• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន - ចិនបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីនៅតែកើនខ្លាំងទោះបីជាជំងឺរាតត្បាតកំពុងឆ្លងរាលដាលក៏ដោយ

នាថ្ងៃទី ២៧ ខែសីហា ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានសម្តែងការអបអរសាទរចំពោះការដែលវិស័យពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ។

ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)


យោងតាមសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចពិគ្រោះយោបល់របស់ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - ចិនលើកទី ១៩ ដែលបានប្រារព្ធតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគ សំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាទទួលស្គាល់នូវតួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយផ្អែកលើច្បាប់ក្នុងការជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត។ រដ្ឋមន្រ្តីទាំងអស់ក៏បានអបអរសាទរចំពោះសេចក្តីថ្លែងការណ៍រួមស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងរួមដៃគ្នាប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ ។ សេចក្តីថ្លែងការណ៍រួមក៏បានកត់សម្គាល់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ ២០០៩ មក ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនជាលើកដំបូង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top