ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉េកាំង
លោកសាស្ត្រាចារ្យបណ្ឌិត Cheng Hanping នាយកមជ្ឈមណ្ឌលសិក្សាវៀតណាមនៃសកលវិទ្យាល័យឧស្សាហកម្ម
Zhejiang (ចិន) បានវាយតំលៃខ្ពស់ចំពោះអត្ថន័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍រំដោះភាគខាងត្បូង
និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)
និងសមិទ្ធិផលដ៏ធំធេងរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។
លោកសាស្ត្រាចារ្យ
Cheng Hanping បានចាត់ទុកថា
ជ័យជំនះបានរួមចំណែកកសាងកិត្យានុភាពដ៏រឹងមាំរបស់បក្សក្នុងដួងចិត្តប្រជាជន
និងជំរុញវៀតណាមឆ្ពោះទៅសង្គមនិយម បង្កើតសង្គមថ្មីដែលប្រជាជនធ្វើជាម្ចាស់
និងការពារសមិទ្ធិផលបដិវត្តន៍។ ៥០ឆ្នាំនៃប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា វៀតណាមបានរកឃើញមាគ៌ាអភិវឌ្ឍន៍សមស្របនឹងស្ថានភាពរបស់ប្រទេស
ហើយបានក្លាយជាគំរូសម្រាប់ប្រទេសជាច្រើន។
លោកសាស្ត្រាចារ្យ Cheng Hanping ក៏បានធ្វើអត្ថាធិប្បាយថា វៀតណាមបច្ចុប្បន្នមានឋានៈ និងឥទ្ធិពលលេចធ្លោខ្លាំងលើឆាកនយោបាយអន្តរជាតិ ដែលបង្ហាញថាការផ្លាស់ប្តូរផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរឹងមាំយូរអង្វែងនៃគោលនយោបាយផ្លាស់ប្ដូរថ្មី។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមជានិច្ចកាលគាំទ្រយុត្តិធម៌អន្តរជាតិ គាំទ្រលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ ការពារតួនាទីរបស់អង្គការសហប្រជាជាតិ ហើយជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មផងដែរ៕