• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G77 និង ចិន

កិច្ចប្រជុំកំពូលសម្ព័ន្ធភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១៣៥ ( ក្រុម G77) និង ចិនបាន បើកនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាវ៉ាណា ប្រទេស គុយបា។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់នៃសន្និសីទ (រូបថត៖ VGP)

កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋាភិបាល និងមេដឹកនាំរដ្ឋាភិបាលនៃប្រទេសសមាជិកជិត ១៣០ នៃក្រុម G77 អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងមេដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់  ឧបនាយករដ្ឋមន្ត្រីលោក  Tran Hong Ha បានសង្កត់ធ្ងន់ថា៖ ប្រសិនបើគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 គឺជាវ៉ាក់សាំង នោះ វ៉ាក់សាំង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺជាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងអ៊ីដ្រូសែនបៃតង; "វ៉ាក់សាំង" សម្រាប់បញ្ហាសកលគឺ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនសម្រាប់ក្រុម G77 និងចិន ដែលក្នុងនោះតម្រូវការបន្ទាន់គឺជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ; ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់សមត្ថភាពច្នៃប្រឌិត។

នៅថ្ងៃទី ១៦ កញ្ញានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha មានជំនួបពិភាក្សា ជាមួយប្រធានគណៈប្រតិភូមកពីឡាវ កម្ពុជា ចិន ម៉ុងហ្គោលី វេណេហ្ស៊ុយអេឡា យេម៉ែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ តាមរយៈការផ្លាស់ប្តូរ បណ្តាប្រទេសនានាបានវាយតម្លៃថា វៀតណាមជាគំរូជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top