ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយរបស់គណៈបក្សប្រជាធិបតេយ្យសេរីកាន់អំណាច (LDP) និងជាអតីតរដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន (រូបថតៈ VOV)
នៅក្នុងជំនួបនេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះរាល់ការគាំទ្ររបស់ជប៉ុន ចំពោះវៀតណាម ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជម្រុញការវិនិយោគ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងអះអាងថា ប្រទេសទាំងពីរមានគ្រប់សមត្ថភាព ដើម្បីនាំទំនាក់ទំ នងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយអភិវឌ្ឍន៍ឲ្យឡើងកម្ពស់ថ្មី។ នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីក៏អញ្ជើញជូនពរចំពោះការដែលលោក Kishida ទើបនឹងបានប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រគល់ជូននូវគ្រឿងឥស្សរិយយសមិត្តភាពដោយសាររាល់ការរួមចំណែកសកម្មរបស់លោកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន និងមានបំណងចង់ឲ្យលោក Kishida បន្តគាំទ្រនិងរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម