ភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ

ភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ

គ្រូគុន​ ថៃ​ មីញ​ក្វាង​ (Thai Minh Quang) បង្ហាញស្នៀត​គុន “​ក្បាច់​មោង​ដែក​” ល្បី​ឈ្មោះ​នៃ​បក្សគុន​បាច់​ឡុង​ (Bach Long)​​ជូន​កូន​​សិស្ស​ទស្សនា​​​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែត​រូបភាព​វៀតណាម​

តីសឺន (Tay Son) ខាងលើ ជា​តំបន់​ដី​ដំបូង​ដែល​បងប្អូន​​តីសឺន (Tay Son) ៣នាក់ ជ្រើស​ធ្វើ​ជា​ទីកន្លែង​ប្រជុំ​គុណធម៌​ លើកទ័ព និង​លើក​ទង់​ក្រោក​ឡើង​។ ហេតុនេះ ទីនេះ​មិនត្រឹមតែ​រក្សា​ស្លាកស្នាម​អំពី​កងទ័ព​ អាវ​ក្រណាត់​ទង់​ក្រហម​នៅទាំង​ជា​តំបន់ដី​មាន​ខ្សែ​​ក្បាច់​គុនបុរាណ​​ល្បីៗ​ ជាពិសេសខ្សែ​​ក្បាច់​គុន​ដែលមានប្រភព​មក​ពី​គ្រួសារ​​តីសឺន​ (Tay Son)។​

នៅ​ប្រហែល​ពាក់កណ្តាល​សតវត្សរ៍​ទី​១៧ នា​សម័យ​ស្តេចក្រាញ់​ ទ្រិញ​ (Trinh) - ង្វៀន (Nguyen) បែងចែកទឹក​ដី តំបន់​តីសើន (Tay Son) នៅ​ចំណុំ​ស្រុក ​ឃ្វី​ញើន​ (Quy Nhon) រួម​មាន​ចំណែក​ដី​ខាងលិច​ និង ចំណែក​ដីខាងកើត​ខ្នង​ភ្នំអាន​ខេ (An Khe) (ដង​ភ្នំ​វែង​ គ្រោះថ្នាក់ ដេក​នៅ​កណ្តាលព្រំប្រទល់​ខេត្ត​យ៉ា​ឡាយ -​ Gia Lai និង ខេត្ត​ប៊ិញ​ឌិញ - Binh Dinh)។ ចំណែក​ដី​ខាងកើត​ មាន​សណ្ឋានដីរាបស្មើ​គួរ​សម​​ ហៅ​ថា​តីសឺន​ (Tay Son) ខាងក្រោម​ ឥឡូវ​ជាតំបន់​​ស្រុក​តីសឺន​ (Tay Son) (ខេត្ត​ប៊ិញ​ឌិញ​ - Binh Dinh)។ ចំណែក​ដី​ខាងលិច​មាន​សណ្ឋានដី​គ្រោះថ្នាក់ ភ្នំ​ធំ​វែង​អន្លាយ​ ហៅ​ថា​តីសឺន​ខាងលើ​ ឥឡូវ​ជា​ទីរួម​ខេត្ត​អាន​ខេ (An Khe)  ស្រុក​ក្រុង​ច្រ (Krong Chro) ដាក់ផើ (Dak Po) និង ស្រុក​ក្បាង​ (Kbang) (ខេត្ត​យ៉ាឡាយ - Gai Lai​)។​

បក្សគុន​បាច់​ឡុង​ (Bach Long) ជា​បក្សគុន​មួយ​ក្នុង​ចំណោម​បក្សគុន​បុរាណ​ ស្នង​បន្ត​ភាពប្រណីត​មកពី​ខ្សែ​ក្បាច់​គុន​តីសឺន​ (Tay Son) នៃតំបន់​ដី​តីសឺន (Tay Son) ​ខាងលើ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

