• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញទៅសួរសុខទុក្ខនិងជូនពរគ្រូពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អនុប្រធានគណៈកម្មាធិការដឹកនំាការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេត ជូនចំពោះវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យសួត (ហាណូយ។ ដោយទទួលស្គាល់រាល់ការលះបង់របស់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យសួត ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា បច្ចុប្បន្នការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតែមានភាពស្មុគស្មាញ និងបង្កប់នូវហានិភ័យនៃវីរុសបំប្លេងថ្មី Omicron។ អាស្រ័យហេតុនេះ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យសួត ត្រូវបន្តលើកកម្ពស់តួនាទីដែលមានការទទួលខុសត្រូវ និងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាសុខភាពអ្នកជំងឺ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការថែទាំ និងព្យាបាលជំងឺដែលមិនមែនជាកូវីដ ១៩៖ “យើងខិតខំដើម្បីអំណរបុណ្យតេតប្រកប ដោយសុវត្ថិភាព។ សម្រាប់មន្ទីរពេទ្យសួតមជ្ឈឹម កូវីដ-១៩ កំពុងស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា ក្នុងអំឡុងពេលនេះ និងក្រោយជំងឺកូវីដ-១៩ យើងនៅតែត្រូវព្យាបាលជំងឺ ដែលមិនមែនជាកូវីដ-១៩ ឱ្យបានកាន់តែល្អប្រសើរឡើង។ ក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមគ្រូពេទ្យត្រូវតែកាន់ដៃគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយព្យាយាមការពារជំងឺផ្សេងៗ”។

នាព្រឹកថ្ងៃទី ៣១ មករា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់ស្ថានីយ៍ពេទ្យចល័តនៃសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh និងទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top