តីសឺន (Tay Son) ខាងលើ ជាតំបន់ដីដំបូងដែលបងប្អូនតីសឺន (Tay Son) ៣នាក់ ជ្រើសធ្វើជាទីកន្លែងប្រជុំគុណធម៌ លើកទ័ព និងលើកទង់ក្រោកឡើង។ ហេតុនេះ ទីនេះមិនត្រឹមតែរក្សាស្លាកស្នាមអំពីកងទ័ព “អាវក្រណាត់ទង់ក្រហម”
គ្រូគុន ថៃ មីញក្វាង (Thai Minh Quang) បង្ហាញស្នៀតគុន “ក្បាច់មោងដែក” ល្បីឈ្មោះនៃបក្សគុនបាច់ឡុង (Bach Long)ជូនកូនសិស្សទស្សនា។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
តីសឺន (Tay Son) ខាងលើ ជាតំបន់ដីដំបូងដែលបងប្អូនតីសឺន (Tay Son) ៣នាក់ ជ្រើសធ្វើជាទីកន្លែងប្រជុំគុណធម៌ លើកទ័ព និងលើកទង់ក្រោកឡើង។ ហេតុនេះ ទីនេះមិនត្រឹមតែរក្សាស្លាកស្នាមអំពីកងទ័ព “អាវក្រណាត់ទង់ក្រហម”នៅទាំងជាតំបន់ដីមានខ្សែក្បាច់គុនបុរាណល្បីៗ ជាពិសេសខ្សែក្បាច់គុនដែលមានប្រភពមកពីគ្រួសារតីសឺន (Tay Son)។
នៅប្រហែលពាក់កណ្តាលសតវត្សរ៍ទី១៧ នាសម័យស្តេចក្រាញ់ ទ្រិញ (Trinh) - ង្វៀន (Nguyen) បែងចែកទឹកដី តំបន់តីសើន (Tay Son) នៅចំណុំស្រុក ឃ្វីញើន (Quy Nhon) រួមមានចំណែកដីខាងលិច និង ចំណែកដីខាងកើតខ្នងភ្នំអានខេ (An Khe) (ដងភ្នំវែង គ្រោះថ្នាក់ ដេកនៅកណ្តាលព្រំប្រទល់ខេត្តយ៉ាឡាយ - Gia Lai និង ខេត្តប៊ិញឌិញ - Binh Dinh)។ ចំណែកដីខាងកើត មានសណ្ឋានដីរាបស្មើគួរសម ហៅថាតីសឺន (Tay Son) ខាងក្រោម ឥឡូវជាតំបន់ស្រុកតីសឺន (Tay Son) (ខេត្តប៊ិញឌិញ - Binh Dinh)។ ចំណែកដីខាងលិចមានសណ្ឋានដីគ្រោះថ្នាក់ ភ្នំធំវែងអន្លាយ ហៅថាតីសឺនខាងលើ ឥឡូវជាទីរួមខេត្តអានខេ (An Khe) ស្រុកក្រុងច្រ (Krong Chro) ដាក់ផើ (Dak Po) និង ស្រុកក្បាង (Kbang) (ខេត្តយ៉ាឡាយ - Gai Lai)។
បក្សគុនបាច់ឡុង (Bach Long) ជាបក្សគុនមួយក្នុងចំណោមបក្សគុនបុរាណ ស្នងបន្តភាពប្រណីតមកពីខ្សែក្បាច់គុនតីសឺន (Tay Son) នៃតំបន់ដីតីសឺន (Tay Son) ខាងលើ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សម័យនោះ ពីតំបន់តីសឺន (Tay Son) ខាងក្រោម ឡើងទៅដល់តំបន់តីសឺន (Tay Son) ខាងលើ មានផ្លូវតែមួយគត់កាត់តាមខ្នងភ្នំអានខេ (An Khe) មានជញ្ជាំងភ្នំច្រោត ជ្រលងជ្រៅប្រកបដោយគ្រោះថ្នាក់។ ហេតុនេះ បងប្អូនគ្រួសារតីសឺន (Tay Son)៣នាក់ គឺង្វៀនញាក (Nguyen Nhac) ង្វៀនហ្វេ (Nguyen Hue) និងង្វៀនលឺ (Nguyen Lu) បានជ្រើសតំបន់ដីតីសឺន (Tay Son) ខាងលើ ធ្វើមូលដ្ឋានទ័ពនាថ្ងៃបង្កើតដំបូង កេណ្ឌប្រមូលទាហានហាត់ក្បាច់គុន បង្កើតកងទ័ព និង រៀបចំក្រោកឡើង សម្រាប់ថ្ងៃក្រោយវាយដណ្តើមបានជ័យជំនះល្បីល្បាញនៅសមរភូមិ ង៉ុកហូយ - ឌុងដា (Ngoc Hoi – Dong Da) នានិទាឃរដូវឆ្នាំរកា (១៧៨៩) វាយបំបែកទ័ពឈីងចំនួន២០ម៉ឺននាក់ចូលមកឈ្លានពាន។
