• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ បង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ាន

កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីបង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ាន បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១៤ ខែកក្កដា។

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ធ្វើជាប្រធានកិច្ចប្រជុំអន្តរក្រសួង


ធ្វើការពិភាក្សាក្នុងកិច្ចប្រជុំ មន្រ្តីនៃបណ្តាប្រទេសបានឯកភាពគ្នា ក្នុងការកសាងដំណើរការស្តារឡើងវិញសម្រាប់អាស៊ាន តាមរយៈដំណាក់កាលនីមួយៗ ដើម្បីឆ្ពោះទៅគោលដៅ រយៈពេលវែងនៃការបង្កើនភាពធន់ លទ្ធភាពឆ្លើយតបនិងសមិត្ថភាពប្រកួតប្រជែងរបស់អាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាម បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុត ដើម្បីជួយប្រជាជនជំនះពុះពាររាល់ការលំបាកនិងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ ជាពិសេស ប្រទេសនានាចាំបាច់ត្រូវសម្របសម្រួលគោលនយោបាយនិងវិធានការណ៍ ដើម្បីជួយឧបត្ថម្ភដល់កម្លាំងពលករ ដោយធានាការងារធ្វើ ក្នុងនោះផ្តោតទៅលើការជួយឧបត្ថម្ភដល់ស្ត្រីនិងយុវជន។

ទាក់ទងនឹងដំណោះស្រាយជួយឧបត្ថម្ភសម្រាប់រដ្ឋាភិបាលនានា លោក Nguyen Quoc Dung បានស្នើឱ្យមានការរួមដៃគ្នា ដោយធានាវិធីសាស្រ្តអភិក្រមរបស់សហគមន៍និងអន្តររដ្ឋាភិបាលក្នុងការស្តារឡើងវិញ។ ជាពិសេសលើកកំពស់ការចែករំលែកបទពិសោធន៍និងការផ្លាស់ប្តូរព័ត៌មានស្តីពីការតំរង់ទិសស្តារឡើងវិញនិងរក្សាការគ្រប់គ្រងជំងឺរាតត្បាតផងដែរ។

សេចក្តីព្រាងក្របខ័ណ្ឌនៃការស្តារឡើងវិញអាស៊ាន នឹងត្រូវបានបំពេញបន្ថែមទៀតនាពេលខាងមុខ ហើយនឹងបានដាក់ជូនទៅថ្នាក់ដឹកនាំអាស៊ានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២០)៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top