• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ពផ្សាយជាភាសាបរទេសចំនួន ៧

ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។
ឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បោះពុម្ពផ្សាយជាភាសាបរទេសចំនួន ៧

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិមបានសហការជាមួយអង្គភាពពាក់ព័ននានារៀបចំពិធីប្រកាស ឧទ្ទេសនាមសៀវភៅក្រោមចំណងជើងថា បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាមរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បោះពុម្ពផ្សារជាភាសាបរទេសចំនួន ៧។

សៀវភៅ  “បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពី សង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាមបានចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ( ៣ កុម្ភៈ ១៩៣០ -៣ កុម្ភៈ ២០២២) គឺជាស្នាដៃមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា និងទូលំទូលាយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ។ ខ្លឹមសារនៃសៀវភៅបានក្លាយទៅជាការតម្រង់ទិសដៅដ៏សំខាន់ជួយកម្មភិបាល បក្ខជន និងប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀត អំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖

ការប្រកាស និងឧទ្ទេសនាមសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាភាសាបរទេសចំនួន ៧ មានអត្ថន័យនយោបាយផង និងប្រវត្តិសាស្ត្រ វប្បធម៌ផង។ ខ្ញុំសង្ឃឹមថា សៀវភៅជាភាសាបរទេសផ្សេងៗ នេះនឹងបន្តរីកសាយភាយរាល់តម្លៃដ៏ថ្លៃថ្លា ជួយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែម និងស៊ីជម្រៅអំពីគោលការណ៍ គោលមាគ៌ាផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់វៀតណាម រួមចំណែកពង្រឹង និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម ជាមួយប្រទេសនានាផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top