កីឡា ភាពផុសផុលនៃការប្រកួតបាល់ទាត់មិត្តភាពរវាងវៀតណាម-ManCity 06/08/2015 យប់ថ្ងៃទី២៧ខែកក្កដា នៅទីលានបាល់ទាត់ជាតិមីឌិញ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់វៀតណាមនិងក្លឹប Manchester City (ManCity) របស់អង់គ្លេស។ នេះគឺជាការប្រកួតស្ថិតក្នុងដំណើរប្រកួតជាអន្តរជាតិ មុនពេលឈានចូលរដូវប្រកួតថ្មីរបស់ក្លឹប ManCity។ បរិយាកាសផុសផុលនិងភាពកុះកររបស់អ្នកគាំទ្រវៀតណាម នៅមុនពេលការប្រកួតចាប់ផ្តើមជាសាក្ខីភាពមួយបញ្ជាក់ ពីកម្លាំងទាក់ទាញយ៉ាងធំសម្បើមសំរាប់ការប្រកួតបាល់ទាត់នេះ។ ក្នុងការប្រកួតមិត្តភាពលើកនេះ ជាមួយក្រុមបាល់ទាត់វៀតណាម ក្លឹប ManCity នាំមកនូវកីឡាករលំដាប់ថា្នក់ពិភពលោកជាច្រើនដូចជា៖ David Silva, Joe Hart, EdinDzenko, Raheem Sterling… បច្ចេកទេសទាត់បាល់ដ៏ពិសេសរបស់ខ្សែប្រយុទ្ធ ក្លឹប ManCity សម្របនឹងការអបអរសាទដ៏អស់ពីចិត្តពីថ្លើមរបស់អ្នកគាំទ្រ បានកែប្រែទីលានបាល់ទាត់ជាតិមីឌិញ ក្លាយជាខ្ទះភ្លើងមួយដែលពោរពេញដោយភាពពុះកញ្រ្ជោល។ ការប្រកួតបានបញ្ចប់ដោយមានលទ្ធផល៨-១ ក្រុមបាល់ទាត់ដែលទទួលជ័យជំនះគឺមកពីប្រទេសអង់គ្លេស ប៉ុន្តែវាជាពិធីជប់លៀងបាល់ទាត់ដ៏ពិតៗមួយ ជូនដល់អ្នកគាំទ្របាល់ទាត់វៀតណាម ជាពិសេសគឺចំពោះ “អ្នកគាំទ្រ” របស់ “ManCity ពាក់អាវខៀវ” ក្រុមបាល់ទាត់ដ៏ល្បីឈ្មោះលើពិភពលោក មកពីប្រភពតំបន់ចុះអព្ទ។ យប់ថ្ងៃទី២៧ខែកក្កដានៅទីលានបាល់ទាត់ជាតិមីឌិញ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់វៀតណាមនិងក្លឹប Manchester City (ManCity) ។ រូបថត៖ ថាញយ៉ាង ទស្សនិជនប្រមាណ៣ម៉ឺននាក់បានមកទស្សនាការប្រកួតបាល់ទាត់មិត្តភាព រវាងវៀតណាម និង ManCity។ រូបថត៖ តឹតសើន កីឡាករ Raheem Sterling កំពុងខិតខំឆ្លងកាត់ខ្សែការពារកណ្តាលរបស់វៀតណាម។ រូបថត៖ តឹតសើន នៅនាទីទី៣៩ ទោះបីលទ្ធផលគឺ៤-០ ការឈ្នះបានធ្លាក់មកលើក្រុមបាល់ទាត់ ManCity ប៉ុន្តែអ្នកគាំទ្រ នៅតែសាទរយ៉ាងខ្លាំងជូនក្រុមបាល់ទាត់វៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រក្រុមបាល់ទាត់វៀតណាមស្រលាញ់ចូលចិត្តក្លឹប ManCity។ រូបថត៖ តឹតសើន ខ្សែបំរើឌូយីម៉ាញ់ (១៩-វៀតណាម)ជាមួយបច្ចេកទេសសំរុកខ្សែការពារ ។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធមុតស្រួច ត្រឹនភីសើន (១៨-វៀតណាម )ក្នុងស្ថានភាពនាំបណ្តើគ្រប់បាល់ទៅជិតទីរបស់ ManCity។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធការពារ ហ្វេង៉ុកហាយ (១៥-វៀតណាម) ជាមួយការគ្រប់គ្រងបាល់ប្រកបដោយបច្ចេកទេស។ រូបថត៖ ថាញយ៉ាង ការទាត់បាល់រំលងក្បាលអ្នកចាំទី ដើម្បីទទួលបានមួយគ្រាប់គត់ជូនក្រុមបាល់ទាត់វៀតណាម គឺខ្សែប្រយុទ្ធមុតស្រួច ង្វៀនវ៉ាង់ក្វៀ (១០-វៀតណាម)។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រវៀតណាមបង្កើនភាពកក់ក្តៅឲ្យបរិយាកាសទីលានបាល់ទាត់ជាតិមីឌិញ។ រូបថត៖ ថាញយ៉ាង យុវវ័យវៀតណាមពីរនាក់ ចាត់ទុកអ្នកចាំទី Joe Hart របស់ ManCity ជានិមិត្តរូបរបស់ខ្លួន។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធមុតស្រួច EndiDzeko ចុះហត្ថលេខាជូនអ្នកគាំទ្ររបស់វៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រពេញចិត្ត ពេលសូមបានស្នាមហត្ថលេខារបស់ខ្សែប្រយុទ្ធរបស់ManCity។ រូបថត៖ តឹតសើន មកដល់វៀតណាម បណ្តាកីឡាករនិងសមាជិករបស់ក្លឹប ManCity បានទស្សនាផ្ទាល់នៅភាពផុសផុលរបស់អ្នកគាំទ្រវៀតណាម តាំងពីបោះជំហានចុះពីយន្តហោះ។ ក្នុងរយៈពីរថ្ងៃនៅវៀតណាម (តាំងពីយប់ថ្ងៃទី២៥ខែកក្កដា) បណ្តាកីឡាកររបស់ក្លឹប ManCity បានចូលរួមសកម្មភាពជាច្រើនដូចជា ទៅសួរសុខទុក្ខកុមារ SOS ជួបប្រាស្រ័យនឹងសមាគមអ្នកគាំទ្ររបស់វៀតណាម។ល។ ក្នុងប៉ុន្មានថ្ងៃនេះអ្នកគាំទ្ររបស់វៀតណាមតែងតាមដាន សាទរក្លឹប ManCity ដោយគោលបំណងចង់បានជួបមុខតារាជានិមិត្តរូប របស់ខ្លួន។ បណ្តាកីឡាករ ManCity ចុះហត្ថលេខាលើបាល់ផ្តល់ជូនប្អូនៗនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន បណ្តាកីឡាករ ManCity គូរគំនូរជូនកុមារនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន ខ្សែការពារ BacarySagna ចុះហត្ថលេខាជូនអ្នកគាំទ្រ ពេលមកចូលរួមពិធីជួបប្រាស្រ័យនឹងនិស្សិត មហាវិទ្យាជាតិហាណូយ។ រូបថត៖ ថាញយ៉ាង បណ្តាកីឡាករ ManCity ពេញចិត្តនឹងខ្នើយប៉ាក់ដែលមានឈ្មោះនិងរូបខ្លួន ដោយនិស្សិតមហាវិទ្យាជាតិហាណូយ ធ្វើដោយផ្ទាល់ដៃ។ រូបថត៖ ថាញយ៉ាង សមាជិកម្នាក់របស់ក្លឹបManCity ថតរូបអនុស្សវរីយ៍ជាមួយអ្នកគាំទ្រម្នាក់របស់វៀតណាម។ រូបថត៖តឹតសើន អនុវត្ត៖ តឹតសើន-ថាញយ៉ាង

យប់ថ្ងៃទី២៧ខែកក្កដា នៅទីលានបាល់ទាត់ជាតិមីឌិញ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់វៀតណាមនិងក្លឹប Manchester City (ManCity) របស់អង់គ្លេស។ នេះគឺជាការប្រកួតស្ថិតក្នុងដំណើរប្រកួតជាអន្តរជាតិ មុនពេលឈានចូលរដូវប្រកួតថ្មីរបស់ក្លឹប ManCity។ បរិយាកាសផុសផុលនិងភាពកុះកររបស់អ្នកគាំទ្រវៀតណាម នៅមុនពេលការប្រកួតចាប់ផ្តើមជាសាក្ខីភាពមួយបញ្ជាក់ ពីកម្លាំងទាក់ទាញយ៉ាងធំសម្បើមសំរាប់ការប្រកួតបាល់ទាត់នេះ។ ក្នុងការប្រកួតមិត្តភាពលើកនេះ ជាមួយក្រុមបាល់ទាត់វៀតណាម ក្លឹប ManCity នាំមកនូវកីឡាករលំដាប់ថា្នក់ពិភពលោកជាច្រើនដូចជា៖ David Silva, Joe Hart, EdinDzenko, Raheem Sterling… បច្ចេកទេសទាត់បាល់ដ៏ពិសេសរបស់ខ្សែប្រយុទ្ធ ក្លឹប ManCity សម្របនឹងការអបអរសាទដ៏អស់ពីចិត្តពីថ្លើមរបស់អ្នកគាំទ្រ បានកែប្រែទីលានបាល់ទាត់ជាតិមីឌិញ ក្លាយជាខ្ទះភ្លើងមួយដែលពោរពេញដោយភាពពុះកញ្រ្ជោល។ ការប្រកួតបានបញ្ចប់ដោយមានលទ្ធផល៨-១ ក្រុមបាល់ទាត់ដែលទទួលជ័យជំនះគឺមកពីប្រទេសអង់គ្លេស ប៉ុន្តែវាជាពិធីជប់លៀងបាល់ទាត់ដ៏ពិតៗមួយ ជូនដល់អ្នកគាំទ្របាល់ទាត់វៀតណាម ជាពិសេសគឺចំពោះ “អ្នកគាំទ្រ” របស់ “ManCity ពាក់អាវខៀវ” ក្រុមបាល់ទាត់ដ៏ល្បីឈ្មោះលើពិភពលោក មកពីប្រភពតំបន់ចុះអព្ទ។ យប់ថ្ងៃទី២៧ខែកក្កដានៅទីលានបាល់ទាត់ជាតិមីឌិញ មានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់វៀតណាមនិងក្លឹប Manchester City (ManCity) ។ រូបថត៖ ថាញយ៉ាង ទស្សនិជនប្រមាណ៣ម៉ឺននាក់បានមកទស្សនាការប្រកួតបាល់ទាត់មិត្តភាព រវាងវៀតណាម និង ManCity។ រូបថត៖ តឹតសើន កីឡាករ Raheem Sterling កំពុងខិតខំឆ្លងកាត់ខ្សែការពារកណ្តាលរបស់វៀតណាម។ រូបថត៖ តឹតសើន នៅនាទីទី៣៩ ទោះបីលទ្ធផលគឺ៤-០ ការឈ្នះបានធ្លាក់មកលើក្រុមបាល់ទាត់ ManCity ប៉ុន្តែអ្នកគាំទ្រ នៅតែសាទរយ៉ាងខ្លាំងជូនក្រុមបាល់ទាត់វៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រក្រុមបាល់ទាត់វៀតណាមស្រលាញ់ចូលចិត្តក្លឹប ManCity។ រូបថត៖ តឹតសើន ខ្សែបំរើឌូយីម៉ាញ់ (១៩-វៀតណាម)ជាមួយបច្ចេកទេសសំរុកខ្សែការពារ ។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធមុតស្រួច ត្រឹនភីសើន (១៨-វៀតណាម )ក្នុងស្ថានភាពនាំបណ្តើគ្រប់បាល់ទៅជិតទីរបស់ ManCity។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធការពារ ហ្វេង៉ុកហាយ (១៥-វៀតណាម) ជាមួយការគ្រប់គ្រងបាល់ប្រកបដោយបច្ចេកទេស។ រូបថត៖ ថាញយ៉ាង ការទាត់បាល់រំលងក្បាលអ្នកចាំទី ដើម្បីទទួលបានមួយគ្រាប់គត់ជូនក្រុមបាល់ទាត់វៀតណាម គឺខ្សែប្រយុទ្ធមុតស្រួច ង្វៀនវ៉ាង់ក្វៀ (១០-វៀតណាម)។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រវៀតណាមបង្កើនភាពកក់ក្តៅឲ្យបរិយាកាសទីលានបាល់ទាត់ជាតិមីឌិញ។ រូបថត៖ ថាញយ៉ាង យុវវ័យវៀតណាមពីរនាក់ ចាត់ទុកអ្នកចាំទី Joe Hart របស់ ManCity ជានិមិត្តរូបរបស់ខ្លួន។ រូបថត៖ ថាញយ៉ាង ខ្សែប្រយុទ្ធមុតស្រួច EndiDzeko ចុះហត្ថលេខាជូនអ្នកគាំទ្ររបស់វៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកគាំទ្រពេញចិត្ត ពេលសូមបានស្នាមហត្ថលេខារបស់ខ្សែប្រយុទ្ធរបស់ManCity។ រូបថត៖ តឹតសើន មកដល់វៀតណាម បណ្តាកីឡាករនិងសមាជិករបស់ក្លឹប ManCity បានទស្សនាផ្ទាល់នៅភាពផុសផុលរបស់អ្នកគាំទ្រវៀតណាម តាំងពីបោះជំហានចុះពីយន្តហោះ។ ក្នុងរយៈពីរថ្ងៃនៅវៀតណាម (តាំងពីយប់ថ្ងៃទី២៥ខែកក្កដា) បណ្តាកីឡាកររបស់ក្លឹប ManCity បានចូលរួមសកម្មភាពជាច្រើនដូចជា ទៅសួរសុខទុក្ខកុមារ SOS ជួបប្រាស្រ័យនឹងសមាគមអ្នកគាំទ្ររបស់វៀតណាម។ល។ ក្នុងប៉ុន្មានថ្ងៃនេះអ្នកគាំទ្ររបស់វៀតណាមតែងតាមដាន សាទរក្លឹប ManCity ដោយគោលបំណងចង់បានជួបមុខតារាជានិមិត្តរូប របស់ខ្លួន។ បណ្តាកីឡាករ ManCity ចុះហត្ថលេខាលើបាល់ផ្តល់ជូនប្អូនៗនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន បណ្តាកីឡាករ ManCity គូរគំនូរជូនកុមារនៅភូមិកុមារ SOS ហាណូយ។ រូបថត៖ តឹតសើន ខ្សែការពារ BacarySagna ចុះហត្ថលេខាជូនអ្នកគាំទ្រ ពេលមកចូលរួមពិធីជួបប្រាស្រ័យនឹងនិស្សិត មហាវិទ្យាជាតិហាណូយ។ រូបថត៖ ថាញយ៉ាង បណ្តាកីឡាករ ManCity ពេញចិត្តនឹងខ្នើយប៉ាក់ដែលមានឈ្មោះនិងរូបខ្លួន ដោយនិស្សិតមហាវិទ្យាជាតិហាណូយ ធ្វើដោយផ្ទាល់ដៃ។ រូបថត៖ ថាញយ៉ាង សមាជិកម្នាក់របស់ក្លឹបManCity ថតរូបអនុស្សវរីយ៍ជាមួយអ្នកគាំទ្រម្នាក់របស់វៀតណាម។ រូបថត៖តឹតសើន អនុវត្ត៖ តឹតសើន-ថាញយ៉ាង