ពីជាងម្នាក់ក្ស័យធន...។ល។
នៅឆ្នាំ២០០០ ក្រោយ៨ឆ្នាំ “ស្វែងរកគ្រូរៀនវិជ្ជា” ពីលោកគ្រូ ង្វៀនគីម (Nguyen Kim) ជាសិប្បករម្នាក់ល្បីឈ្មោះនៅខេត្តបាក់និញ (Bac Ninh) ង្វៀនត្រឹនហេប (Nguyen Tran Hiep) បើកមូលដ្ឋានធ្វើគ្រឿងឈើសិប្បកម្មចម្លាក់នៅក្នុងគ្រួសាររបស់ខ្លួន។ ពេលនោះ បងហេប (Hiep) បានប្រើដើមទុនសន្សំសំចៃទាំងអស់របស់គ្រួសារ រួមជាមួយប្រាក់កម្ចីពីសម្ពន្ធយុវជនខេត្តបាក់និញ (Bac Ninh) ដើម្បីវិនិយោគ។ ដោយសារមិនទាន់មានបទពិសោធន៍ទីផ្សារ ទំនិញ របស់បង ដែលធ្វើចេញនោះមិនអាចលក់ដាច់។
យុវជនជាច្រើនមានអាយុស្រករនិងបង ក៏មានបំណងប្រាថ្នាធ្វើមានបានដោយមុខរបរប្រពៃណីនៅលើស្រុកកំណើតខ្លួន ប៉ុន្តែសុទ្ធតែត្រូវបោះបង់ចោលនូវមុខរបរ ទៅរកស៊ីដោយមុខរបរផ្សេង។ បរាជ័យយ៉ាងទម្ងន់ មនុស្សគ្រប់គ្នានៅក្នុងគ្រួសារ សុទ្ធតែផ្តល់យោបល់ឲ្យបងប្រកបមុខរបរផ្សេង។ ប្តេជ្ញាមិនបោះបង់ចោលគោលបំណងរបស់ខ្លួន បន្ទាប់ពីបរាជ័យយ៉ាងទម្ងន់នោះ បងហេប (Hiep)វិចសម្ពាយ បន្តធ្វើដំណើរ ទៅស្វែងរកគ្រូ ដើម្បីរៀនវិជ្ជា។
ក្រោយពីមិនបានសំរាកជាច្រើនរាត្រី នឹកគិតស្វែងរកទិសដៅអភិវឌ្ឍន៍ បូកជាមួយចំណេះវិជ្ជាអំពីទីផ្សារ ក្រោយពីបរាជ័យលើកដំបូង បងហេប (Hiep) អនុវត្តកែប្រែម៉ូដផលិតផល ឆ្លើយតបចំណូលចិត្តអ្នកប្រើប្រាស់។ តាមនោះ បងហេប (Hiep) ស្វែងរកឃើញអតិថិជនពីរក្រុមចម្បង។ ក្រុមអតិថិជនទីមួយ គឺភ្ញៀវទេសចរណ៍ដែលចូលមកប្រទេសវៀតណាម។ ចំពោះក្រុមអតិថិជននេះ បងផលិតចេញផលិតផលសិប្បកម្មតូចៗ ធ្វើជាវត្ថុអនុស្សាវរីយ៍ដូចជា៖ របស់ឬវត្ថុតូចៗ ផ្ទាំងរូបគំនូរខ្នាតតូចៗ រូបសំណាក...។ល។
សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) និងស្នាដៃរបស់ខ្លួន។ ឧបករណ៍សំខាន់សម្រាប់ចម្លាក់ឈើ របស់សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep)។ កំណាត់ឈើសម្រាប់សាងជាស្នាដៃ របស់សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep)។ ក្រៅពីស្នាដៃចម្លាក់ឈើសិប្បកម្ម សហករណ៍ហេបថាំង (Hiep Thang) របស់សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) នៅទទួលសាងរូបសំណាកឈើតាមរូបគំរូ។ សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) សាងបង្កើតរាងឲ្យរូបសំណាក។ សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) ស្នាដៃនីមួយៗ សុទ្ធតែជាតួស្មារតីសំណព្វចិត្ត ដែលបានបងសាងឡើង។ ដំណាក់កាលដុសខាត់ ដើម្បីធ្វើសម្រេចនូវស្នាដៃសិប្បកម្មឈើ នៅសហករណ៍សិប្បកម្មហេបថាំង (Hiep Thang) របស់សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep)។ |
ក្រុមអតិថិជនទីពីរ ទន្ទឹមនោះក៏ជាក្រុមស្នូល ជាក្រុមអតិថិជនទិញដូរមកពីប្រទេសចិន។ លក្ខណៈពិសេស នៃក្រុមអតិថិជននេះ គឺកក់ទំនិញធ្វើតាមផលិតផលគំរូ ដែលមានស្រាប តាំងពីផលិតផលសិប្បកម្មខ្នាតកណ្តាល តម្លៃរាប់សិបលានដុង រហូតដល់ប្រភេទផលិតផលជាន់ខ្ពស់ តម្លៃរាប់រយលាន ជួនការឡើងដល់រាប់ពាន់លានដុង។ នេះជាអតិថិជនញឹកញាប់ និងនាំមកប្រភពចំណូលចម្បង ជូនមូលដ្ឋានរបស់បងហេប តាំងពីរឆ្នាំ២០០២ ដល់ឆ្នាំ ២០១០។
សព្វថ្ងៃ មូលដ្ឋានផលិតសិប្បកម្មហេបថាំង ឥឡូវប្តូរឈ្មោះសហករណ៍សិប្បកម្មហេបថាំង របស់បងហេប (Hiep) បង្កើតបានការងារលំនឹងប្រចាំ ជូនកម្មករចំនួន២៨នាក់ ជាមួយបា្រក់ចំណូលជាមធ្យម ៤ - ១០លានដុងក្នុងមួយខែ។
មកជាមួយសិប្បករជាតិក្មេងបំផុតនៅវៀតណាម។
ប្រាំពីរឆ្នាំកន្លងទៅ ពេលអនុវត្តការកែប្រែផលិតផលលើកទីពីរ ជាមួយការប្រមូលផ្តុំទៅលើប្រភេទផលិតផលសិប្បកម្មលំដាប់ខ្ពស់ បងហេប (Hiep)បានមហាជនដឹងស្គាល់ជាទូទៅ ជាមួយស្នាដៃចម្លាក់ឈើ “ជំនោលថាំងឡុង (Thang Long)” (ស្នាដៃមួយក្នុងចំណោមស្នាដៃដ៏ឆ្នើមបំផុត សាងឡើងអំណរមហាពិធី១០០០ឆ្នាំថាំងឡុង (Thang Long) ហាណូយ)។
បន្ទាប់នោះ បណ្តាស្នាដៃដូចជា៖ “នាគរាជទាំងប្រាំបី” “ស្នូរសំនៀងឆ្នាំរោង” ...។ល។ សព្វថ្ងៃសុទ្ធតែបានរក្សាទុកនៅសារមន្ទីរហាណូយ ហើយបានអ្នកឯកទេសជំនាញវាយតម្លៃស្នាដៃ “គ្មានពីរលើលោក”។ ក្រោយមក ក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ ផ្តល់កត្តិយសដល់ បងង្វៀនត្រឹនហេប (Nguyen Tran Hiep) ជាអ្នកមាន “ថ្វីដៃមាស” ឈរលេខពីរ ក្នុងការប្រឡងសិប្បករជាតិ និងបានសមាគមសិប្បកម្មត្បូងពេជ្រវៀតណាម ផ្តល់កិត្តិនាមជាសិប្បករជាតិ ពេលបងទើបមានអាយុ៣៧ឆ្នាំ។
ក្នុងចំណោមស្នាដៃចំណានរបស់សិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) ជាស្នាដៃ “នាគរាជទាំងប្រាំបី”។ យកអារម្មណ៍ច្នៃពីក្សត្រទាំងប្រាំបីព្រះអង្គនៃរាជវង្សលី (Ly) តំណាងឲ្យក្សត្រទាំងប្រាំបីព្រះអង្គ គឺនាគរាជទាំងប្រាំបី ដែលស្ថិតនៅលើត្របកផ្កាឈូកប្រាំពណ៌។ ខាងក្រោមមណ្ឌលបរិនិព្វាន ក្នុងមណ្ឌលផ្កាឈូកប្រាំងពណ៌ គឺមណ្ឌលវិហារលើទឹក ជាទីសក្ការបូជាឌូរ (D0) (ខេត្តបាក់និញ - Bac Ninh)...។ល។
ស្នាដៃចម្លាក់រូបសំណាកព្រះពុទ្ធ។ ស្នាដៃចម្លាក់រូបសំណាក ព្រះរាជាហឹងដាវ (Hung Dao) (ត្រឹនក្វឹកតឹន - Tran Quoc Tuan)។ រាល់ស្នាមលម្អិតក្នុងស្នាដៃសុទ្ធតែបានសិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) ផ្ញើទៅក្នុងនោះ តម្លៃស្មារតីអរូបីអាស៊ីមួយ ទ្រឹស្តីមួយរបស់ព្រះពុទ្ធ។ ស្នាដៃ “រូបសំណាកព្រះមេត្រេយ” កំពុងក្នុងដំណើរការធ្វើសម្រេច។ ស្នាដៃគំនូរឈើ “ប្រជុំសត្វទេពទាំងបួន” បានសិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) អនុវត្តក្នុងអំឡុង៦ខែ។ ស្នាមលម្អិតនីមួយៗ នៅក្នុងស្នាដៃសុទ្ធតែបានសិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) បង្កើតឡើងយ៉ាងប្រណិត។ |
នេះជាស្នាដៃបានសាងឡើងដើម្បីអំណរ៨០ឆ្នាំ ទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្តហូជីមិញ ហើយបានកត់ត្រានៅក្នុងបញ្ជីឯតទគ្គកម្មវៀតណាមឆ្នាំ ២០១១ ក្នុងផ្នែកស្នាដៃសិប្បកម្មចម្លាក់ ដែលមានសតិអារម្មណ៍ គោលគំនិត សិល្បៈ...។ល។ ឆ្នើមបំផុត។
ខ្ញុំនឹកឃើញពាក្យមួយឃ្លារបស់ជនជាតិអាល្លីម៉ងថា “រាល់ទេពកោសល្យគឺជាភាពទទួលបន្ទុកមួយ”។ ប្រហែលប្រការនេះ ត្រូវជាមួយនឹងសិប្បករ ង្វៀនត្រឹនហេប (Nguyen Tran Hiep) ពេលយល់ឃើញភាពទទួលបន្ទុករបស់ខ្លួន ក្នុងការងាររក្សាមុខរបរប្រពៃណីរបស់ស្រុកកំណើត។ សិប្បករង្វៀនត្រឹនហេប (Nguyen Tran Hiep) ធ្វើឲ្យមុខរបរមានភាពភ្លឺស្វាង ដោយសារស្នាដៃសិប្បកម្មចម្លាក់ ហើយបានវាយតម្លៃមិនត្រឹមតែមានលក្ខណៈសិល្បៈ តម្លៃសតិអារម្មណ៍ ដែលបង្កប់ក្នុងនោះ ទាំងតម្លៃវប្បធម៌ អរូបីពិសេស របស់លោកខាងកើត៕
អត្ថបទ៖ ថាវវី រូបថត៖ តឹតសើន និងឯកសារ