កីឡា

កីឡាការិនី ផាមហុងថាញ (Pham Hong Thanh) បានបង្កើតឯតទគ្គកម្ម នៅការប្រកួតកីឡា ស៊ីហ្គេម (Seagames)

ស៊ីហ្គេមលើកទី៣១ បានបញ្ចប់ហើយ ប៉ុន្តែ​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍នៅតែធ្វើឱ្យយើងចាប់​អារម្មណ៍ និងរក្សាទុកពេលវេលាជាច្រើន។ ប្រហែលជាពេលនោះ សម្រាប់មុខកីឡាលើកទម្ងន់ គឺជាពេលគួរ​ឲ្យ​ចងចាំដែលកីឡាការិនី​ដ៏​ខ្លាំង និងឆ្នើម​ ផាម​ ធីហុង​ថាញ (Pham Thi Hong Thanh)​បានបំបែក​ឯតទគ្គកមុ្មកីឡាស៊ីហ្គេម ៣ លើកជាប់ៗគ្នា  ដើម្បី ការពារមេដាយ​មាសស៊ីហ្គេម ដោយជោគជ័យលើប្រភេទទម្ងន់ ៦៤​គីឡូក្រាម​សម្រាប់ស្តី។

 

កីឡាការិនីលើក​ទម្ងន់ ផាម​ ធីហុង​ថាញ (Pham Thi Hong Thanh)​កើត​​ នៅ​ឆ្នាំ​១៩៩៩ មក​ពី​ទីក្រុង ហាយឿង (Hai Duong)។ កីឡាការិនីរូបនេះចាប់ផ្តើម​​ស្គាល់មុខកីឡា​​លើក​ទម្ងន់ នៅ​ពេល​គាត់​មក​ខេត្ត ងេអាន (Nghe An) ដើម្បី​រៀនការ​ហែល​ទឹក​ នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺនកីឡាខេត្ត  ងេអាន (Nghe An)។ គ្រូបង្វឹកនៅទីនេះបានរកឃើញថា គុណសម្បត្ដិរបសគាត់​ដែល​ជា​ស័ក្តិសម​បំផុត​សម្រាប់ការលើកទម្ងន់ ដូច្នេះពួកគេ​បាបញ្ចុះបញ្ចូ​គាត់​ឱ្យ​ហាត់។

កំពុងហ្វឹក​ហាត់នៅខេត្ត​ ងេអាន (Nghe An) ​កីឡាការិនី ហុង​ថាញ​(Hong Thanh) មានឱកាសទៅសិក្សា នៅប្រទេស​កូរ៉េ​ខាងត្បូង ប៉ុន្តែនាងបានសម្រេចចិត្តផ្អាក​ការសិក្សា ដើម្បីផ្តោតលើហ្វឹក​ហាត់​មុខ​កីឡាលើកទម្ងន់។ នារី ហុងថាញ (Hong Thanh) បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ នាង​មិន​ដែល​សោកស្ដាយ​ចំពោះ​ជម្រើស​របស់​នាង​ឡើយ។

 

កីឡាការិនី ហុង​ថាញ (Hong Thanh) ថតរូបជាមួយមេដាយ​មាស​សម្រាប់មុខកីឡា​លើកទម្ងន់​លើ​ប្រភេទទម្ងន់ ៦៤ គីឡូក្រាម​សម្រាប់​ស្ត្រី ក្នុង​ការប្រកួត​ SEA Games លើកទី ៣១

បន្ទាប់ពីការហ្វឹកហ្វឺនមុខ​កីឡាលើកទម្ងន់ ៥ ឆ្នាំ នៅឆ្នាំ ២០១៩ កីឡាការិនី ហុង​ថាញ ​(Hong Thanh)​ បានចូលរួមក្នុង​ការប្រកួត​ Seagames ​​លើកទី៣០ ជាលើកដំបូងនៅប្រទេសហ្វីលីពីន។ តាំងពីចូលរួមប្រកួតលើព្រឹត្តិការកីឡារដ៏ធំនេះ លើសពីការរំពឹងទុក កីឡាការិនីអាយុ ២០ ឆ្នាំរូបនេះ បានប្រកួតយ៉ាងអស្ចារ្យ និង​ឈ្នះមេដាយមាសក្នុង​ការប្រកួត​លើកទម្ងន់​លើ​ប្រភេទទម្ងន់ ៦៤ គីឡូក្រាម សម្រាប់​ស្ត្រី។

ក្នុងព្រឹត្តិការណ៍កីឡា Seagames លើកទី៣១​ ទស្សនិកជនបាន​មានវត្តមាន​នៅអគារ​ប្រកួតនៃមជ្ឈមណ្ឌលប្រកួតនិងហ្វឹកហ្វឺនកីឡា ហាណូយ (Ha Noi) នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២  មិនអាចបំភ្លេចបាននូវការ​ប្រកួតដ៏តាន​តឹង និងអស្ចារ្យ​រវាង​កីឡាការិនី​ក្នុងការប្រកួតលើ​ប្រភេទទម្ងន់ ​៦៤ ​គីឡូក្រាម​សម្រាប់ស្ត្រី។