សម័យ​នោះ​ ពី​តំបន់​តីសឺន​ (Tay Son) ខាងក្រោម​ ឡើង​ទៅ​ដល់​តំបន់​តីសឺន​ (Tay Son) ខាងលើ​ មាន​ផ្លូវតែមួយ​គត់​កាត់​តាម​ខ្នង​ភ្នំ​អាន​ខេ (An Khe) មាន​​ជញ្ជាំង​ភ្នំ​ច្រោត​ ជ្រលង​ជ្រៅ​ប្រក​បដោយ​គ្រោះថ្នាក់​។ ហេតុនេះ​ បងប្អូនគ្រួសារ​តីសឺន​ (Tay Son)​៣នាក់ គឺ​ង្វៀនញាក (Nguyen Nhac) ង្វៀនហ្វេ (Nguyen Hue) និងង្វៀន​លឺ​ (Nguyen Lu) បាន​ជ្រើស​តំបន់ដី​តីសឺន​ (Tay Son) ខាងលើ​ ធ្វើ​មូលដ្ឋាន​ទ័ពនា​​ថ្ងៃបង្កើត​ដំបូង​ កេណ្ឌ​ប្រមូលទាហាន​​ហាត់​ក្បាច់​គុន​ បង្កើត​កង​ទ័ព​ និង រៀប​ចំ​ក្រោក​ឡើង​ សម្រាប់ថ្ងៃក្រោយ​វាយ​ដណ្តើម​បាន​ជ័យ​ជំនះ​ល្បី​ល្បាញ​នៅ​សមរភូមិ​ ង៉ុក​ហូយ​ - ឌុង​ដា​ (Ngoc Hoi Dong Da) នា​និទាឃរដូវ​ឆ្នាំ​រកា (១៧៨៩) វាយ​បំបែក​ទ័ព​ឈីង​​ចំនួន​២០ម៉ឺន​នាក់​ចូល​មក​ឈ្លានពាន។​

បច្ចុប្បន្ន​ នៅ​​​មណ្ឌល​កេរដំណែល​ជាតិ​តីសឺន​ (Tay Son) ខាងលើ​ ក្នុង​​ទី​រួម​ខេត្ត​អាន​ខេ (An Khe) ខេត្ត​យ៉ាឡាយ​ (Gia Lai) នៅ​មាន​ស្លាកស្នាម​អំពី​គ្រួសារ​​តីសឺន (Tay Son) ដូចជា វិហារ​​អាន​ខេ​ (An Khe) អាន​ខេទ្រឿង​​ (An Khe Truong) កំពែង​អាន​ខេ (An Khe) ដំបូក​ផ្សារ (Go Cho)​។ល។​

ជំនាន់គ្រូគុន​ និង​សិស្ស​គណ​បក្ស​បាច់​ឡុង​ (Bach Long) គោរពបូជា​ដល់​វីរបុរស​៣រូប​ ង្វៀន​ញាក (Nguyen Nhac) ង្វៀន​ហ្វ (Nguyen Hue) និងង្វៀន​លឺ (Nguyen Lu) នៅ​បូជនិយដ្ឋាន​ “តីសឺន​វីរភាព​” ក្នុង​​តំបន់​កេរដំណែល​តីសឺន​ (Tay Son) ខាងលើ​។ រូបថត៖ ថា​ញហ្វ័រ​/កាសែតរូបភាពវៀតណាម​ 

រលឹក​ដល់​តីសឺន (Tay Son) ខាងលើ​ គឺនិយាយដល់​តំបន់ដី​ល្បី​ឈ្មោះ​នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ពីព្រោះ ​ទីនេះ​ជា​ទីកន្លែង​ផ្តើម​ចេញខ្សែ​​ក្បាច់​គុន​បុរាណ​​ ដែល​មាន​តាំងពី​សម័យ​កាល​តីសឺន​ (Tay Son) ​ធ្លាប់ជា​ទីតាំងគ្រួសារ​តីសឺន (Tay Son) ​​ជ្រើស​ធ្វើជាតំបន់កេណ្ឌទ័ព​ ដើម្បី​ប្រមូលទាហាន​​ហាត់គុន​។ ក្រោយ​ឆ្នាំ​១៩៧៥ ចលនា​ក្បាច់គុន​បុរាណ​​នៅស្រុក​​អានខេ​ (An Khe) រីក​ចម្រើន​ខ្លាំង​ ដោយ​សារ​មាន​បក្សគុន​ជាច្រើន​ក្នុង​តំបន់​​ និង គ្រូគុន​ល្បីៗ​មកពី​ខេត្ត​ប៊ិញ​ឌិញ (Binh Dinh) ចូល​​មកទី​នេះ​​រក​ស៊ី បង្កើត​​ឡើង​។ គំរូ​ដូចជាសាលា​គុន​គ្រូ​ ចូវ ​គីម​ឡុង​ (Chau Kim Long) គ្រូគុន ​ដ័ន​ ង៉ុក​សាង​ (Doan Ngoc Sang) គ្រូគុន ​ថៃ​ ហ្វាហឹង​ (Thai Hoa Hung)។ល។​

