បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តានតឹង ពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)
បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តានតឹង ពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship) - ចម្ងាយផ្លូវប្រណាំង Grand Prix of Binh Dinh បានជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ដើម្បីផ្ដល់កិត្តិយស នៅស្រះ ធីណាយ(Thi Nai) (ទីក្រុង គ្វីញ៉ឹន(Quy Nhon)ខេត្ត ប៊ិញឌីញ (Binh Dinh)) ។
ជាលើកដំបូង ដែលវៀតណាមមានឈ្មោះលើផែនទីនៃមុខកីឡាប្រណាំងល្បឿនលឿន និងផ្សងព្រេងដូចជាការប្រណាំងទូកកាណូ និងការប្រណាំងម៉ូតូទឹក។ ទីក្រុង គ្វីញ៉ឹន (Quy Nhon) ខេត្ត ប៊ិញឌីញ (Binh Dinh) បានក្លាយជាម្ចាស់ផ្ទះក្នុងរយៈពេល ៥ឆ្នាំបន្តបន្ទាប់ បានរៀបចំពានរង្វាន់ប្រណាំងម៉ូតូទឹក UIM-ABP Aquabike World Championship។ ម៉្យាងទៀត ទីក្រុង គ្វីញ៉ឹន (Quy Nhon) ក៏ជាគោលដៅដំបូងគេបង្អស់នៃការប្រណាំងក្នុងឆ្នាំ២០២៤នេះផងដែរ។
ជាមួយនឹងផ្ទៃទឹកទំហំ ៥០០០ ហិចតា និងទទឹងជិត ៤ គីឡូម៉ែត្រ នេះត្រូវបានចាត់ទុកថាជាទីកន្លែងដ៏ល្អសម្រាប់ការប្រកួតប្រណាំងដែលទាមទារល្បឿន និងភាពត្រឹមត្រូវដូចជាម៉ូតូទឹក ទូកម៉ាស៊ីនរូបមន្ត ១។
លោក ត្រឹនវៀតអាញ (Tran Viet Anh) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន ប៊ិញឌីញ (Binh Dinh) F១ (ជាអង្គភាពរៀបចំនៃការប្រកួតនេះនៅវៀតណាម) បានចែករំលែកថា៖ “ការប្រកួតមិនត្រឹមតែផ្សព្វផ្សាយរូបភាពប្រជាជន និងវប្បធម៌របស់ខេត្ត ប៊ិញឌីញ (Binh Dinh) និងប្រទេសវៀតណាមដល់មិត្តភ័ក្តិអន្តរជាតិតែប៉ុណ្ណោះ ប៉ុន្តែនេះក៏ជាឱកាសដើម្បីបង្កើតការងារសម្រាប់ពលករ ពង្រីកផលិតកម្មនៃឧស្សាហកម្មដែលបម្រើការប្រណាំង ឬអ្នកគាំទ្រមុខកីឡានេះ។ ការវិនិយោគនេះក៏ផ្ដួចផ្ដើមអាជីវកម្មក្នុងស្រុករួបរួមគ្នាក្នុងការកសាងសេដ្ឋកិច្ចកីឡាសម្រាប់ខេត្ត ប៊ិញឌីញ (Binh Dinh) ដែរ។
ដើម្បីធានាសុវត្ថិភាព អ្នកបច្ចេកទេសនៃក្រុមនីមួយៗនឹងត្រូវពិនិត្យម៉ូតូទឹកឱ្យបានហ្មត់ចត់ មុនពេលដែលចុះទៅសាកល្បងលើផ្លូវប្រណាំង។ រូបថត៖ខាញឡុង
ពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship ឆ្នាំនេះ មានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៥៥នាក់ មកពី ២៦ប្រទេសជុំវិញពិភពលោក ដែលបានចូលរួមក្នុងការប្រណាំងម៉ូតូ ២ និង ៣ នៃបណ្ដាកម្រិត Ski Ladies និង Ski Ladies ការប្រណាំងម៉ូតូទឹក ២ កម្រិត Runabout និង Freestyle។ នៅស្រះ ធីណាយ (Thi Nai) កីឡាករ កីឡាការិនីបានផ្តល់ឱ្យអ្នកទស្សនានូវការសម្តែងដ៏ប្លែក និងរំភើបបំផុត។ ក្រុមប្រកួតប្រជែងបានបង្កើតឯកទគ្គកម្មថ្មី ហើយនាំមកនូវរង្វាន់ដ៏សក្តិសម និងការកោតសរសើរពីទស្សនិកជនវៀតណាម ក៏ដូចជាសហគមន៍ចូលចិត្តមុខកីឡាដ៏ផ្សងព្រេង - ម៉ូតូទឹកអន្តរជាតិ។
ស្ថានភាពបត់កែងដ៏ស្រស់ស្អាតបានធ្វើឱ្យអ្នកទស្សនារំភើបចិត្តយ៉ាងខ្លាំងក្នុងការប្រណាំង។ រូបថត៖ គណៈកម្មការរៀបចំ
លោក Raimondo di San Germano នាយកប្រតិបត្តិនៃ Aquabike Promotion បាននិយាយថា “នៅពេលដែលយើងប្រកាសប្រទេសវៀតណាមជាគោលដៅមួយក្នុងចំណោមបណ្តាគោលដៅថ្មី មនុស្សជាច្រើននាក់បានចាប់ផ្តើមសម្រុកទៅចុះឈ្មោះ។ នេះជាយុទ្ធសាស្ត្រមួយដែលយើងមានគោលបំណងអភិវឌ្ឍមុខកីឡានេះនៅអាស៊ី ថែមទាំងយើងក៏ចង់អភិវឌ្ឍវានៅវៀតណាម ហើយចង់ផ្សព្វផ្សាយនូវសម្រស់ខេត្ត ប៊ិញឌីញ (Binh Dinh) - វៀតណាមទៅកាន់មិត្តផ័ក្តិជុំវិញពិភពលោកផងដែរ”។
ការប្រកួតបែងចំណាត់ថ្នាក់ Ski Ladies GP១ សម្រាប់កីឡាការិនី។ រូបថត៖ ខាញ់ឡុង
ក្នុងរយៈពេល ២ ថ្ងៃ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពានរង្វាន់ប្រណាំងម៉ូតូទឹក UIM-ABP Aquabike World Championship នៅទីក្រុង គ្វីញ៉ឹន (Quy Nhon) បានបញ្ចប់ទៅដោយលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់អ្នកគាំទ្រកីឡាទឹក។
បន្ទាប់ពីការប្រណាំង Grand Prix of Binh Dinh ពានរង្វាន់ UIM-ABP World Championship នឹងបន្តដំណើររបស់ខ្លួនដើម្បីស្វែងរកអ្នកជើងឯកនៅឆ្នាំ២០២៤ នៅទីតាំងដូចខាងក្រោម៖ EUROPE (ថ្ងៃទី៣២ ឧសភា ដល់ថ្ងៃទី២ ខែមិថុនា); Grand Prix of Italy (ថ្ងៃទី២១ ខែមិថុនាដល់ថ្ងៃទី២៣ ខែមិថុនា); EUROPE (ថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី៤ ខែកក្កដា); Grand Prix of Indonesia (ថ្ងៃទី២៣ វិច្ឆិកា ដល់ថ្ងៃទី២៤ វិច្ឆិកា)។/.
ពិធីប្រគល់រង្វាន់ជូនកីឡាករ កីឡាការិនី ដែលមានស្នាដៃល្អជាងគេ។ រូបថត៖ គណៈកម្មការរៀបចំ
អនុវត្តដោយ៖ ខាញឡុង – ឯកសាររបស់គណៈកម្មការរៀបចំ ប្រែសម្រួលដោយង្វៀនយ៉ាង