• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្រ្តាលីអបអរសាទរប្រទេសចិនចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP

នាថ្ងៃទី ២៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានចុះផ្សាយថារដ្ឋាភិបាលប្រទេសនេះបានអបអរសាទរប្រទេសចិនចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្ត្រាលី (ខាងស្តាំ) ស្វាគមន៍ចំពោះបណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសចិនផងដែរក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP  (ប្រភព៖ Alex Ellinghausen)


កាសែតអេឡិចត្រូនិច The Australian Financial Review បានឲ្យដឹងថាក្នុងបទសម្ភាសន៍ជាមួយកាសែតនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Simon Birmingham បានមានប្រសាសន៍ថា៖ អូស្ត្រាលីអបអរសាទរប្រទេសមួយចំនួននៅលើពិភពលោកចូលរួមកិច្ចព្រមព្រៀង CPTPP ។

លោករដ្ឋមន្ត្រី Simon Birmingham បានបញ្ជាក់ថែមទៀតថាថា “ កិច្ចព្រមព្រៀង CPTPP គឺជាវេទិកាបើកចំហរ ជាទីកន្លែងដែលសមាជិកថ្មីនឹងត្រូវចូលរួមក្នុងការបំពេញតាមស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងនិងទទួលបានការឯកភាពគ្នាពីប្រទេសសមាជិកដទៃទៀតផងដែរ”។

រីឯសមាជិកសភា Ted O'Brien ដែលជាប្រធានគណៈកម្មការស៊ើបអង្កេតនៃសភាអូស្ត្រាលីស្តីពីការពង្រីកសមាជិកភាពនៃកិច្ចព្រមព្រៀងនេះបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Simon Birmingham បានអបអរសាទរចំពោះសមភាគីចិនដែលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីគំនិតនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top