កីឡាការិនី ផាមហុងថាញ (Pham Hong Thanh) បានបង្កើតឯតទគ្គកម្ម នៅការប្រកួតកីឡា ស៊ីហ្គេម (Seagames)
កីឡាការិនីលើកទម្ងន់ ផាម ធីហុងថាញ (Pham Thi Hong Thanh)កើត នៅឆ្នាំ១៩៩៩ មកពីទីក្រុង ហាយឿង (Hai Duong)។ កីឡាការិនីរូបនេះចាប់ផ្តើមស្គាល់មុខកីឡាលើកទម្ងន់ នៅពេលគាត់មកខេត្ត ងេអាន (Nghe An) ដើម្បីរៀនការហែលទឹក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេត្ត ងេអាន (Nghe An)។ គ្រូបង្វឹកនៅទីនេះបានរកឃើញថា គុណសម្បត្ដិរបសគាត់ដែលជាស័ក្តិសមបំផុតសម្រាប់ការលើកទម្ងន់ ដូច្នេះពួកគេបាបញ្ចុះបញ្ចូគាត់ឱ្យហាត់។
កំពុងហ្វឹកហាត់នៅខេត្ត ងេអាន (Nghe An) កីឡាការិនី ហុងថាញ(Hong Thanh) មានឱកាសទៅសិក្សា នៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនាងបានសម្រេចចិត្តផ្អាកការសិក្សា ដើម្បីផ្តោតលើហ្វឹកហាត់មុខកីឡាលើកទម្ងន់។ នារី ហុងថាញ (Hong Thanh) បាននិយាយថា រហូតមកដល់ពេលនេះ នាងមិនដែលសោកស្ដាយចំពោះជម្រើសរបស់នាងឡើយ។
បន្ទាប់ពីការហ្វឹកហ្វឺនមុខកីឡាលើកទម្ងន់ ៥ ឆ្នាំ នៅឆ្នាំ ២០១៩ កីឡាការិនី ហុងថាញ (Hong Thanh) បានចូលរួមក្នុងការប្រកួត Seagames លើកទី៣០ ជាលើកដំបូងនៅប្រទេសហ្វីលីពីន។ តាំងពីចូលរួមប្រកួតលើព្រឹត្តិការកីឡារដ៏ធំនេះ លើសពីការរំពឹងទុក កីឡាការិនីអាយុ ២០ ឆ្នាំរូបនេះ បានប្រកួតយ៉ាងអស្ចារ្យ និងឈ្នះមេដាយមាសក្នុងការប្រកួតលើកទម្ងន់លើប្រភេទទម្ងន់ ៦៤ គីឡូក្រាម សម្រាប់ស្ត្រី។
ក្នុងព្រឹត្តិការណ៍កីឡា Seagames លើកទី៣១ ទស្សនិកជនបានមានវត្តមាននៅអគារប្រកួតនៃមជ្ឈមណ្ឌលប្រកួតនិងហ្វឹកហ្វឺនកីឡា ហាណូយ (Ha Noi) នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មិនអាចបំភ្លេចបាននូវការប្រកួតដ៏តានតឹង និងអស្ចារ្យរវាងកីឡាការិនីក្នុងការប្រកួតលើប្រភេទទម្ងន់ ៦៤ គីឡូក្រាមសម្រាប់ស្ត្រី។
កាឡាការិនី ផាម ធីហុងថាញ (Pham Thi Hong Thanh) បានចូលប្រកួត ក្នុងនាមជាកីឡាកាជើងឯកនៃស៊ីហ្គេមលើកទី ៣០ ប៉ុន្តែនៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ប្រទេសជាច្រើនដែលមានកីឡាករខ្លាំងមិនអាចចូលរួមក្នុងប្រកួតប្រជែងបានទេ។ ហើយនៅថ្ងៃនោះពួកគេទើបចូលរួមក្នុងការប្រកួត កីឡាការិនី ហុងថាញ (Hong Thanh) មានគូប្រជែងខ្លាំងៗ ដូចជា កីឡាការិនី Tsabitha Alfiah Ramadani (ឥណ្ឌូនេស៊ី) និង កីឡាការិនី Quinilitan Ando Elreen Ann (ហ្វីលីពីន)។
