• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣ សហប្រតិបត្តិការដាក់ពង្រាយជំនួយដល់​គ្រោះមហន្ត​រាយនា​ពេល​អនាគត

មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន+៣ សម្រេចបានកិច្ចព្រមព្រៀងខាងលើ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង Kanazawa ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។
ព្យុះទីហ្វុង Noru បានបង្កទឹកជំនន់នៅក្នុងខេត្ត Bulacan ប្រទេសហ្វីលីពីន។ រូបថត៖ REUTERS

 

ប្រទេសអាស៊ាន+៣ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន រួមជាមួយប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង) បានឯកភាពគ្នាអនុវត្តន៍កម្មវិធីជំនួយជាបន្ទាន់ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនាពេលអនាគត។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់អាស៊ាន និងដៃគូទាំង ៣ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់។ មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន+៣ សម្រេចបានកិច្ចព្រមព្រៀងខាងលើ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ នៅទីក្រុង Kanazawa ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។

តាមនោះ យន្តការថ្មីដែលមានឈ្មោះថា “Rapid Financing Facility” - RFF (មូលដ្ឋានហិរញ្ញប្បទានជាបន្ទាន់) នឹងស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពហុភាគីនីយកម្មគំនិតផ្ដួចផ្ដើមទីក្រុងឈៀងម៉ៃ (CMIM)។ គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMI) គឺជាកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណពហុភាគីរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន+3 ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដើម្បីផ្តល់សាច់ប្រាក់រហូតដល់ ២៤០ពាន់លានដុល្លារអាមេរិកក្នុងគ្រាអាសន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top