• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ពិភពលោកនៅតែជំពាក់បំណុលវៀតណាម "នូវពាក្យថាសុំទោសមួយ” ៤០ ឆ្នាំនៃទិវាជ័យជម្នះរបបប្រល័យពូជសាសន៍

៤០ ឆ្នាំមុន​ នា​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ១៩៧៩ ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​សហការ​ជាមួយ​កង​កម្លាំង​ប្រដាប់អាវុធ​នៃ​រណសិរ្ស​សាមគ្គីភាព​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយ​ប្រហារ​ទូទៅ​ចូល​ក្នុង​​មូលដ្ឋាន​ចុង​ក្រោយ​បង្អាស់ ​របស់​ពួក ​ប៉ុល​ ពត​ -  អៀង​សារី រំដោះ​ទាំង​ស្រុង​រដ្ឋធានីភ្នំពេញ។ ​​ការ​វាយប្រហារ​នេះ​បាន​​​​បញ្ចប់​​​​សង្គ្រាម​​ការពារ​​​​ខ្សែ​ព្រំដែន​​​ភាគ​ខាងនិរតី​​​កម្ពុជា​វៀតណាម ថែមទាំង​ប្រជាជន​កម្ពុជា​បាន​ចេញ​ផុត​ពី​​ប្រល័យ​ពូជសាសន៍​​ដ៏​សាហាវឃោឃៅ​​បំផុត​ក្នុង​​​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។

៤០ ឆ្នាំក្រោយ ព្រឹត្តិកការណ៍នេះ លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) (ជាអតីតសមាជិកនៃការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម) មិនអាចបំភ្លេចបានអំឡុងពេលដែលលោកបានចូលរួមក្នុងការតស៊ូ ដណ្តើមឯករាជ្យ នៅទឹកដីកម្ពុជា។ លោកហៅនេះគឺជាពេលវេលាដែលយុត្តិធម៌បានឈ្នះ។ អំឡុងពេលដែល “កងទ័ពរបស់ព្រះពុទ្ធ” (តាមការហៅរបស់ប្រជាជនកម្ពុជាចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម) លើកកម្ពស់ស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំនៃទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនរតីវៀតណាម រួមជាមួយប្រជាជនកម្ពុជារំលឹកខួបអនុស្សាវរីយ៍ជ័យជម្នះរបបប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩) កាសែតរូបភាពវៀតណាម សូមផ្សព្វផ្សាយបទសម្ភាសមួយ ជាមួយលោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra)។

“យើងខ្ញុំមានបំណង់ប្រាថ្នានូវសន្តិភាពសំរាប់ប្រជាជនកម្ពុជាប្រកបដោយអមតៈ។”

សូមគោរពលោកនាយឧត្តមសេនីយ៍ តើលោកអាចនិយាយអំពីស្ថានភាពសង្គ្រាមការពារខ្សែព្រំដែនភាគខាងនិរតីមាតុភូមិវៀតណាម ក៏ដូចជាការតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍វិវឌ្ឍន៍យ៉ាងដួចម្តេច?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) ៖ នាខែ៤ ឆ្នាំ១៩៧៥ បន្ទាប់ពីកាន់កាប់ប្រទេសកម្ពុជា ប៉ុល ពត បានបំភ្លែងអំពីប្រទេសវៀតណាម ចាត់កងទ័ពមកនិង ឈ្លានពានលើទឹកដីវៀតណាម ជាពិសេសគឺតំបន់ខ្សែព្រំដែនភាគខាងនិរតី។ សូម្បីតែ ពួក ប៉ុល ពត (ឬហៅថាខ្មែរក្រហម) បានឆក់យកកោះថជូ (Tho Chu) និងកោះមួយចំនួនទៀតរបស់វៀតណាម កាប់សម្លាប់ប្រជាជនយ៉ាង សាហាវឃោឃៅ។

បន្ទាប់ពីទើបបញ្ចប់បដិវត្តន៍ប្រឆាំងសហរដ្ឋអាមេរីក ខ្ញុំបានទទួលភារកិច្ចបន្តឈរជើងនៅកងវរៈសេនាធំ ១ អ៊ូមិញ (U Minh)។ បន្ទាប់មក ផ្លាប់ប្តូរទៅដល់កងពលធំ ៤ នៃតំបន់យោធាទី ៩ និងចូលរួមយ៉ាងផ្ទាល់ក្នុងដំណើរការតស៊ូប្រឆាំងនឹងពួលប៉ុលពត  -  អៀងសារី ដណ្តើមអធិបតេយ្យភាព នៅកោះភូគ្វឹក (Phu Quoc)  កោះថជូ (Tho Chu) កោះហន់អុង (Hon Ong)  កោះហន់បា (Hon Ba) និងការពារខ្សែព្រំដែនវៀតណាម កម្ពុជា ចាប់ពីស្រុក ទិញបៀន (Tinh Bien ) ខេត្ត អានយ៉ាង (An Giang) ដល់ ស្រុក ហាទៀន (Ha Tien) (ខេត្ត គៀនយ៉ាង) (Kien Giang)។

នាចុងឆ្នាំ១៩៧៦ កងទ័ព ប៉ុល ពត បានវាយប្រហារចូលក្នុងទឹកដីវៀតណាម កាន់តែជាច្រើនដង។ ទន្ទឹមនឹងនេះ ពួកគេបានឈ្លានពានចូលក្នុងទឹកដីវៀតណាមកាន់តែជម្រៅ ចំងាយពីខ្សែព្រំដែនភាគខាងនិរតីប្រហែល ១៥ គីឡូម៉ែត្រ ដូច្នេះស្ថានភាពពិតជាតានតឹងណាស់។ នារាត្រីថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៤ កងទ័ព ប៉ុល ពត បានប្រមូលកងពលធំនិងកងទ័ពមូលដ្ឋាន នៅបណ្តាខេត្តជាប់ព្រំដែនវៀតណាម ដើម្បីវាយប្រហារ និងឈ្លានពានខ្សែព្រំដែនភាគខាងនិរតីទាំងឡាយ។


នៅពេលទទួលដំណឹងអំពីពួក ប៉ុល ពត បានឈ្លានពានទឹកដីវៀតណាម តើលោកមានអារម្មណ៍យ៉ាងម្តេច?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) ៖ ដំណាក់កាលនេះពិតជាពិសេសណាស់ នៅពេលបដិវត្តន៍ប្រឆាំងអាមេរិក សង្គ្រោះជាតិទើបបានបញ្ចប់ប្រកបដោយជោគជ័យ។ យុទ្ធជនទាំងឡាយ អ្នកណាក៏សប្បាយរីករាយ ដោយសារប្រទេសជាតិបានរំដោះហើយ មានសន្តិភាពហើយ។ ក្រោយប៉ុន្មានឆ្នាំមកហើយ យើងខ្ញុំទើបបានទៅស្រុកកំណើតវិញ។

ហេតុដូច្នេះ នៅពេលទទួលដំណឹងនូវការឈ្លានពានរបស់ពួក ប៉ុល ពត ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់និងក្រេវគ្រោធ។ ចំនៅពេលនោះ ក្រសួងការពារប្រទេសបានចាត់យើងខ្ញុំ ធ្វើដំណើរទៅកាន់កោះមួយចំនួន ដូចជា កោះ ថជូ (Tho Chu) កោះ ភូគ្វឹក (Phu Quoc) ដើម្បីរំដោះអធិបតេយ្យភាពនៃបណ្តាកោះនេះ។

ខ្ញុំសូមបញ្ជាក់អះអាងថា យើងខ្ញុំប្រយុទ្ធដើម្បីការពារអធិបតេយ្យភាព មិនមែនប្រយុទ្ធនឹងប្រជាជនកម្ពុជាទេ។ យុទ្ធជនទាំងឡាយត្រៀមស្រេចពលីជីវិត ដើម្បីដណ្តើមឡើងវិញបណ្តាកោះដែលពួក ប៉ុល ពត បានឈ្លានពាន។