បច្ចុប្បន្ន នៅមណ្ឌលកេរដំណែលជាតិតីសឺន (Tay Son) ខាងលើ ក្នុងទីរួមខេត្តអានខេ (An Khe) ខេត្តយ៉ាឡាយ (Gia Lai) នៅមានស្លាកស្នាមអំពីគ្រួសារតីសឺន (Tay Son) ដូចជា វិហារអានខេ (An Khe) អានខេទ្រឿង (An Khe Truong) កំពែងអានខេ (An Khe) ដំបូកផ្សារ (Go Cho)។ល។
ជំនាន់គ្រូគុន និងសិស្សគណបក្សបាច់ឡុង (Bach Long) គោរពបូជាដល់វីរបុរស៣រូប ង្វៀនញាក (Nguyen Nhac) ង្វៀនហ្វ (Nguyen Hue) និងង្វៀនលឺ (Nguyen Lu) នៅបូជនិយដ្ឋាន “តីសឺនវីរភាព” ក្នុងតំបន់កេរដំណែលតីសឺន (Tay Son) ខាងលើ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
រលឹកដល់តីសឺន (Tay Son) ខាងលើ គឺនិយាយដល់តំបន់ដីល្បីឈ្មោះនៃខេត្តយ៉ាឡាយ (Gai Lai) ពីព្រោះ ទីនេះជាទីកន្លែងផ្តើមចេញខ្សែក្បាច់គុនបុរាណ ដែលមានតាំងពីសម័យកាលតីសឺន (Tay Son) ធ្លាប់ជាទីតាំងគ្រួសារតីសឺន (Tay Son) ជ្រើសធ្វើជាតំបន់កេណ្ឌទ័ព ដើម្បីប្រមូលទាហានហាត់គុន។ ក្រោយឆ្នាំ១៩៧៥ ចលនាក្បាច់គុនបុរាណនៅស្រុកអានខេ (An Khe) រីកចម្រើនខ្លាំង ដោយសារមានបក្សគុនជាច្រើនក្នុងតំបន់ និង គ្រូគុនល្បីៗមកពីខេត្តប៊ិញឌិញ (Binh Dinh) ចូលមកទីនេះរកស៊ី បង្កើតឡើង។ គំរូដូចជាសាលាគុនគ្រូ ចូវ គីមឡុង (Chau Kim Long) គ្រូគុន ដ័ន ង៉ុកសាង (Doan Ngoc Sang) គ្រូគុន ថៃ ហ្វាហឹង (Thai Hoa Hung)។ល។
គ្រូគុនបក្សគុនបាច់ឡុង (Bach Long) នៅតំបន់តីសឺន (Tay Son) ខាងលើ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ភូមិភាគអានខេ (An Khe) ទោះបីមានបក្សគុនបុរាណផ្សេងជាច្រើន ប៉ុន្តែជាមូលដ្ឋានបក្សគុនទាំងនេះសុទ្ធតែមានដើមកំណើត ឬមានឥទ្ធិពលធំពីក្បាច់គុនតីសឺន (Tay Son) ខេត្តប៊ិញឌិញ (Binh Dinh) ខ្សែក្បាច់គុនល្បីឈ្មោះនៃជនជាតិវៀតណាម មានកំណើតមកពីសម័យតីសឺន (Tay Son)។ ហេតុនេះ ក្រៅពីស្នៀតគុន ទេពកោសល្យភិនភាគពិសេស បក្សគុនទាំងនេះ ក៏មានមូលដ្ឋានមេហាត់តែមួយគត់មកពីក្បាច់គុនតីសឺន (Tay