ព័ត៌មាន

៥០ឆ្នាំនៃឯកភាពជាតិ៖ កិត្យានុភាពដ៏រឹងមាំរបស់បក្សកុម្មុយនិស្តវៀតណាម

លោកសាស្ត្រាចារ្យ Cheng Hanping បានចាត់ទុកថា ជ័យជំនះបានរួមចំណែកកសាងកិត្យានុភាពដ៏រឹងមាំរបស់បក្សក្នុងដួងចិត្តប្រជាជន និងជំរុញវៀតណាមឆ្ពោះទៅសង្គមនិយម បង្កើតសង្គមថ្មីដែលប្រជាជនធ្វើជាម្ចាស់ និងការពារសមិទ្ធិផលបដិវត្តន៍។
លោកសាស្ត្រាចារ្យបណ្ឌិត Cheng Hanping នាយកមជ្ឈមណ្ឌលសិក្សាវៀតណាមនៃសកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ចិន)។ (រូបថត៖ VNA)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉េកាំង លោកសាស្ត្រាចារ្យបណ្ឌិត Cheng Hanping នាយកមជ្ឈមណ្ឌលសិក្សាវៀតណាមនៃសកលវិទ្យាល័យឧស្សាហកម្ម Zhejiang (ចិន) បានវាយតំលៃខ្ពស់ចំពោះអត្ថន័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍រំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) និងសមិទ្ធិផលដ៏ធំធេងរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

លោកសាស្ត្រាចារ្យ Cheng Hanping បានចាត់ទុកថា ជ័យជំនះបានរួមចំណែកកសាងកិត្យានុភាពដ៏រឹងមាំរបស់បក្សក្នុងដួងចិត្តប្រជាជន និងជំរុញវៀតណាមឆ្ពោះទៅសង្គមនិយម បង្កើតសង្គមថ្មីដែលប្រជាជនធ្វើជាម្ចាស់ និងការពារសមិទ្ធិផលបដិវត្តន៍។ ៥០ឆ្នាំនៃប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា វៀតណាមបានរកឃើញមាគ៌ាអភិវឌ្ឍន៍សមស្របនឹងស្ថានភាពរបស់ប្រទេស ហើយបានក្លាយជាគំរូសម្រាប់ប្រទេសជាច្រើន។

លោកសាស្ត្រាចារ្យ Cheng Hanping ក៏បានធ្វើអត្ថាធិប្បាយថា វៀតណាមបច្ចុប្បន្នមានឋានៈ និងឥទ្ធិពលលេចធ្លោខ្លាំងលើឆាកនយោបាយអន្តរជាតិ ដែលបង្ហាញថាការផ្លាស់ប្តូរផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរឹងមាំយូរអង្វែងនៃគោលនយោបាយផ្លាស់ប្ដូរថ្មី។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមជានិច្ចកាលគាំទ្រយុត្តិធម៌អន្តរជាតិ គាំទ្រលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ ការពារតួនាទីរបស់អង្គការសហប្រជាជាតិ ហើយជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មផងដែរ៕


top