• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាហ្សង់ទីនអំពាវនាវឱ្យ Mercosur ចុះហត្ថលេខាលើ FTA ជាមួយវៀតណាម និងឥណ្ឌូនេស៊ី

ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្លុក Mercosur នៅរដ្ឋធានី Asuncion លោកស្រី Diana Mondino បានសង្កត់ធ្ងន់ថា ប្លុកនេះត្រូវការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងប្លុក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ទីផ្សារផ្សេងទៀត។
នាថ្ងៃទី ៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនលោកស្រី Diana Mondino បានអំពាវនាវឱ្យប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) មានភាពបត់បែនជាងមុន ក្នុងការចរចា និងស្វែងរកឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម និងឥណ្ឌូនេស៊ី។
ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្លុក Mercosur នៅរដ្ឋធានី Asuncion លោកស្រី Diana Mondino បានសង្កត់ធ្ងន់ថា ប្លុកនេះត្រូវការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងប្លុក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ទីផ្សារផ្សេងទៀត។ យោងតាមលោកស្រី Diana Mondino ប្លុក Mercosur គឺជាទីផ្សារ ដ៏មានសក្តានុពល និងមានមូលដ្ឋានគ្រឹះដើម្បីធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនង ជាមួយពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះ បណ្ដាប្រទេសជាសមាជិកមិនទាន់ទាញយក សក្តានុពលពេញលេញ ហើយត្រូវការកំណែទម្រង់គ្រប់ជ្រុងជ្រោយ។ លោកស្រីរដ្ឋ មន្រ្តីជឿជាក់ថា Mercosur ត្រូវតែមានភាពស្វាហាប់ជាងមុន ហើយលើកកំពស់សមត្ថ ភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងបញ្ហានាពេលអនាគត រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top