ក្នុងការប្រកួតលើកទម្ងាន់ កីឡការិនី ហុងថាញ (Hong Thanh) ទទួលបានជោគជ័យលើវិញ្ញាសាលើកទម្ងន់ ៩៨ គីឡូក្រាម ស្មើនឹងឯតទគ្គកម្មស៊ីហ្គេមក្នុងការចូលរួម Seagames លើកដំបូងដែលគាត់ចូលរួម។ បន្ទាប់ពីនោះ កីឡាការិនី Quinilitan Ando Elreen Ann បានលើកទម្ងន់ដល់ទៅ ១០០ គីឡូក្រាមក្នុងលើកទី ២ ហើយនាងបានជោគជ័យ - បំបែកឯតទគ្គកម្មស៊ីហ្គេម។ កីឡាការិនី Tsabitha Alfiah Ramadani ក៏ទទួលបានជោគជ័យលើវិញ្ញាសាលើកទម្ងន់១០០គីឡូក្រាមជាលើកទី៣។ នៅពេលដែលកីឡាការិនី ផាម ហុងថាញ (Pham Hong Thanh ) ជ្រើសរើសទម្ងន់ ១០១ គីឡូក្រាមក្នុងលើកបន្ទាប់ និងទទួលបានជោគជ័យ។ រីឯកីឡាការិនីហ្វីលីពីនវិញ បានជ្រើសរើសលើកទម្ងន់ ១០៣ គីឡូក្រាមលើកចុងក្រោយ និងបានបំបែកឯតទគ្គកម្មដ៏ល្អដែលកីឡាករវៀតណាមទើបបានបង្កើត។ ក្រោមសម្ពាធដ៏ខ្លាំងបែបនេះ ប៉ុន្តែក្នុងថ្ងៃប្រកួតដ៏អស់សមត្ថកិច្ចនោះ កីឡាការិនី ហុងថាញ (Hong Thanh) បានជោគជ័យក្នុងការលើកទម្ងន់ ១០៤ គីឡូក្រាម ដោយហេតុនេះ កីឡាការិនី ហុងថាញ (Hong Thanh ) បានក្លាយជាកីឡាការិនីដែលមានសមិទ្ធិផលខ្ពស់បំផុតក្នុងលើកនិងបង្កើតឯតទគ្គកម្ម Seagames ថ្មី។
ឈានទៅវិញ្ញាសាឡើងទម្ងាន់ កីឡាការិនីឥណ្ឌូណេស៊ី និងហ្វីលីពីនទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការលើកទម្ងន់ ១២០ គីឡូក្រាម។ ប៉ុន្តែជាថ្មីម្តងទៀត កីឡាការិនី ផាមហ៊ុងថាញ (Pham Hong Thanh) ដែលមានកម្លាំងខ្លាំង សម្រេចចិត្ត និងពូកែបានឈានមុខគេ។ កាលៈទេសៈគួរឲ្យចាប់ចិត្តបំផុតសម្រាប់កីឡាការិនី ផាមហ៊ុងថាញ (Pham Hong Thanh) ដែលជាពេលវេលាទទួលបានជោគជ័យក្នុងការលើកទម្ងន់ ១២៦ គីឡូក្រាម ដែល បង្កើតឯតទគ្គកម្មស៊ីហ្គេមលើប្រភេទទម្ងន់ ៦៤ គីឡូក្រាម ដើម្បីបញ្ចប់ការ ប្រកួតដ៏ជក់ចិត្តបំផុតក្នុងការប្រកួតកីឡាលើកទម្ងន់នៅស៊ីហ្គេម ៣១។
កីឡាការិនី ផាមហ៊ុងថាញ (Pham Hong Thanh) បានការពារមេដាយមាសដោយជោគជ័យ និងបង្កើតឯតទគ្គកម្មស៊ីហ្គេមថ្មីចំនួន ៣ ដោយសមិទ្ធិផលលើកទម្ងន់សរុប ២៣០ គីឡូក្រាម ដែលទម្ងន់ជាង ១៦ គីឡូក្រាម បើសិនជាប្រៀបធៀបនឹង SEA Games មុន (២១៤ គីឡូក្រាម) និងស្មើនឹងសមិទ្ធផលរបស់កីឡាការិនីដណ្តើមមេដាយមាស Olympic Tokyo ឆ្នាំ ២០២០៕