កាឡាការិនី ផាម ​ធីហុងថាញ (Pham Thi Hong Thanh)​ បាន​ចូលប្រកួត ក្នុងនាមជាកីឡាកាជើងឯកនៃស៊ីហ្គេមលើកទី ៣០ ប៉ុន្តែនៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ប្រទេសជាច្រើន​ដែល​មាន​កីឡាករខ្លាំង​មិនអាចចូលរួមក្នុងប្រកួតប្រជែងបានទេ។ ហើយនៅថ្ងៃនោះពួកគេទើប​ចូល​រួម​ក្នុងការប្រកួត កីឡាការិនី ហុងថាញ (Hong Thanh) មានគូប្រជែងខ្លាំងៗ ដូចជា កីឡាការិនី Tsabitha Alfiah Ramadani (ឥណ្ឌូនេស៊ី) និង កីឡាការិនី Quinilitan Ando Elreen Ann (ហ្វីលីពីន)។

ក្នុង​ការ​ប្រកួត​លើកទម្ងាន់ កីឡការិនី ហុងថាញ (Hong Thanh) ទទួល​បាន​ជោគជ័យ​លើវិញ្ញាសាលើកទម្ងន់​ ៩៨ ​គីឡូក្រាម ស្មើ​នឹង​ឯតទគ្គកម្មស៊ីហ្គេម​ក្នុង​ការចូលរួម​ Seagames លើក​ដំបូង​ដែល​គាត់​ចូលរួម។ បន្ទាប់ពីនោះ កីឡាការិនី Quinilitan Ando Elreen Ann បានលើកទម្ងន់ដល់ទៅ ១០០ គីឡូ​ក្រាមក្នុងលើកទី ២ ហើយនាង​បានជោគជ័យ - បំបែក​ឯតទគ្គកម្ម​ស៊ីហ្គេម​​។ កីឡាការិនី Tsabitha Alfiah Ramadani ក៏​ទទួល​បាន​ជោគជ័យ​លើវិញ្ញាសាលើក​ទម្ងន់​១០០​គីឡូក្រាម​ជា​លើក​ទី​៣។ នៅពេលដែលកីឡាការិនី ផាម​ ហុង​ថាញ (Pham Hong Thanh ) ​ជ្រើសរើសទម្ងន់ ១០១ គីឡូក្រាម​ក្នុងលើកបន្ទាប់ និង​ទទួល​បានជោគជ័យ។ រីឯកីឡាការិនីហ្វីលីពីនវិញ បានជ្រើសរើសលើកទម្ងន់ ១០៣ គីឡូក្រាមលើកចុង​ក្រោយ និង​បានបំបែកឯតទគ្គកម្ម​ដ៏ល្អ​ដែល​កីឡាករវៀតណាមទើបបាន​បង្កើត។ ក្រោមសម្ពាធដ៏ខ្លាំងបែបនេះ ប៉ុន្តែ​ក្នុងថ្ងៃប្រកួតដ៏អស់​សមត្ថកិច្ចនោះ កីឡាការិនី ហុងថាញ (Hong Thanh) បានជោគជ័យ​ក្នុងការលើក​ទម្ងន់ ១០៤ គីឡូក្រាម ដោយហេតុនេះ កីឡាការិនី ហុងថាញ (Hong Thanh ) បានក្លាយជាកីឡាការិនី​ដែលមានសមិទ្ធិផលខ្ពស់​បំផុតក្នុងលើកនិងបង្កើតឯតទគ្គកម្ម Seagames ថ្មី។

ឈាន​ទៅ​វិញ្ញាសាឡើង​ទម្ងាន់ កីឡាការិនីឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ទទួល​បាន​ជោគជ័យ​ជាបន្តបន្ទាប់​ក្នុង​ការលើកទម្ងន់ ១២០ គីឡូក្រាម។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត កីឡាការិនី ផាម​ហ៊ុង​ថាញ (Pham Hong Thanh) ដែល​មាន​កម្លាំង​ខ្លាំង សម្រេច​ចិត្ត និង​ពូកែ​បាន​ឈាន​មុខ​គេ។ កាលៈទេសៈគួរឲ្យ​ចាប់​ចិត្ត​បំផុត​សម្រាប់​កីឡាការិនី  ផាម​ហ៊ុង​ថាញ (Pham Hong Thanh) ដែល​ជា​ពេល​វេលាទទួលបាន​ជោគជ័យ​ក្នុងការលើកទម្ងន់ ១២៦ គីឡូក្រាម ដែល បង្កើត​ឯតទគ្គកម្ម​ស៊ីហ្គេម​លើប្រភេទទម្ងន់ ៦៤ គីឡូក្រាម​ ដើម្បីបញ្ចប់ការ ប្រកួតដ៏ជក់ចិត្ត​បំផុតក្នុងការប្រកួតកីឡាលើកទម្ងន់នៅស៊ីហ្គេម ៣១។

កីឡាការិនី  ផាម​ហ៊ុង​ថាញ (Pham Hong Thanh) បានការពា​រមេដាយមាសដោយជោគជ័យ និងបង្កើតឯតទគ្គកម្មស៊ីហ្គេមថ្មីចំនួន ៣ ដោយ​សមិទ្ធិផលលើកទម្ងន់សរុប ២៣០ គីឡូក្រាម ដែល​​ទម្ងន់​ជាង ១៦ គីឡូក្រាម​ បើ​សិន​ជា​ប្រៀប​ធៀប​នឹង​​ SEA Games មុន (២១៤ គីឡូក្រាម) និង​ស្មើនឹង​សមិទ្ធផល​របស់​កីឡាការិនី​​ដណ្តើមមេដាយ​មាស ​ Olympic Tokyo ឆ្នាំ ២០២០៕

 

top