គ្រូគុន​បក្សគុន​​បាច់​ឡុង (Bach Long) ​នៅតំបន់តី​សឺន​ (Tay Son) ខាងលើ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ភូមិភាគ​អាន​ខេ (An Khe) ​ទោះបី​មាន​បក្ស​គុនបុរាណ​ផ្សេង​​ជាច្រើន​ ប៉ុន្តែ​ជា​មូលដ្ឋាន​បក្សគុន​ទាំងនេះសុទ្ធតែ​មាន​ដើម​កំណើត​ ឬ​មាន​ឥទ្ធិពល​ធំ​ពី​ក្បាច់​គុន​តីសឺន​ (Tay Son) ខេត្ត​ប៊ិញ​ឌិញ​ (Binh Dinh) ខ្សែ​ក្បាច់​គុន​ល្បី​ឈ្មោះ​នៃជនជាតិ​វៀតណាម​ មាន​កំណើត​មកពី​សម័យ​តី​សឺន​ (Tay Son)។ ហេតុនេះ ក្រៅ​ពី​ស្នៀត​គុន​ ទេពកោសល្យ​ភិន​ភាគ​ពិសេស​ បក្សគុនទាំងនេះ ​ក៏មាន​មូលដ្ឋាន​មេហាត់តែមួយ​គត់​​មកពី​ក្បាច់​គុន​តីសឺន​ (Tay Son) ខេត្ត​ប៊ិញ​ឌិញ (Binh Dinh)​ ដូចជា​ក្បាច់​គុន​ង៉ុក​ត្រាង​ (Ngoc Tran) ក្បាច់គុន​ឡាវម៉ាយ​ (Lao Mai) ក្បាច់​គុន​ហុង​កេ (Hung ke) ក្បាច់​គុន​លំពែងទោល​។ល។ ស្នៀត​គុនទាំងនេះ​ ​ផ្អែក​លើ​មូលដ្ឋាន​ខ្សែ​ក្បាច់​គុន​តីសឺន​ (Tay Son) ខេត្ត​​ប៊ិញ​ឌិញ (Binh Dinh)​ ​ នោះគឺ​ជើង​មិន​ផុត​ពី​​ដី​ដូចនេះ​ស្នៀត​គុន​រឹង​មាំ​ សាហាវ​ រហ័ស​ ឃុំរង​វាយប្រហារ​សុក្រិត​ទាំងស្រុង​​ បំបែក​ស្នៀត​គ្មាន​អ្វី​ប្រៀប​។​

គ្រូ​គុន​ ថៃ​ វ៉ាន់​ញឹន​ (Thai Van Nhan) ប្រធាន​សាខា​នៃ​សាខា​សមាគម​ក្បាច់​គុន​បុរាណ​អាន​ខេ (An Khe) - តីសឺន​ (Tay Son) ខាងលើ​ - បង្ហាញ​ស្នៀត​គុន​ “សុង​ឡុង​ភូ (Song Long Phu - វិមាន​គូនាគ​”។​ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​ 

