ព័ត៌មាន វៀតណាម និងសហគមន៍អន្តរជាតិអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្មលើប្រទេសគុយបា 29/10/2026 នៅថ្ងៃទី ២៧-២៨ ខែតុលា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាប្រចាំឆ្នាំលើប្រធានបទ "ភាពចាំបាច់នៃការបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា"។ អគ្គទីប្រឹក្សា ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ។ រូបថត៖ VNAថ្លែងនៅក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សា ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលជំហរខ្ជាប់ខ្ជួនរបស់ វៀតណាមក្នុងការគាំទ្រការបញ្ឈប់ជាបន្ទាន់ ពេញលេញ និងគ្មានលក្ខខណ្ឌចំពោះការហ៊ុំព័ទពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា។ តំណាង វៀតណាមបានសម្តែងការព្រួយបារម្ភអំពីការលំបាកកាន់តែធ្ងន់ធ្ងរឡើង ដែលប្រជាជនគុយបាកំពុងប្រឈមមុខ។ តំណាងវៀតណាមក៏បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនយោបាយ សិទ្ធស្វ័យសម្រេច និងសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនគុយបា ដោយគ្មានការជ្រៀតជ្រែក ឬការបង្ខិតបង្ខំពីខាងក្រៅ ហើយបានបញ្ជាក់ថា រាល់ការខ្វែងគំនិតគ្នា គួរតែដោះស្រាយតាមរយៈការសន្ទនា និងមធ្យោបាយការទូតដោយសន្តិវិធី ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ តាម vovworld.vn/km-KH Tags:អគ្គទីប្រឹក្សា ង្វៀន ហៃលូ មាគ៌ាអភិវឌ្ឍន៍ បេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ

នៅថ្ងៃទី ២៧-២៨ ខែតុលា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាប្រចាំឆ្នាំលើប្រធានបទ "ភាពចាំបាច់នៃការបញ្ចប់ការហ៊ុំព័ទពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា"។ អគ្គទីប្រឹក្សា ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ។ រូបថត៖ VNAថ្លែងនៅក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សា ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលជំហរខ្ជាប់ខ្ជួនរបស់ វៀតណាមក្នុងការគាំទ្រការបញ្ឈប់ជាបន្ទាន់ ពេញលេញ និងគ្មានលក្ខខណ្ឌចំពោះការហ៊ុំព័ទពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបា។ តំណាង វៀតណាមបានសម្តែងការព្រួយបារម្ភអំពីការលំបាកកាន់តែធ្ងន់ធ្ងរឡើង ដែលប្រជាជនគុយបាកំពុងប្រឈមមុខ។ តំណាងវៀតណាមក៏បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យនយោបាយ សិទ្ធស្វ័យសម្រេច និងសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនគុយបា ដោយគ្មានការជ្រៀតជ្រែក ឬការបង្ខិតបង្ខំពីខាងក្រៅ ហើយបានបញ្ជាក់ថា រាល់ការខ្វែងគំនិតគ្នា គួរតែដោះស្រាយតាមរយៈការសន្ទនា និងមធ្យោបាយការទូតដោយសន្តិវិធី ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕
អត្ថបទផ្សេងទៀត ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦29/10/2026ព័ត៌មាននៅក្នុងខែតុលា ទំហំនាំចូល និងនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១២២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៧,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីក្រុងហូជីមិញ៖ បង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ និងប្តេជ្ញាធ្វើសកម្មភាពទម្លុះទម្លាយ29/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបន្តអះអាងពីតួនាទីស្នូលក្នុងការស្រាវជ្រាវនិងការផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ29/10/2026ព័ត៌មានអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ APEC ២០២៧ តាមកាលវិភាគ29/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ ទីក្រុងហូជីមិញត្រូវប្រកាន់ខ្ជាប់នូវគោលដៅរយៈពេលវែងអំពីផលិតភាព បច្ចេកវិទ្យា ធនធានមនុស្ស និងបរិស្ថានរស់នៅ29/10/2026ព័ត៌មានសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ត្រូវបញ្ជាក់ពីកិត្យានុភាពនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ29/10/2026ព័ត៌មានWEF ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតយន្តការសហប្រតិបត្តិការនៅកម្រិតខ្ពស់បំផុតជាមួយវៀតណាម29/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត