• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡឹមដុងនឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យចង្វាក់ jazz វៀតណាមលើកដំបូងនៅដាឡាត

ពិធីបុណ្យតន្ត្រី jazz វៀតណាមលើកដំបូងឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងដាឡាតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្ណាំ ២០២៧​។

សន្និសីទសារព័ត៌មាន ជូនដំណឹងអំពី​ពិធីបុណ្យចង្វាក់ jazz វៀតណាម ឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែតុលា នៅទីក្រុង Da Lat។ រូបថត៖ VNA

ពិធីបុណ្យនេះ ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍នានាក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្កាដាឡាតលើកទី១១ បានប្រមូលផ្តុំសិល្បករក្នុងស្រុក និងអន្តរជាតិល្បីៗជាច្រើន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ៣០ ខែតុលា លោក ឌិញ វ៉ាន់ ទួន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹម ដុង បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈពិសេសៗ នៅទីក្រុង ដាឡាត មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយកិត្តិនាម "ទីក្រុងច្នៃប្រឌិតនៃតន្ត្រី" ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ច ជំរុញកំណើនទេសចរណ៍ និងលើកកម្ពស់រូបភាពក្នុងស្រុកមូលដ្ឋានទៀតផង​។

«យើងទាក់ទាញព្រឹត្តិការណ៍នានា មករៀបចំនៅទីក្រុង ដាឡាត ដើម្បីឱ្យកិត្តនាមដែលមូលដ្ឋានបាន​និង​កំពុង​កសាង នឹងបន្តរក្សា បញ្ជាក់ និងផ្សព្វផ្សាយថែមទៀត​។ ប្រការនេះមិនត្រឹមតែមានអត្ថន័យលើកកម្ពស់ និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចទៀត​ផង។ សកម្មភាព និងព្រឹត្តិការណ៍ដូចនេះនឹងរួមចំណែកដល់គោលដៅកំណើនពីរខ្ទង់ តាមការបញ្ជារួមរបស់មជ្ឈិមនិងរបស់ខេត្ត។»

សូមគូសបញ្ជាក់ថា ទីក្រុង ដាឡាត បានចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូក្នុងវិស័យតន្ត្រីក្នុងខែតុលា ឆ្នាំ ២០២៣។ ការរៀបចំពិធីបុណ្យតន្ត្រី jazz វៀតណាមត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើឱ្យទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងពង្រឹងទំនាក់ទំនងសិល្បៈអន្តរជាតិកាន់តែច្បាស់លាស់៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោកតូ ឡឹម អញ្ជើញទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់

នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានទទួលជួបជាមួយលោក Elchin Amirbayov បេសកជនពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top