Son) ខេត្តប៊ិញឌិញ (Binh Dinh) ដូចជាក្បាច់គុនង៉ុកត្រាង (Ngoc Tran) ក្បាច់គុនឡាវម៉ាយ (Lao Mai) ក្បាច់គុនហុងកេ (Hung ke) ក្បាច់គុនលំពែងទោល។ល។ ស្នៀតគុនទាំងនេះ ផ្អែកលើមូលដ្ឋានខ្សែក្បាច់គុនតីសឺន (Tay Son) ខេត្តប៊ិញឌិញ (Binh Dinh) នោះគឺជើងមិនផុតពីដីដូចនេះស្នៀតគុនរឹងមាំ សាហាវ រហ័ស ឃុំរងវាយប្រហារសុក្រិតទាំងស្រុង បំបែកស្នៀតគ្មានអ្វីប្រៀប។
គ្រូគុន ថៃ វ៉ាន់ញឹន (Thai Van Nhan) ប្រធានសាខានៃសាខាសមាគមក្បាច់គុនបុរាណអានខេ (An Khe) - តីសឺន (Tay Son) ខាងលើ - បង្ហាញស្នៀតគុន “សុងឡុងភូ (Song Long Phu - វិមានគូនាគ”។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
នៅបណ្ដាឆ្នាំទី៩០ នៃសតវត្សរ៍មុន ចលនាក្បាច់គុនបុរាណនៃស្រុកអានខេ (An Khe) រីកចម្រើនខ្លាំងក្លាបំផុត ដោយមានជំនាន់គ្រូគុនឆ្នើមពូកែ កិត្យានុភាព និងមានឥទ្ធិពលណាមួយ ចំពោះក្បាច់គុនទូទាំងប្រទេស។ គំរូមានគ្រូគុន ដ័ន ថ័រសឺន (Doan Tho Son) (១៩៥៣ - ២០០៧) អតីតអនុប្រធានសមាគមក្បាច់គុនបុរាណខេត្តយ៉ាឡាយ (Gia Lai)។ នៅឆ្នាំ១៩៩៨លោកដណ្តើមបានមេដាយមាស នៅការប្រកួតនៃពានរង្វាន់ក្បាច់គុនបុរាណទូទាំងប្រទេស។ ឆ្នាំ២០០១ លោករួមនឹងគ្រូគុន ថៃ វ៉ានញឹន (Thai Van Nhan) ថៃ មិញក្វាង (Thai Minh Quang) ដណ្តើមបានរង្វាន់ប្រាក់ទូទាំងប្រទេស បានគណៈកម្មការកីឡាស្នើចូលរួម Festival កីឡាសុឆន្ទៈប្រទេសនានាក្នុងតំបន់ទន្លេមេគង្គ នៅប្រទេសថៃ។ ក៏នៅឆ្នាំដដែល លោកបានសម្ពន្ធក្បាច់គុនបុរាណវៀតណាម ស្នើចូលរួម Festival វប្បធម៌កីឡាពិភពលោក ដែលរៀបចំនៅសហព័ន្ធអាល្លឺម៉ង។
“លំពែងទោល” ជាក្បាច់គុនមួយក្នុងចំណោមក្បាច់គុនបុរាណទាំង១០ របស់វៀតណាម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ជាពិសេស គ្រូគុន ដ័ន ថ័រសឺន (Doan Tho Son) ជាអ្នកអភិរក្ស និងបង្រៀនក្បាច់គុន "លំពែងទោល" តំណាលជាក្បាច់គុនដែលបងប្អូនគ្រួសារតីសឺន (Tay Son) ៣នាក់រៀបរៀងដើម្បីហាត់ទាហាន នៅតំបន់មូលដ្ឋានទ័ពតីសឺន (Tay Son) ខាងលើ។ ក្បាច់គុននេះ បានសម្ពន្ធក្បាច់គុនបុរាណវៀតណាម ជ្រើសជាក្បាច់គុនមួយក្នុងចំណោមក្បាច់គុនទាំង១០ ធ្វើជាក្បាច់គុនស្តង់ដារតាមការបញ្ញត្តិ នៃសម្ពន្ធក្បាច់គុនបុរាណវៀតណាម។
គ្រូគុន ថៃ មិញក្វាង (Thai Minh Quang) នៃបក្សគុនបាច់ឡុង (Bach Long) ល្បីល្បាញដោយក្បាច់គុន “ក្បាច់មោងដែក” អាវុធនេះធ្លាប់ជួយលោកដណ្តើមបានរង្វាន់ធំៗជាច្រើន ក្នុងការប្រកួតលំដាប់ខេត្ត និងជាតិ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្បាច់ "លំពែងទោល" មាន៣ចំណែក និងមាន១៦៦ស្នៀត បង្ហាញពីភាពរឹងមាំរលូន និងគ្មានចម្លោះ ពេលឃុំរង ក៏ដូចជាពេលវាយប្រហាររហ័ស ឬវាយប្រហារដោយចៃដន្យ ជំនួយគ្នាទៅវិញទៅមក រវាងការវាយប្រហារ និង ឃុំរង។ ក្បាច់គុនមានមេហាត់ចំនួន៩ផ្សេងគ្នា នៅក្នុងប្រព័ន្ធមេហាត់ស្តង់ដារទាំង១០ បានកំណត់ដោយសម្ពន្ធក្បាច់គុនបុរាណវៀតណាម សព្វថ្ងៃបានដាក់ចូលបង្ហាត់បង្រៀនជាផ្លូវការ នៃក្បាច់គុនបុរាណក្នុងស្រុកនិងបរទេស។ ហើយនេះក៏ជាក្បាច់គុនបានហាត់ទូលំទូលាយ នៅក្នុងប្រព័ន្ធក្បាច់គុនចំណុះក្បាច់គុនបុរាណវៀតណាម មានសិទ្ធិសម្តែងនៅក្នុងការប្រកួតលើសាយវៀន ដំឡើងស័ក សមោសរក្បាច់គុនបុរាណក្នុងស្រុក និង អន្តរជាតិ។
សិស្សគណបក្សបាច់ឡុង (Bach Long) ហាត់ក្បាច់គុន នៅអានខេទ្រឿង (An Khe Truong) ជាកេរដំណែលល្បីឈ្មោះផ្សារភ្ជាប់នឹងបុព្វហេតុទាហាននៃតីសឺន (Tay Son) វីរភាព។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ជាមួយប្រពៃណីក្បាច់គុនរបស់ខ្លួន ភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ កាលអតីតកាល និងអានខេ (An Khe) នាបច្ចុប្បន្ន បណ្តុះបណ្តាលបាន គ្រូគុន អ្នកហាត់គុនជាច្រើន មានឈ្មោះនៅក្នុងភូមិក្បាច់គុនទូទាំងប្រទេស ជាមួយនឹងសមទ្ធិផលប្រកួតចំណាប់ៗដណ្តើមបានមេដៃមាសលំដាប់ជាតិដូចជា គ្រូគុន ថៃ វ៉ានញឹន (Thai Van Nhan) គ្រូគុន កាវ ដាំងខ្វា (Cao Dang Khoa) គ្រូគុន ឡឿង វ៉ាន់ហុង (Luong Van Hung) គ្រូគុន ហា ញឹតលិញ (Ha Van Linh) គ្រូគុន ង្វៀន ធីភុក (Nguyen Thi Phuc) គ្រូគុនចូវ វ៉ានធឿ (Chau Van Thua)។ល។
គ្រូគុន សិស្សគណដែនដីអានខេ (An Khe) សព្វថ្ងៃមិនត្រឹមតែស្នងតពីបុព្វការីជន ធ្វើឱ្យតំបន់ភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើមានភាពថ្កុំថ្កើង នៅទាំងចូលរួមចំណែកអភិរក្ស ផ្សព្វផ្សាយសម្បត្តិក្បាច់គុនកម្ររបស់ដូនតា ដែលបានបន្សល់ទុកមក តាមរយៈនោះក៏ជំរុញស្មារតីគោរពក្បាច់គុននៃស្រទាប់យុវវ័យបច្ចុប្បន្ន៕
- អត្ថបទ និង រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង