មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ កីឡាការិនី dancesport នៅប្រទេសវៀតណាម
ដោយបំណងបង្កើតបរិស្ថានអស្ចារ្យសម្រាប់ទេពកោសល្យវ័យក្មេងវៀតណាមអភិវឌ្ឍ ដើម្បីឈានឲ្យទាន់តំបន់ និងពិភពលោក មជ្ឈមណ្ឌលកីឡាសិល្បៈPro G Academy បាននិងកំពុងក្លាយជាកន្លែងបណ្តុះបណ្តាលសម្រាប់យុវវ័យកីឡា dance sport hiphop ដែលដណ្តើមមេដាយជាច្រើន ក្នុងបណ្តាការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។
បានបង្កើត តាំងពីខែកញ្ញា ឆ្នាំ២០១៣ ដំបូង នេះគ្រាន់តែជាមជ្ឈមណ្ឌលតូចមួយសម្រាប់បណ្តុះបណ្តាល hiphop និង dance sport សម្រាប់កុមារមានអាយុពី ៥ ដល់ ១៥ ឆ្នាំ។ ភាពជោគជ័យតភ្ជាប់នឹងភាពល្បីល្បាញ នៅពេលដែលទេពកោសល្យនៃមជ្ឈមណ្ឌល Pro Dance បានបញ្ជាក់ខ្លួនឯងបន្តិចម្តងៗ នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះដូចជា កីឡាករ ដាំងគ្វឹន (Dang Quan) កីឡាការិនី បាវង៉ុក (Bao Ngoc) កីឡាការិនី យ៉ាលីញ (Gia Linh) កីឡាករ យ៉ាបាវ (Gia Bao) (Vietnam's Got Talent) កីឡាការិនី អៀនញី (Yen Nhi) (របាំអស្ចារ្យសម្រាប់កុមារ) កីឡាការិនី យ៉ាញឹ (Gia Nhu) (ទេពកោសល្យពិសេសរបស់កុមារ) កីឡាការិនី មីត្រាម (My Tram) កីឡាការិនី ហាមី (Ha My) ... ឬជាកិត្តិនាមនៃ dancer កុមារបានចូលរួមប្រកួត លើឆាកអន្តរជាតិ ដូចជា៖ កីឡាករ អាញឌឹក(Anh Duc) កីឡា យ៉ាញឺ (Gia Nhu) កីឡាការិនី យ៉ាលីញ (Gia Linh) កីឡាករ យ៉ាបាវ (Gia Bao) កីឡាការិនី ធឹគី (Thu Ky) កីឡាករ តួនលីញ (Tuan Linh) កីឡាករ ដាយងៀ (Dai Nghia)...
ដល់ឆ្នាំ ២០១៦ មជ្ឈមណ្ឌល Pro Dance ត្រូវបានប្តូរឈ្មោះទៅជា Pro G Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងឈានមុខគេមួយ នៅក្នុងប្រទេសវៀតណាម។
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលកីឡាសិល្បៈ Pro G Academy បច្ចុប្បន្នត្រូវបានបែងចែកជាពីរផ្នែក។ មានកន្លែងសម្រាប់ប្រជាជននៅក្នុងតំបន់ប្រជុំជន ភាគច្រើនជាមនុស្សវ័យចាស់មកហាត់ ដើម្បីបង្កើនសុខភាពរបស់ពួកគេ។ ប៉ុន្តែផ្នែកសំខាន់ៗ នៃមជ្ឈមណ្ឌល Pro G Academy គឺផ្តោតលើការបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងរបស់វៀតណាម ដើម្បីចូលរួមប្រកួតក្នុងស្រុក និងអន្តរជាតិ។ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាកររាំវ័យក្មេងសម្រាប់ប្រទេសវៀតណាមនេះ មជ្ឈមណ្ឌល Pro G Academy នឹងបែងចែកជា ៤ ដំណាក់កាលនៃការបណ្តុះបណ្តាលពីមូលដ្ឋាន រហូតដល់ក្លាយជាកីឡាកររាំដែលអាចប្រកួតប្រជែងប្រកួតក្នុងស្រុក និងក្រៅប្រទេស។
នៅក្នុងថ្នាក់មូលដ្ឋាន សិក្ខាកាមនឹងរៀនក្នុងរយៈពេលប្រហែល ៣ ខែ។ កុមារនឹងត្រូវបានបណ្តុះបណ្តាលឱ្យឃើញពីរបៀបដើរ និងរាំយ៉ាងណា។ ក្រៅពីនេះ គ្រាដំបូងសិក្ខាកាមទើបហាត់តែងមានភាពខ្មាស់អៀន ដូច្នេះភាគច្រើននឹងផ្តោតលើការបង្កើនទំនុកចិត្តរបស់ពួកគេ នៅពេលឈរតែម្នាក់ឯងនៅក្នុងហ្វូងមនុស្ស។
បន្ទាប់ពី ៣ខែ សិក្ខាកាមនឹងត្រូវបានធ្វើតេស្ត ប្រសិនបើពួកគេប្រឡងជាប់ ពួកគេនឹងត្រូវបានឈានឡើងថ្នាក់ ខ្ពស់ជាង។ នៅពេលដែលពួកគេចូលរៀនថ្នាក់កម្រិតខ្ពស់ សិក្ខាកាមនឹងរៀនកាន់តែស៊ីជម្រៅអំពីបច្ចេកទេស ដើម្បីរាំឱ្យបានស្អាតជាងមុន។ ដើម្បីក្លាយជាកីឡាករអាជីព សិក្ខាកាមត្រូវចំណាយពេលវេលាពី ៤ - ៥ ឆ្នាំ ដើម្បីរៀនដោយរយៈពេលជាមធ្យមគឺពី ២ - ៣ ដងក្នុងមួយសប្តាហ៍។ ការសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងប្រកួតប្រជែង អាស្រ័យលើទេពកោសល្យ និងការហឹ្វកហាត់របស់មនុស្សម្នាក់ៗ គ្មានដំណើរការបណ្តុះបណ្តាលជាក់លាក់នោះទេ។ កីឡាករភាគច្រើនចូលរួមក្នុងប្រកួតប្រជែងដែលបានរៀនក្នុងមជ្ឈមណ្ឌល Pro G Academy ចាប់ពីពេលដែលពួកគេមានអាយុ ៤ ដល់ ១៨ ឆ្នាំ។
កីឡាការិនី dance sport ឆ្នើម គ្វីញត្រាង (Quynh Trang) ដែលជា ស្ថាបនិកនៃមជ្ឈមណ្ឌល Pro G Academy បាននិយាយថា សព្វថ្ងៃនេះសិល្បៈរាំត្រូវបានទទួលស្គាល់ថាជាមុខកីឡាមួយ ហើយត្រូវបានបញ្ចូលជាវិញ្ញាសាប្រកួតកីឡា ថ្នាក់ជាតិ។ ដូច្នេះហើយមជ្ឈមណ្ឌល Pro G Academy ក៏ជាកន្លែងបណ្ដុះបណ្ដាលកីឡារាំវ័យក្មេងរហូតដល់ពេលដែលពួកគេមានអាយុគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែង ដែលនឹងត្រូវជ្រើសរើសដោយមន្ទីរ ស្ថាប័នជ្រើសរើស ធនធានមនុស្សសម្រាប់ការប្រកួតប្រជែង។
“ខ្ញុំសង្ឃឹមថា នឹងនាំយកទេពកោសល្យវៀតណាមឈានទាន់ អន្តរជាតិ ក៏ដូចជាអញ្ជើញកីឡាកររាំបរទេសល្បីល្បាញមកវៀតណាមបង្រៀនប្អូនៗ ដើម្បីឱ្យកីឡាកររាំវៀតណាមមួយថ្ងៃកាន់តែច្រើនដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ នេះក៏ជាមធ្យោបាយសម្រាប់មនុស្សជាច្រើនមានទស្សនៈវិជ្ជមានចំពោះការរាំ »។ កីឡាការិនីឆ្នើម គ្វីញត្រាង (Quynh Trang) បានចែករំលែក។
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌល Pro G Academy បានបណ្តុះបណ្តាលកីឡាររាំ ចូលរួមក្នុងបណ្ដាពិធីប្រឡងពានរង្វាន់ និងមេដាយមាសក្នុងការប្រកួតក្នុងស្រុក ដូចជា មហោស្រពកីឡាវៀតណាម ពានរង្វាន់កីឡាកររាំ dancesport បើកទូលាយទូទាំងប្រទេស Sea Game…