នៅបណ្ដា​ឆ្នាំទី​៩០ នៃ​សតវត្សរ៍​មុន​ ចលនា​ក្បាច់គុន​បុរាណ​នៃ​ស្រុក​អាន​ខេ​ (An Khe) រីក​ចម្រើន​​ខ្លាំងក្លា​​បំផុត​ ដោយ​មាន​ជំនាន់​គ្រូគុន​ឆ្នើម​ពូកែ កិត្យានុភាព​ និងមាន​ឥទ្ធិពល​ណាមួយ ​ចំពោះ​​ក្បាច់​គុន​ទូទាំង​ប្រទេស​។ គំរូ​មាន​គ្រូគុន ​ដ័ន​ ថ័រ​សឺន​ (Doan Tho Son) (១៩៥៣ - ២០០៧) អតីត​អនុប្រធាន​សមាគម​ក្បាច់​គុន​បុរាណ​ខេត្ត​យ៉ាឡាយ​ (Gia Lai)។ នៅ​ឆ្នាំ​១៩៩៨លោក​ដណ្តើម​បាន​មេដាយ​មាស​ នៅ​ការ​ប្រកួត​នៃ​ពានរង្វាន់ក្បាច់គុន​បុរាណ​ទូទាំងប្រទេស​។ ឆ្នាំ​២០០១​ លោក​រួម​នឹង​គ្រូគុន ​ថៃ វ៉ាន​ញឹន​ (Thai Van Nhan) ថៃ ​មិញ​ក្វាង​ (Thai Minh Quang) ដណ្តើម​បាន​រង្វាន់​ប្រាក់​ទូទាំងប្រទេស​ បាន​គណៈ​កម្មការ​កីឡា​ស្នើចូល​រួម​ Festival កីឡា​សុឆន្ទៈ​ប្រទេស​នានា​​​ក្នុង​តំបន់​ទន្លេ​មេគង្គ​ នៅ​ប្រទេសថៃ​។ ក៏នៅ​ឆ្នាំ​ដដែល​ លោក​បាន​សម្ពន្ធ​ក្បាច់គុន​បុរាណ​វៀតណាម​ ស្នើចូល​រួម​ Festival វប្បធម៌​កីឡា​ពិភពលោក ដែល​រៀប​ចំ​នៅ​​​សហព័ន្ធ​អាល្លឺម៉ង។​

“លំពែង​ទោល​” ជា​ក្បាច់​គុន​មួយ​ក្នុង​ចំណោម​ក្បាច់​គុន​បុរាណ​ទាំង​១០​ របស់​វៀត​ណាម​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​ 

ជាពិសេស​ គ្រូគុន ​ដ័ន ​ថ័រ​សឺន (Doan Tho Son) ​ជា​អ្នកអភិរក្ស​ និងបង្រៀន​ក្បាច់គុន​ "លំពែង​ទោល​" តំណាល​ជា​ក្បាច់គុន​ដែល​បងប្អូនគ្រួសារ​​តី​សឺន ​(Tay Son) ៣នាក់​រៀប​រៀង​ដើម្បី​ហាត់​ទាហាន​ នៅ​តំបន់​មូលដ្ឋាន​ទ័ព​តីសឺន​ (Tay Son) ខាងលើ​។ ក្បាច់​គុន​នេះ បាន​សម្ពន្ធ​ក្បាច់​គុន​បុរាណ​វៀតណាម​ ជ្រើសជាក្បាច់​គុន​​មួយ​ក្នុង​ចំណោម​ក្បាច់គុន​ទាំង​១០ ​ធ្វើ​ជាក្បាច់​គុន​​ស្តង់ដារ​តាមការ​​បញ្ញត្តិ ​នៃ​សម្ពន្ធ​​ក្បាច់​គុន​បុរាណ​វៀតណាម​។​

គ្រូគុន​ ថៃ ​មិញ​ក្វាង​ (Thai Minh Quang) នៃ​បក្ស​គុន​បាច់​ឡុង​ (Bach Long) ល្បី​ល្បាញ​ដោយ​ក្បាច់​គុន​ “​ក្បាច់​​មោង​ដែក​” អាវុធ​នេះ​ធ្លាប់​ជួយ​លោក​ដណ្តើម​បាន​រង្វាន់​ធំ​ៗ​ជា​ច្រើន​ ក្នុង​ការប្រកួត​​លំដាប់​ខេត្ត​ និងជាតិ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូប​ភាព​វៀតណាម​

