• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីរ៉ង់ រុស្ស៊ី និង​ចិន ចាប់ផ្តើមធ្វើ​សមយុទ្ធប្រឆាំងនឹង​ចោរសមុទ្រ​

នៅថ្ងៃទី ២១ ខែមករា អ៊ីរ៉ង់ រុស្ស៊ី និងចិនបានចាប់ផ្តើមធ្វើសមយុទ្ធផ្លូវអាកាស និងសមុទ្រ នៅមហាសមុទ្រឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ។

អ្នកនាំពាក្យសមយុទ្ធរបស់អ៊ីរ៉ង់ លោកឧត្តមនាវី Mustafa Tajeddini បានឲ្យដឹងថា សមយុទ្ធនេះបានប្រព្រឹត្តិទៅក្នុងរយៈពេលបីថ្ងៃ លើផ្ទៃសមុទ្រចំនួន ១៧.០០០ គីឡូម៉ែត្រការ៉េ នៅតំបន់ភាគខាងជើងមហាសមុទ្រឥណ្ឌា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធារវាងប្រទេសទាំងបី ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអត្ថិភាព។ សកម្មភាពនេះ សំដៅពង្រឹងសមត្ថភាពការពារជាតិ ការត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងបី តាមនោះ ធានាសន្តិសុខរួម និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅលើសមុទ្រផងដែរ។

នៅដើមខែវិច្ឆិកា ឆ្នាំ ២០២១ ចោរសមុទ្របានព្យាយាមចាប់ខ្លួននាវាដឹកប្រេងអ៊ីរ៉ង់នៅឈូងសមុទ្រ Aden ជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ ដែលបង្ខំឱ្យកងទ័ពជើងទឹកអ៊ីរ៉ង់បាញ់ព្រមាន៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top