• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញឥណ្ឌូនេស៊ីបានបញ្ជាក់ថា វៀតណាមទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន

យោងតាមលោក Anjaiah សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមគឺជា “ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនបំផុតនៅលើពិភពលោក”។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលចំណូលនាំចេញលើសផលិតផលក្នុងស្រុកសរុប (រូបថត៖ baoquocte.vn)


អ្នកស្រាវជ្រាវជាន់ខ្ពស់ Veeramalla Anjaiah នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀត ណាមសម្រេចបានក្នុងអាណត្តិមហាសន្និបាតលើកទី ១២  ជាពិសេស ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច តួនាទីដឹកនាំ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងបទឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំទីក្រុងហ្សាកាតា Veeramalla Anjaiah អ្នកកាសែតជាន់ខ្ពស់នៃកាសែត Jakarta Post (ឥណ្ឌូនេស៊ី) បានចាត់ទុកថា “ដោយមានរដ្ឋាភិបាលប្រកបដោយភាពច្នៃប្រឌិតនិងជឿន លឿន” និងក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមបានបោះជំហានយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមលោក Anjaiah សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់ វៀតណាមគឺជា “ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនបំផុតនៅលើពិភពលោក”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top