ក្បាច់​ "លំពែង​ទោល​" មាន​៣ចំណែក​ និង​មាន​១៦៦ស្នៀត​ បង្ហាញ​ពីភាព​រឹងមាំ​រលូន​ និង​គ្មាន​ចម្លោះ ​ពេល​ឃុំ​រង​ ក៏ដូចជាពេល​វាយប្រហារ​​រហ័ស​ ឬ​វាយ​ប្រហារ​ដោយ​ចៃដន្យ​ ជំនួយ​គ្នាទៅ​វិញទៅ​មក​ រវាងការ​​វាយ​ប្រហារ ​និង ​ឃុំ​រង​។ ក្បាច់​គុន​មាន​​មេហាត់​ចំនួន​៩​ផ្សេងគ្នា​​ នៅ​ក្នុង​ប្រព័ន្ធ​មេហាត់​​ស្តង់ដារទាំង​១០​ បាន​កំណត់ដោយ​​សម្ពន្ធ​ក្បាច់គុន​បុរាណ​វៀតណាម​ សព្វថ្ងៃបាន​ដាក់ចូល​បង្ហាត់​​បង្រៀនជាផ្លូវ​ការ​ នៃ​ក្បាច់គុន​បុរាណ​ក្នុង​ស្រុក​និង​បរទេស​។ ហើយ​នេះ​ក៏ជា​ក្បាច់គុន​បានហាត់​​ទូលំទូលាយ​ នៅ​ក្នុង​ប្រព័ន្ធ​ក្បាច់គុន​ចំណុះ​ក្បាច់​គុនបុរាណ​វៀតណាម​ មាន​​សិទ្ធិ​សម្តែង​នៅ​ក្នុង​ការ​ប្រកួត​លើ​សាយវៀន​ ដំឡើង​ស័ក​ សមោសរ​​ក្បាច់​គុន​បុរាណ​ក្នុង​ស្រុក​ និង​ អន្តរជាតិ​។​

សិស្ស​គណ​បក្ស​បាច់​ឡុង​ (Bach Long) ហាត់​ក្បាច់​គុន​ នៅ​អាន​ខេ​ទ្រឿង​ (An Khe Truong) ជា​កេរដំណែល​ល្បី​ឈ្មោះ​ផ្សារភ្ជាប់​នឹង​​បុព្វ​ហេតុ​ទាហាន​នៃ​តីសឺន​ (Tay Son) វីរភាព​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាព​វៀតណាម​

ជាមួយ​ប្រពៃណី​ក្បាច់គុន​របស់​ខ្លួន​ ភូមិឋាន​ក្បាច់​គុន​តីសឺន ​(Tay Son) ខាង​លើ កាល​អតីតកាល​ និង​​អាន​ខេ (An Khe) ​នា​បច្ចុប្បន្ន ​​បណ្តុះបណ្តាល​បាន​ គ្រូគុន​ អ្នកហាត់​​គុន​​ជាច្រើន មាន​ឈ្មោះ​នៅ​ក្នុង​ភូមិ​ក្បាច់​គុន​ទូទាំង​ប្រទេស​ ជាមួយ​នឹង​សមទ្ធិផល​ប្រកួត​ចំណាប់ៗ​ដណ្តើម​បាន​មេដៃមាស​លំដាប់​ជាតិ​ដូចជា​ គ្រូ​គុន​ ថៃ ​វ៉ាន​ញឹន​ (Thai Van Nhan) គ្រូគុន​ កាវ ​ដាំង​ខ្វា (Cao Dang Khoa) គ្រូគុន ​ឡឿង ​វ៉ាន់​ហុង​ (Luong Van Hung) គ្រូ​គុន ​ហា ញឹត​លិញ (Ha Van Linh) គ្រូគុន ​ង្វៀន​ ធី​ភុក​ (Nguyen Thi Phuc) គ្រូគុន​ចូវ ​វ៉ានធឿ (Chau Van Thua)។ល។​

គ្រូគុន ​សិស្ស​គណ​ដែនដី​​អាន​ខេ​ (An Khe) សព្វថ្ងៃ​​មិនត្រឹមតែ​ស្នង​តពី​បុព្វការី​ជន ​ធ្វើ​ឱ្យ​តំបន់​ភូមិឋាន​ក្បាច់​គុន​តីសឺន​ (Tay Son) ខាង​លើមាន​ភាពថ្កុំ​ថ្កើង​ នៅទាំង​ចូ​លរួម​ចំណែក​អភិរក្ស​ ផ្សព្វផ្សាយ​​សម្បត្តិក្បាច់​គុន​កម្ររបស់​ដូន​តា ​ដែល​បាន​បន្សល់ទុក​មក​ តាមរយៈនោះក៏​ជំរុញ​ស្មារតី​គោរព​ក្បាច់​គុន​នៃ​ស្រទាប់យុវវ័យ​បច្ចុប្បន្ន​៕​

  • អត្ថបទ​ និង រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top