• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh អញ្ជើញចូលរួមពិធីចេញដំណើរនៃយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩

 នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្ត Bac Kan ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បាន​អញ្ជើញចូលរួមពិធី​ចេញដំណើរនៃយុទ្ធ​នា​ការ​យុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩​។
 
យុទ្ធនា​ការ​យុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០១៩ រួមមានកម្មវិធី “ជួយបន្តកម្លាំងចិត្តក្នុងរដូវកាលប្រឡង” និងយុទ្ធនា​ការ​ចំនួន​៤: គឺ “រដូវក្តៅបៃត​ង” “ផ្កាក្ងោ​ក​ក្រហម” “វិ​ស្សមកាល​ពណ៌​ផ្កាឈូក​” និង​ការ “ចេញ​ដំណើរ​ទ័ព​បៃតង​” ជាដើម។ សកម្មភាព​នៃយុទ្ធនាការឆ្នាំនេះ ផ្តោតលើខ្លឹ​មសារនៃការចូលរួមក្នុងការកសា​ង​ជនបទថ្មី ការ​ណែនាំ​​បច្ចេកទេស​ ការផ្ទេរវិទ្យាសាស្រ្តនិងបច្ចេ​កវិទ្យា ការឧបត្ថម្ភប្រាក់កម្ចី​ ការសាង​សង់​គំរូ​សេដ្ឋកិច្ច​សម្រាប់​យុវវ័យ​ជន​បទ​ជាដើម។
 
នាព្រឹកថ្ងៃ​ដដែល ឧបនាយករដ្ឋមន្ត្រីលោក  Truong Hoa Binh បានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្រ្ត Na Tu ឃុំ Cam Giang ស្រុក Bach Thong  និងចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្ទះវប្បធម៌ Tong Mu ឃុំ Duong Phong ​ស្រុក Bach Thong ខេត្ត Bac Kan  ផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top