ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship) - ចម្ងាយផ្លូវប្រណាំង Grand Prix of Binh Dinh បានជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ដើម្បីផ្ដល់កិត្តិយស ​នៅ​ស្រះ ធីណាយ(Thi Nai) (ទីក្រុង​ គ្វីញ៉ឹន(Quy Nhon)ខេត្ត​ ប៊ិញ​ឌីញ (Binh Dinh))

ជាលើកដំបូង ដែលវៀតណាមមាន​ឈ្មោះលើផែនទីនៃមុខកីឡាប្រណាំង​ល្បឿនលឿន និងផ្សងព្រេងដូចជាការប្រណាំងទូកកាណូ និងការ​ប្រណាំង​ម៉ូតូ​ទឹក។ ទីក្រុង គ្វីញ៉ឹន (Quy Nhon) ខេត្ត ប៊ិញ​ឌីញ (Binh Dinh) បានក្លាយជាម្ចាស់ផ្ទះក្នុង​រយៈពេល ៥ឆ្នាំបន្តបន្ទាប់ បានរៀបចំពានរង្វាន់ប្រណាំង​ម៉ូតូ​ទឹក UIM-ABP Aquabike World Championship​។ ម៉្យាងទៀត ទីក្រុង គ្វីញ៉ឹន (Quy Nhon) ក៏ជាគោលដៅដំបូង​គេបង្អស់នៃការប្រណាំងក្នុងឆ្នាំ២០២៤នេះផងដែរ។

ជាមួយនឹងផ្ទៃទឹកទំហំ ៥០០០ ហិចតា និងទទឹងជិត ៤ គីឡូម៉ែត្រ នេះត្រូវបានចាត់​ទុកថា​ជាទីកន្លែងដ៏ល្អសម្រាប់ការប្រកួតប្រណាំងដែលទាមទារល្បឿន និងភាពត្រឹម​ត្រូវដូចជាម៉ូតូទឹក ទូកម៉ាស៊ីនរូបមន្ត ១។

លោក ត្រឹន​វៀត​អាញ (Tran Viet Anh) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន​ ប៊ិញ​ឌីញ (Binh Dinh) F (ជាអង្គភាពរៀប​ចំនៃការប្រកួតនេះនៅវៀតណាម) បានចែករំលែកថា៖ ការប្រកួតមិនត្រឹមតែផ្សព្វផ្សាយ​រូបភាពប្រជាជន និងវប្បធម៌​របស់ខេត្ត ប៊ិញ​ឌីញ (Binh Dinh) និងប្រទេសវៀតណាមដល់មិត្តភ័ក្តិអន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែនេះក៏ជាឱកាសដើម្បីបង្កើតការងារសម្រាប់ពលករ ពង្រីកផលិតកម្មនៃឧស្សាហកម្មដែលបម្រើការប្រណាំង ឬអ្នកគាំទ្រមុខកីឡានេះ។ ការវិនិយោគនេះក៏ផ្ដួចផ្ដើមអាជីវកម្មក្នុងស្រុករួបរួមគ្នាក្នុងការកសាងសេដ្ឋកិច្ចកីឡាសម្រាប់ខេត្ត ប៊ិញ​ឌីញ (Binh Dinh) ដែរ។

ដើម្បី​ធានាសុវត្ថិភាព ​​អ្នក​បច្ចេកទេស​នៃក្រុមនីមួយៗ​នឹង​ត្រូវ​ពិនិត្យ​ម៉ូតូ​ទឹកឱ្យ​បាន​ហ្មត់ចត់ ​មុន​ពេល​ដែល​​ចុះ​ទៅ​សាក​ល្បង​លើ​ផ្លូវ​ប្រណាំង។ រូបថត៖ខាញឡុង

ពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship ឆ្នាំនេះ មានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៥៥នាក់ មកពី ២៦ប្រទេសជុំវិញពិភពលោក ដែលបានចូលរួមក្នុងការប្រណាំងម៉ូតូ ២ និង ៣ នៃបណ្ដាកម្រិត​  Ski Ladies និង Ski Ladies  ការប្រណាំងម៉ូតូទឹក ២ កម្រិត Runabout និង Freestyle។ នៅស្រះ ធីណាយ (Thi Nai) កីឡាករ កីឡាការិនីបានផ្តល់ឱ្យអ្នកទស្សនានូវការសម្តែងដ៏ប្លែក និងរំភើបបំផុត។ ក្រុមប្រកួតប្រជែងបានបង្កើតឯកទគ្គកម្មថ្មី ហើយនាំមកនូវរង្វាន់ដ៏សក្តិសម និងការកោតសរសើរពីទស្សនិកជនវៀតណាម ក៏ដូចជាសហគមន៍ចូល​ចិត្តមុខកីឡាដ៏ផ្សងព្រេង - ម៉ូតូទឹកអន្តរជាតិ។

ស្ថានភាព​បត់កែងដ៏​ស្រស់​ស្អាត​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការប្រណាំង។ រូបថត៖ គណៈកម្មការរៀបចំ

លោក Raimondo di San Germano នាយកប្រតិបត្តិនៃ Aquabike Promotion បាននិយាយថា នៅពេលដែលយើងប្រកាសប្រទេសវៀតណាមជាគោលដៅមួយក្នុងចំណោមបណ្តា​គោលដៅថ្មី មនុស្សជាច្រើន​នាក់បានចាប់ផ្តើមសម្រុកទៅចុះឈ្មោះ។ នេះជាយុទ្ធសាស្ត្រមួយដែលយើងមានគោល​បំណងអភិវឌ្ឍមុខកីឡានេះនៅអាស៊ី ថែម​ទាំងយើងក៏ចង់អភិវឌ្ឍវានៅវៀតណាម ហើយចង់ផ្សព្វផ្សាយនូវ​សម្រស់​ខេត្ត ប៊ិញឌីញ (Binh Dinh) - វៀតណាមទៅកាន់មិត្តផ័ក្តិជុំវិញពិភពលោកផងដែរ

ការប្រកួតបែងចំណាត់ថ្នាក់ Ski Ladies GP១ សម្រាប់កីឡាការិនី។ រូបថត៖ ខាញ់ឡុង

ក្នុងរយៈពេល ២ ថ្ងៃ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពានរង្វាន់​ប្រណាំង​​ម៉ូតូទឹក UIM-ABP Aquabike World Championship នៅទីក្រុង គ្វីញ៉ឹន (Quy Nhon) បានបញ្ចប់ទៅដោយលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់អ្នកគាំទ្រកីឡាទឹក។

បន្ទាប់ពីការប្រណាំង Grand Prix of Binh Dinh ពានរង្វាន់ UIM-ABP World Championship នឹងបន្តដំណើររបស់ខ្លួនដើម្បីស្វែងរអ្នក​ជើងឯកនៅឆ្នាំ២០២៤ នៅទីតាំងដូចខាងក្រោម៖ EUROPE (ថ្ងៃទី៣២ ឧសភា ដល់ថ្ងៃទី ខែមិថុនា); Grand Prix of Italy (ថ្ងៃទី២១ ខែមិថុនាដល់ថ្ងៃទី២៣ ខែមិថុនា); EUROPE (ថ្ងៃទី ខែកក្កដាដល់ថ្ងៃទី ខែកក្កដា); Grand Prix of Indonesia (ថ្ងៃទី២៣ វិច្ឆិកា ដល់ថ្ងៃទី២៤ វិច្ឆិកា)។/.

ពិធី​ប្រគល់​រង្វាន់​ជូនកីឡាករ កីឡាការិនី ​ដែល​មាន​ស្នាដៃ​ល្អ​ជាង​គេ។ រូបថត៖ គណៈកម្មការរៀបចំ
អនុវត្តដោយ៖ ខាញឡុង ឯកសាររបស់គណៈកម្មការរៀបចំ ប្រែសម្រួលដោយង្វៀន​យ៉ាង
  •  

 


Top