នាឆ្នាំ១៩៧៥ លើកោះថជូ (Tho Chu) ពួក ប៉ុល ពតបានកាប់សម្លាប់ប្រជាជនវៀតណាមចំនួន ៥០០ នាក់។ បើសិនជា កងទ័ពវៀតណាមមិនមកយ៉ាងឆាប់ៗ កោះ ភូគ្វឹក (Phu Quoc) អាចធ្លាក់ចូលស្ថានភាពស្រដៀងនេះ។ យើងខ្ញុំបានរំដោះនិងការពារបណ្តាកោះដែល ពួក ប៉ុលពតឈ្លានពានទាន់ពេលវេលា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តទៀត ស្ថានភាពនៅខ្សែព្រំដែនភាគខាងនិរតីវិវឌ្ឍន៍យ៉ាងតានតឹង។ កងទ័ព ប៉ុល ពត បានវាយប្រហារលើទូទាំងខ្សែព្រំដែនភាគខាងនិរតីវៀតណាម។ តើនៅពេលនោះស្មារតីរបស់កងទ័ពនិងប្រជាជនយ៉ាងមេច ចំពោះសកម្មភាពឈ្លានពាននេះ លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) ?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) ៖ នៅពេលនោះ ប្រជាជនរស់ក្នុងតំបន់ជាប់ខ្សែព្រំដែនពិតជាវង្វេងវង្វាន់។ លើខ្សែព្រំដែនស្ថិតក្នុងយោធភូមិភាគ ៩ ពួក ប៉ុល ពត បានប្រើប្រាស់កងវរៈសេនាតូចចំនួន ៧ សហការជាមួយកងមូលដ្ឋាន នៅខេត្ត តាកែវ និងខេត្ត កណ្តាល ដែលវាយប្រហារចូលប៉ុស្តិ៍ប៉ូលិសប្រដាប់អាវុធចំនួន ១៣ ទីកន្លែង និង ១៣ ក្នុងចំណោម ១៦ ឃុំ ចាប់ពីឃុំ វិញយ៉ា (Vinh Gia) ដល់ឃុំ វិញស្វឿង (Vinh Xuong) (ខេត្ត អានយ៉ាង) (An Giang)។

នៅពេលនោះប្រជាជនវៀតណាមនិយាយរួម និងប្រជាជនរស់ក្នុងតំបន់ជាប់ខ្សែព្រំដែននិយាយដោយឡែកពិត​ជា​បារម្ភខ្លាំងណាស់។ កងទ័ពស្នូលនៃបណ្តាកងពលធំបានប្រមូលគ្នានិងសហការជាមួយកម្លាំងប្រដាប់អាវុធមូលដ្ឋាន និងបណ្តាប៉ុស្តិ៍ប៉ូលិសដែលប្រយុទ្ធនឹងពួក ប៉ុល ពត យ៉ាងប្តូរប្តេជ្ញា ដើម្បីការពារប្រជាជននិងអធិបតេយ្យភាពទឹកដីវៀតណាម។ ជាបណ្តើរៗ យើងខ្ញុំបានបណ្តេញពួក ប៉ុល ពតចេញផុតពីទឹកដីវៀតណាម។


បើសិនជា យើងមិនប្រយុទ្ធនឹងពួក ប៉ុល ពត ប្រជាជនរស់ក្នុងតំបន់ជាប់ខ្សែព្រំដែននៃប្រទេសទាំងពីរនឹងបានកាប់សម្លាប់ ថែមទាំង រស់ក្នុងស្ថានភាពលំបាកលំបិនងងឹតណាស់។ ឃើញកងទ័ពប្រជាជនវៀតណាមបានវាយប្រហារពួក ប៉ុល ពត ប្រជាជនពិតជាសប្បាយរីករាយណាស់។ ប្រជាជនគាំទ្រពេញទំហឹង បង្កលក្ខណៈងាយស្រួល និងជួយកងទ័ព ទោះបីជាស្ថានភាពពេលនោះនៅតែលំបាកខ្លាំងណាស់។

នៅពេលកងទ័ពប្រជាជនវៀតណាមបានបណ្តេញពួកឈ្លានពានចេញផុតពីទឹកដីវៀតណាម ចាប់ផ្តើមមាន​មតិ​មិនអវិជ្ជមានមួយចំនួន។ តើលោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) អាចនិយាយឲ្យដឹងថា ទស្សនៈរបស់លោកយ៉ាងម្តេចចំពោះយោបល់ខាងលើនេះ?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra)៖ សង្គ្រាមការពារខ្សែព្រំដែនភាគខាងនិរតីមាតុភូមិ និងការតស៊ូប្រឆាំងនឹងរបបខ្មែរក្រហម បានបែងចែកជា ៣ ដំំណាក់កាល។ ដំណាក់កាលដំបូងគឺបដិវត្តន៍ការពារខ្សែព្រំដែន។ ដំណាក់កាលទីពីគឺរំដោះប្រជាជនកម្ពុជា។ ដំណាក់កាលចុងក្រោយបង្អស់ ចាប់ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៥ ដោយការគាំទ្រពីបរទេស ពួក ប៉ុលពតបានស្តារកងកម្លាំងឡើងវិញ នៅតំបន់ជាប់ខ្សែព្រំដែនកម្ពុជា - ថៃ។

ចំពោះដំណាក់កាល កងទ័ពវៀតណាមជួយនិងរំដោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប្រជាជន​អាមេរិកម្នាក់បាននិយាយជាមួយខ្ញុំថា “នៅពេលកងទ័ពវៀតណាមមកកម្ពុជា ពិភពលោកទាំងឡាយបានថ្កោលទោសវៀតណាម ទាំងសហរដ្ឋអាមេរិកដែរ។ ប៉ុន្តែ នាបច្ចុន្ននេះ ខ្ញុំគិតថា ពិភពលោកត្រូវសុំអរគុណ និងគាំទ្រវៀតណាម។ ពីព្រោះ វៀតណាមបានមើលឃើញយ៉ាងច្បាស់លាស់ និងកំទេចពួកភេរវកម្មអន្តរជាតិយ៉ាងឆាប់ៗហើយ” ។

សូម្បីតែ នៅពេលនោះ ប្រជាជនកម្ពុជាគាំទ្រកងទ័ពស្ម័គ្រចិត្តវៀតណាម។ គេបានហៅកងទ័ព​វៀតណាម​គឺ”កងទ័ពរបស់ព្រះពុទ្ធ”។ ពីព្រោះយើងខ្ញុំបានដោះលែងប្រជាជនរាប់ម៉ឺននាក់ដែលបានរស់នៅក្នុងទីកន្លែងប្រមូលផ្តុំ របស់ពួក ប៉ុល ពត - អៀង សារី។

បន្ទាប់ពី កងទ័ពវៀតណាមបានដកចេញនិងត្រឡប់ទៅវៀតណាមវិញ ប្រជាជនកម្ពុជាបានយំ។ គេនិយាយជាមួយយើងខ្ញុំថា បើសិនជាកងទ័ពវៀតណាមមិនមកកម្ពុជា គេបានកាប់សម្លាប់ហើយ។ គេចង់យើងខ្ញុំបន្តនៅទៀត...។

ការតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍លើទឹកដីកម្ពុជា របស់កងទ័ពស្ម័គ្រចិត្តវៀតណាមក៏គឺជាសង្គ្រាមប្រជាជន ដោយប្រជាជននិងអាស្រ័យទៅលើប្រជាជន។ តើខ្ញុំនិយាយបែបនេះត្រូវឬទេ លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra)?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra)៖ ត្រូវហើយ។ នៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាមមកដល់កម្ពុជា យើងខ្ញុំត្រូវពឹងពាក់លើប្រជាជន សហការជាមួយកងទ័ពកម្ពុជា ដើម្បីអនុវត្តន៍សង្គ្រាមប្រជាជន។ ហេតុដូច្នេះយើងទើបរកឃើញពួកបំរើក្នុងរបបខ្មែរក្រហមដែលរស់ក្នុងប្រជាជន ចេញមុខនិងចុះចាញ់។ បើសិនគ្មានប្រជាជនគាំទ្រ យើងពិបាកណាស់ ដោយសារពួកបំរើក្នុងរបប ប៉ុល ពត ក៏ជាប្រជាជន។
នៅពេលរំដោះបណ្តាភូមិ ស្រុក កងទ័ពស្ម័គ្រចិត្តវៀតណាមបន្តជួយកសាង និងស្តារជីវភាពរស់នៅឡើងវិញ។ បណ្តាកងពលធំបានបែងចែកនិងមកដល់ភូមិនិមួយៗ ជួយបង្កើតអាជ្ញាធរមូលដ្ឋាន ហើយកងទ័ពទើបដកចេញ។ ហេតុដូច្នេះ ប្រជាជនកាន់តែសប្បាយរីករាយ។ សមមិត្តក្នុងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏យល់ព្រមនឹងការជួយឧបត្ថម្ភពីកងទ័ពស្មគ្រចិត្តវៀតណាម។

ចាប់ពីឆ្នាំ ១៩៨៥ កងទ័ពស្ម័គ្រចិត្តវៀតណាមបានរំដោះទាំងអស់មូលដ្ឋានរបស់ពួក ប៉ុល ពត នៅតំបន់ជាប់ខ្សែព្រំដែនថៃ-កម្ពុជា។ ប៉ុន្តែ កងទ័ពស្ម័គ្រចិត្តវៀតណាមជួយរក្សាស្ថេរភាព ហើយទើបដកចេញនិងត្រឡប់ទៅស្រុកវៀតណាមវិញ នាឆ្នាំ១៩៨៩។

ក្រោយរយៈពេល ៤០ ឆ្នាំនៃទិវាជ័យជម្នះប្រល័យពូជសាសន៍ វៀតណាមនិងកម្ពុជាបន្តសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះបានរួមគ្នាកសាងខ្សែព្រំដែនសន្តិភាពនិងមិត្តភាព។ តើលោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) បានវាយតំលៃយ៉ាងម៉េចអំពីកិច្ចសហប្រតិបត្តិការនេះ?

លោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra)៖ ខ្ញុំពិតជាសប្បាយរីករាយណស់ នាបច្ចុប្បន្ននេះការងារបោះបង្គោលខណ្ឌសីមាព្រំដែនវៀតណាម - កម្ពុជាបានធ្វើឡើងឲ្យសម្រេចជាមូលដ្ឋានហើយ។ នៅតែសល់កំណាត់ព្រំដែនមួយចំនួនទៀត។ ប៉ុន្តែ 
ភាគីទាំងពីរួមគ្នខិតខំប្រឹងប្រែង ដើម្បីអនុវត្តការបោះបង្គោលជាឲ្យរួចស្រេច។

ខ្ញុំគិតថា ជាបណ្តើរៗប្រទេសទាំងពី ប្រជាជនទាំងពីរនឹងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សន្តិភាព ដើម្បីរក្សាស្ថេរភាព ដែលជាគ្រឹះស្ថានសំរាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិមួយៗ។

សូមអរគុណ លោកលោកនាយឧត្តមសេនីយ៍ ផាម វ៉ាន់ត្រា (Pham Van Tra) បានទុកពេលវេលានិងធ្វើបទសម្ភាសន៍នេះ!

អត្ថបទ៖ តាមគេហទំព័រ vietnamplus /កាសែតរូបភាពវៀតណាម/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top