• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

​KDB មានគោលបំណងរួមចំណែកថែមទៀតចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម


ប្រធាននិងជាអគ្គនាយកធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក  Lee Dong Geol និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc(VNA)

នារៀសលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ​នៅទីក្រុងហាណូយ ទទួលជួប​សន្ទនា​ជាមួ​យ​ប្រធាន និងជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក  Lee Dong Geol នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc សង្ឃឹម​ថា​៖ KDB នឹង​បន្តជំរុញ​មជ្ឈដ្ឋាន​សហគ្រិន​កូរ៉េខាង​ត្បូង​ បោះទុន​វិនិយោគ​ចូល​ក្នុង​វិស័យ​ផលិតកម្ម​​ពាណិជ្ជកម្ម​​វៀតណាម។ រីឯខ្លួនវិញ លោក  Lee Dong Geol បានឲ្យដឹងថា៖ មជ្ឈដ្ឋាន​សហគ្រិន​កូរ៉េខាង​ត្បូង​ យកចិត្ត​​ទុកដាក់​ពិសេស​ដល់​ទីផ្សារ​វៀត​ណាម។ KDB បានវិនិយោគ​ប្រាក់​ចំនួន ៨ ពាន់​លាន​ដុល្លា​អាមេរិក​នៅវៀត​​ណាម ហើយ កំពុងមាន​គំរោង​ការណ៍​ថ្មីមួយ​ចំនួន ដែល​នឹង​អនុវត្ត​នាពេល​ខាង​មុខ​នេះ។ លោក  Lee Dong Geol បានអះអាងថា៖ KDB មានគោលបំណងរួមវិភាគទានច្រើនថែមទៀត ចូលក្នុង​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​​សង្គមកិច្ច​របស់​វៀត​ណាម​៕ 
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top