• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung៖ លើកទឹកចិត្តវិនិយោគិនអាមេរិក ចូលរួមគំរោងការណ៍អភិវឌ្ឍន៍ប្រភពអគ្គិសនី


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung  និងលោក Bemerd Da Santos អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក)

 លោក Bemerd Da Santos បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និង​បង្កល​ក្ខណៈ​ងាយ​ស្រួលរបស់រដ្ឋាភិបាលវៀតណាម ក្នុងរយៈពេល​កន្លងទៅ ហើយបន្ត​ថា រដ្ឋាភិបាល​អាមេរិក​ក៏យកចិត្ត​ទុកដាក់​ និងបង្កលក្ខណៈងាយស្រួលសម្រាប់​គម្រោងការណ៍ថាមពល ដែល​ EAS កំពុង ឬនឹ​ង​ដំណើរ​ការ​អនុវត្ត​នៅវៀត​ណាម​។
 
នាថ្ងៃទី២៣ ខែសីហា ​ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិនៅ​ក្នុងជំនួប​ជាមួយ លោក Bemerd​ Da Santos​ អនុប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AES (សហរដ្ឋអាមេរិក) ដែល​កំពុង​បំពេញ​ ទស្សនកិច្ចការងារនៅវៀតណាមនោះ ​ឧបនាយករដ្ឋមន្ត្រីវៀតណាមលោ​ក Trinh Dinh Dung បាន​អះ​អាង​​ថា៖ គោ​លការណ៍របស់រដ្ឋាភិបាលវៀតណាមគឺលើកទឹកចិត្តវិនិ​យោគិនធំ ​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​​​ចូលរួម​អភិវឌ្ឍន៍បណ្ដាគម្រោងកា​រណ៍ប្រភពអគ្គិសនីនៅវៀត​ណា​ម។ លោក​ឧបនាយក​រដ្ឋមន្រ្តីបាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាលវៀតណាមមានគោលនយោបាយដើម្បីអភិវឌ្ឍន៍​ប្រភពឧណ្ណអគ្គិសនីឧ​ស្ម័ន និងឧ​ណ្ណ​អគ្គិសនី​ ដោយ​ប្រើប្រាស់ថាមពលកកើត​ឡើងវិញ (ព្រះអាទិត្យ ខ្យល់​)សំដៅធានា​ឱ្យមាន​អគ្គី​សនី​គ្រប់​គ្រាន់​សម្រាប់​កំណើន​។
 
វីឯខ្លួនវិញ លោ​ក Bemerd Da Santos បានអះអាងថា សម្ព័ន្ធក្រុមហ៊ុនវាយតម្លៃខ្ពស់ចំពោះការជួយឧ​បត្ថម្ភ និង​បង្ក​​លក្ខណៈ​ងាយស្រួលរបស់រដ្ឋាភិបាលវៀតណា​ម ក្នុងរយៈពេលកន្លងទៅ ហើយប​ន្តថា​ រដ្ឋាភិបាល​អាមេរិក​ក៏យក​​ចិត្ត​ទុកដាក់ និងបង្កលក្ខណៈងាយស្រួលស​ម្រាប់គម្រោ​ងការណ៍​ថាមពល ដែល EAS កំពុង ឬ​នឹងដំណើរ​ការអនុវត្ត​នៅវៀត​ណាម​។ ដូច្នេះ EAS សន្យានឹងបន្តរួមសហការយ៉ា​ងជិតស្និទ្ធជាមួយអង្គភាព ​និង​ស្ថាប័ន​ទាក់​ទិន​​នានា ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងការណ៍ដែលមានស្រាប់​ ក៏ដូចជា​ពង្រីកកាវិ​និយោគ​លើ​គម្រោង​​ការណ៍​ថាមពល និងអភិវឌ្ឍន៍ប្រភព អគ្គិសនីថ្មីនៅ​វៀតណា​ម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top