
ប្រធាននិងជាអគ្គនាយកធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក Lee Dong Geol និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc(VNA)
នារៀសលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយប្រធាន និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង (KDB) លោក Lee Dong Geol នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សង្ឃឹមថា៖ KDB នឹងបន្តជំរុញមជ្ឈដ្ឋានសហគ្រិនកូរ៉េខាងត្បូង បោះទុនវិនិយោគចូលក្នុងវិស័យផលិតកម្មពាណិជ្ជកម្មវៀតណាម។ រីឯខ្លួនវិញ លោក Lee Dong Geol បានឲ្យដឹងថា៖ មជ្ឈដ្ឋានសហគ្រិនកូរ៉េខាងត្បូង យកចិត្តទុកដាក់ពិសេសដល់ទីផ្សារវៀតណាម។ KDB បានវិនិយោគប្រាក់ចំនួន ៨ ពាន់លានដុល្លាអាមេរិកនៅវៀតណាម ហើយ កំពុងមានគំរោងការណ៍ថ្មីមួយចំនួន ដែលនឹងអនុវត្តនាពេលខាងមុខនេះ។ លោក Lee Dong Geol បានអះអាងថា៖ KDB មានគោលបំណងរួមវិភាគទានច្រើនថែមទៀត ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម