៌ ​នៃ​សហគមន៍​ប្រទេសនានា​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដើម្បី​រឹត​បន្តឹង​​សាមគ្គី​មិត្តភាព​ មើលសំខាន់​ស្មារតី​លះបង់​ និង​ស្មោះត្រង់​ លើកទឹក​ចិត្ត​​មនុស្សលោក ​តាមរយៈ​ការ​ប្រកួត​កីឡា​។​

ក្រុម​កីឡា​ដង្ហែ​នៅ​​កីឡដ្ឋាន​ជាតិ​មីឌិញ​​ក្នុងពិធី​បើក​ SEA Games 31។ រូបថត៖ ហា្វងហា/កាសែតរូបភាពវៀតណាម​

ក្រុម​កីឡា​ដង្ហែ​នៅ​​កីឡដ្ឋាន​ជាតិ​មីឌិញ​​ក្នុងពិធី​បើក​ SEA Games 31។ រូបថត៖ ហា្វងហា/កាសែតរូបភាពវៀតណាម​


ភ្លើង​ពិសិដ្ឋ​នៃ​មហាសន្និបាត​កីឡា​ បាន​អុជបំភ្លឺ​នៅ​កីឡដ្ឋាន​ជាតិ​មីឌិញ​ រួម​ចំណែក​អំណះអំណាង​វៀតណាម​ មាន​គ្រប់​លក្ខណៈ​រៀបចំ​នូវ​ព្រឹត្តិការណ៍​​ធំៗ ក្នុង​តំបន់​និងអន្តរជាតិ​។ រូបថត៖ ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

SEA Games 31 ប្រចាំនៅ​វៀតណាម​ នៅទាំង​ជា​ស្ពាន​តភ្ជាប់​ទឹក​មិត្តភាព​ ជួយ​រឹតបន្តឹង​សាមគី្គ​ភាព​ប្រទេសនានា​​ នៅតំបន់​អាស៊ី​អាគ្នេយ៍​​ ក្នុង​បរិបទ​សកលលោក​ កំពុង​ត្រូវ​វិបត្តិ​ដោយសារ​ជំងឺកូវិដ​ - ​១៩។ នេះ​ក៏ជា​ឱកាស​សម្រាប់ប្រទេសនានា​ក្នុង​​តំបន់​ កៀក​ស្មា​រួម​ដៃចែក​រំលែក​ លើកទឹក​​ចិត្ត​ និង​រួម​គ្នា​​ឆ្លងកាត់​គ្រប់​វិស័យ​ផ្សេងៗ​។ ជាង​នេះទៅ​ទៀត​ វា​ជា​កម្លាំង​ចលករ​​សំខាន់​ចំពោះ​​ប្រទេសនានា​ ដែល​អញ្ជើញ​ចូល​រួម​មហាសន្និបាត​កីឡា​លើកនេះ​៕​

  • អនុវត្ត៖ ក្រុមអ្នកសារព័ត៌មាននៃកាសែតរូបភាពវៀតណាម 



Top